ជាទូទៅប្រជាជនខ្មែរយើងរមែងដឹងអំពីសីលប្រាំសំរាប់ការរស់នៅប្រចាំថៃ្ង ប៉ុនែ្តការយល់និងការបដិបត្តិអោយបានជ្រាល ជ្រៅ នៅមានកំរិតនិងមន្ទិលសង្ស័យនៅឡើយ។
សីលប្រាំចាត់ទុកជាតំលៃខាងសីលធម៌មូលដ្ឋានរបស់មនុស្សជាតិ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ទទួលស្គាល់ថាសីលប្រាំមិនត្រូវ បាននរណាបង្កើតទេ គឺវាមានមកដោយធម្មជាតិរបស់វានៅក្នុងចក្រវាឡនេះ។ ព្រះពុទ្ធគ្រប់ព្រះអង្គដែលបានបដិសន្ធិនៅ ក្នុងលោកយើងនេះ រមែងអោយតំលៃខ្ពស់ទៅលើសីលប្រាំថាជាតំរូវការមូលដ្ឋានសំរាប់សុវត្ថិភាពសង្គមនិងសុខមាលភាព របស់មនុស្សជាតិ។
យុគសម័យពិភពលោកបច្ចុប្បន្ន សីលប្រាំត្រូវបានគេបកស្រាយថាជាសិទ្ធិមនុស្ស តំលៃសីលធម៌ខាងសង្គម ធាតុផ្សំនយោ បាយសំរាប់សមភាពសង្គម និងការអភិវឌ្ឍន៏ប្រកបដោយចិរភាព។
បន្ថែមលើការបកស្រាយខាងលើ សីលទីមួយអំពីការជៀសវាងការធ្វើទុក្ខបុកម្នេញនិងការសំឡាប់សត្វមានជីវិត គឺត្រូវគ្នា ជាចំបងទៅនឹងការប្រកាសជាសាកលស្តីអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងខណះពេលដែលការប្រកាសជា សាកលនេះត្រូវបានប្រទេសរីកចំរើនជាច្រើនយកទៅអនុវត្តសំរាប់សមភាពនៃការអភិវឌ្ឍន៏ទាំងផ្នែកសង្គម សេដ្ឋកិច្ចនិង នយោបាយ បណ្តាសហគ្រាសឯកជនក៏បានយកសិទ្ធិមនុស្សនេះមកប្រើដោយមើលការខុសត្រូវបុគ្គលិករបស់គេតាម គោលការណ៍ជាក់ស្តែង។ ជាឧទាហរណ៍ដូចជាបុគ្គលិកទាំងអស់មានឋានៈស្របច្បាប់ក្នុងការទទួលបានការឈប់ពេល ឆ្លងទនេ្លឬថែទាំកូន ការឈប់សំរាកឬការឈឺស្កាត់ដោយទទួលបានប្រាក់បំណាច់ និងផលប្រយោជន៍ដ៏ទៃផ្សេងទៀត ជាច្រើន។
រាប់ចាប់ពីសីលទីមួយដល់សីលទីប្រាំ សីលទាំងអស់នោះគឺជាអង្គប្រកបយ៉ាងសំខាន់ជាងគេមួយក្នុងការទប់ស្កាត់ នូវរាល់ទង្វើរំលោភបំពានមានដូចជាការរំលោភបំពានផ្លូវកាយ ផ្លូវសំភារៈលុយកាក់ ផ្លូវភេទ ផ្លូវវាចា និងផ្លូវចិត្ត។ ឧទាហរណ៍ ការរក្សាសីលទីមួយ វៀរចាកការធ្វើទុក្ខបុកម្នេញនិងសំឡាប់អ្នកដ៏ទៃ បុគ្គលនោះអាចគ្រប់គ្រងអំពើ ខ្លួនឯងចេញផុតពីការរំលោភផ្លូវកាយ ការរក្សាសីលទីពីរ វៀរចាកការលួចប្លន់ បុគ្គលនោះអាចគ្រប់គ្រងអំពើខ្លួន ឯងចេញផុតពីការរំលោភផ្លូវសំភារៈលុយកាក់ ការរក្សាសីលទីបី វៀរចាកពីការប្រព្រឹត្តខុសផ្លូវកាម បុគ្កលនោះអាច គ្រប់គ្រងអាកប្បកិរិយាខ្លួនឯងចេញផុតពីគាររំលោភបំពានផ្លូវភេទសេពសន្ទវៈ ការរក្សាសីលទីបួន វៀរចាកការនិយាយ កុហកនិងញុះញង់គេ បុគ្គលនោះអាចគ្រប់គ្រងអាកប្បកិរិយារបស់ខ្លួនគេចផុតពីការរំលោភបំពានផ្លូវវាចា និងការរក្សា សីលទីប្រាំ វៀរចាកការសេពគ្រឿងញៀននិងផឹកទឹកស្រវឹង បុគ្គលនោះអាចគ្រប់គ្រងខ្លួនឯងចេញផុតពីការរំលោភបំពាន ផ្លូវចិត្តទៅលើអ្នកដ៏ទៃ។