Op-Ed: The CEROC
កំណត់ហេតុក្នុងទិន្នន័យ
ហេតុអ្វីបានជាគេហៅថា រដ្ឋាភិបាលខុសច្បាប់?
មានបងប្អូនខ្មែរយើងដាក់ចំងល់និងសំណួរជាច្រើនដល់រដ្ឋាភិបាលលោកហ៊ុន-សែន បច្ចុប្បន្នថាជារដ្ឋាភិបាលខុសច្បាប់ក្រោយពីបោះឆ្នោតប្រកបដោយបដិវាទកម្មកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ មតិសំខាន់មួយចំនួនផ្តោតទៅលើនីតិវិធីរៀបចំបោះឆ្នោតរបស់គជប ខ្លះ ទៀតទៅលើនីតិវិធីតុលាការដែលខ្វះឯករាជ្យភាព និងខ្លះទៀតទៅលើអាកប្បកិរិយានៃការ ប្រើប្រាស់អំណាចរបស់អ្នកកាន់អំណាច។ ប៉ុន្តែមតិដែលសំខាន់ជាងគេនិងខ្វះមិនបានគឺការ រំលោភទៅលើរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាដែលចែងច្បាស់អំពីអ្វីគឺជាតិនិងអ្វីគឺរដ្ឋាភិបាល?។ ជាតិគឺមានន័យថាប្រទេសដែលមានប្រជាពលរដ្ឋនិងដែនអធិបតេយ្យភាព។ តាម រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋគឺជាម្ចាស់ប្រទេស ហើយអំណាចគ្រប់គ្រងប្រទេសគឺជាប្រជាពលរដ្ឋ ដោយអនុវត្តន៍តាមរយៈតំណាងរាស្រ្តរបស់ខ្លួនដែលខ្លួនជ្រើសរើសអោយធ្វើការក្នុងរដ្ឋសភាដើម្បីតាក់តែង ត្រួតពិនិត្យ វិសោធនកម្ម និងពង្រឹងអោយមានការអនុវត្តច្បាប់។ រដ្ឋាភិបាលគឺបណ្តុំអ្នកដឹកនាំដែលសភាក្នុងគណបក្សរបស់ខ្លួនបានទទួលសំលេងឆ្នោតច្រើនជាងគេដាច់ខាតក្នុងការជ្រើសរើសក្បាលម៉ាស៊ីនគឺនាយករដ្ឋមន្ត្រីព្រមទាំងសមាជិក ខុទ្ធកាល័យនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីដោយមាននីតិវិធីក្នុងការអនុវត្តរបស់ខ្លួនទៅតាមច្បាប់ស្តីពីទីស្តីការគណៈរដ្ឋមន្ត្រី។ តាមច្បាប់បច្ចុប្បន្នចាប់ពីរដ្ឋមន្ត្រីឡើងទៅរហូតដល់នាយករដ្ឋមន្ត្រី គឺជាសមាជិកនីតិប្រតិបត្តិដែលត្រូវបានកំហិតដោយរដ្ឋធម្មនុញ្ញមានអំណាចអនុវត្ត ហើយដាច់ ស្រឡៈពីអំណាចនីតិបញ្ញត្តិនិងអំណាចតុលាការ។ សូមបញ្ជាក់ថាក្រោយពីច្បាប់ប្រគល់អោយ នាយករដ្ឋមន្ត្រីមានសិទ្ធិតែងតាំងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការដោយត្រង់មក តំណែងទាំង ពីរនេះនឹងមិនជាសមាជិកទីស្តីការគណៈរដ្ឋមន្ត្រីដែលជាកូតាគណបក្សឈ្នះឆ្នោតតាមច្បាប់ទៀតឡើយ។ ជាសរុប លទ្ធផលបោះឆ្នោតកន្លងមកគឺជាការបោះឆ្នោតបែបឯកបក្ស ហើយលទ្ធផល ឆ្នោតគឺជាលទ្ធផលឯកបក្ស ដែលប្រការនេះនាំទៅរកការបង្កើតរដ្ឋាភិបាលឯកបក្សមិនស្របច្បាប់ ដែលមានសមាជិកជានាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ ដូច្នេះ ជាតិកម្ពុជាដែលមានប្រជាជនជាង១៦លាននាក់ មន្ត្រីរាជការស៊ីវិលនិងកងកំលាំង ប្រដាប់អាវុធសរុបទាំងអស់ជិត២លាននាក់គឺជាក្រុមជំនាញស្របច្បាប់បន្តបំរើប្រជាពលរដ្ឋបាន។ ចំណែករដ្ឋាភិបាលមិនស្របច្បាប់បច្ចុប្បន្នបានកំពុងខ្វះនិត្យានុកូលភាពក្នុងការប្រើប្រាស់ធនធាន ជាតិ ការសម្រេចចិត្តសំរាប់ជាតិនូវបញ្ហាធំៗ ទំនាក់ទំនងអន្តរជាតិដោយស្មើមុខស្មើមាត់ និងការ ខ្ចីបុលថវិកាពីបរទេស។ អ្វីដែលរដ្ឋាភិបាលបន្តធ្វើក្នុងពេលបច្ចុប្បន្នគឺគ្រាន់តែអាកប្បកិរិយារំលោភ អំណាចតែប៉ុណ្ណោះ។ ធ្វើនៅកាណាដា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ DATABASE RECORD Why have they called “illegitimate government”? Many people have wondered and inquired on the current government of Cambodia as “illegitimate” after the election on July 29, 2018 which was full of controversy. Some perspectives stressed on the election conducted by the NEC, some stressed on the legal procedures of the court which are very “biased”, and some stressed on the behaviors of power used by the power-holders. But the most important and essential perspective is the violation over the Constitution of the Royal Kingdom of Cambodia which has clearly inscribed the different between Nation and Government.