Op-Ed: Facebook Sophoan Seng
ខ្ញុំមានសេចក្តីត្រេកអរជាពន់ពេកប្រមាណដែលបានចូលរួមទទួលមេដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិគឺឯកឧត្តមសម-រង្សុី។ ជាការសង្កេត គណបក្សមួយនេះមិនមែនគ្រាន់តែប្រកាសថាខ្លួនឯងជាគណបក្សប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែទង្វេីគ្រប់យ៉ាងគឺសំដែងចេញនូវខ្លឹមសារនិងគោលការណ៍ពិតប្រាកដតាមបែបលទ្ធិប្រជាធិបតេយ្យ មានដូចជា៖
១. ឯកឧត្តមសម-រង្សុី ជាមេដឹកនាំជេីងជាប់ដីនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ចដូចជាមានភាពអោនលំទោនអោយតំលៃនិងស្តាប់ប្រជាជនទុកដូចជាម្ចាស់អំណាចរបស់ខ្លួន ដាក់ខ្លួនស្មេីមិនប្រកាន់ បរិភោគអាហារនិងសន្ទនាដោយស្មេីភាពគ្នាជាមួយប្រជាពលរដ្ឋ។
២. មិនបាច់អោយមានកំរាលព្រំក្រហមពេលដេីរចូលប្រាមពិធី។
៣. លេីកតំកេីងយុវជន-យុវតីដែលជាទំពាំងស្នងប្ធស្សី គឺពេលមុនចាប់ផ្តេីមអ្វីមួយតែងតែមានយុវជន-យុវតីនាំមុខជាប់ជានិច្ច មិនខុសពីបណ្តាអរិយប្រទេសផ្សេងៗមានដូចជាសហរដ្ឋអាមេរិកនិងកាណាដាឡេីយ។
៤. ការតុបតែងរៀបចំ មិនចាំបាច់មានទាបខ្ពស់ដូចជាលេីកស្តែនធំសំរាប់តែមន្រ្តីធំអង្គុយខាងលេី ហេីយប្រជាជនអង្គុយខាងក្រោម នោះទេ ទីអង្គុយគឺមានភាពស្មេីគ្នា ខុសគ្នាតែត្រង់អង្គុយបែមុខដាក់គ្នាតែប៉ុណ្ណោះ។ ពិធិការបែបនេះគឺឆ្លុះបញ្ខាំងពីប្រជាធិបតេយ្យពិតប្រាកដ។
I was having great honor to greet and participate with the visiting of Hon. Sam Rainsy. From an in-person observation, this political party has not only declared themselves as a democratic party in rhetoric but in practice impregnably in according to principles and messages of democracy. Those observings are following:
1. Hon. Sam Rainsy is a down to earth leader as he has always been intact with Cambodian people and his supporters. He is humble, simple, respectful and he values all expressions and conversations with the people. He sits, stands, eats, and talks with the people at non-status level friendly and fraternally.