Program: Pragmatism view of politics by Khmer Younger Generation.
This first part, you will learn the meaning of Leadership Skills, its broad meaning and activities, and how Khmer leaders have been in role model?
Program: Pragmatism view of politics by Khmer Younger Generation.
This first part, you will learn the meaning of Leadership Skills, its broad meaning and activities, and how Khmer leaders have been in role model?
បានឃើញបទសំភាសន៍រវាងលោកសាយ សាវុធ និងទូរទស្សន៍ប៉ុស្តិ៏CNC ធ្វើអោយខ្ញុំនឹកដល់ កង្វះខាតរបស់កម្ពុជាចំពោះកម្មវិធីអភិវឌ្ឍន៍ប្រសិទ្ធិភាពជាមេដឹកនាំ។ អ្វីដែលខ្ញុំបានសង្កេត ឃើញកន្លងមក សាលារៀននិងកម្មវិធីបង្រៀនមិនបានផ្តោតទៅលើការអភិវឌ្ឍន៍កូនសិស្ស អោយក្លាយទៅជាមេដឹកនាំនាពេលអនាគតឡើយ។ លោក-អ្នកគ្រូខ្វះខាតចំណេះដឹងក្នុងការ ធ្វើខ្លួនឯងជាគំរូនៃភាពជាអ្នកដឹកនាំដល់កូនសិស្ស ហើយចំណេះដឹងផ្នែកទ្រឹស្តីក៏ដូចជាវិធី សាស្រ្តបង្រៀន គឺមានលក្ខណះមិនអំណោយផលឡើយដល់ការអភិវឌ្ឍន៍ខ្លួនឯងរបស់សិស្ស ដើម្បីបានជាជន្ទល់ជាតិនាពេលអនាគតឡើយ។
បទសំភាសន៍ពិតជាផ្តល់អត្ថន័យសំខាន់ទៅលើសង្គមគ្រួសារដែលជាថ្នាលដំបូងគេបណ្តុះ គ្រាប់ពូជប្រសិទ្ធិភាពជាមេដឹកនាំ។ តាមសុភាសិតខ្មែរ ឳពុក-ម្តាយ គឺជាគ្រូទី១ លោកគ្រូ-អ្នក គ្រូគឺជាគ្រូទី២ ហើយមិត្តភក្តិគឺជាគ្រូទី៣។ តែសព្វថ្ងៃអ្វីៗគឺប្តូរផ្លាស់អស់ហើយ។ ឳពុក-ម្តាយ អាចនៅជាគ្រូទី១ តែសារពត៌មានតាមរយះទូរស័ព្ទ វិទ្យុ ទូរទស្សន៍ អិនតើនិត និងនិន្នាការ សម្ភារៈនិយមជាដើមអាចជាគ្រូទី២ ហើយសាលារៀនអាចជាគ្រូជាទី៣ ឬក៏អាចគ្មានន័យ ក៏ថាបាន។
ដោយសរុប ក្រសួងអប់រំត្រូវតែបញ្ជ្រាបប្រសិទ្ធិភាពជាមេដឹកនាំជាមេរៀនសំខាន់មួយទៅក្នុង កម្មវិធីជាតិ សារពត៌មានត្រូវតែបណ្តុះគំនិតប្រសិទ្ធិភាពជាមេដឹកនាំអោយបានគ្រប់វិនាទី ស្ថាប័នឯករាជ្រដែលផ្តល់គុណភាពអប់រំផ្នែកការអភិវឌ្ឍន៍ប្រសិទ្ធិភាពឬបណ្តុះភាពជាមេដឹកនាំត្រូវតែបង្កើតដើម្បីគុណភាពទីផ្សាធនធានមនុស្សសំរាប់អ្នកដែលចង់ចូលប្រលូកទៅក្នុងទីផ្សា ផ្សេងៗមានដូចជានយោបាយ សេដ្ឋកិច្ច សង្គម អប់រំ សង្គមស៊ីវិល សហគ្រាសធុនតូច-កណ្តាល-ធំ ភាពជាឳពុក-ម្តាយគំរូ គរុកោសល្យគ្រូ គរុកោសល្យមេភូមិ-មេឃុំ-ចៅសង្កាត់- មេស្រុក-ចៅហ្វាយខេត្ត-មន្រ្តីគ្រប់ក្រសួង-សមាជិកសភា-រដ្ឋមន្រ្តី-នាយករដ្ឋមន្រ្តី និង មេដឹកនាំសហគមន៍មានព្រះសង្ឃជាដើម។
សូមតាមដានបទសម្ភាសន៍ខាងក្រោម។