វិភាគសេដ្ឋកិច្ចពីវិនិយោគចិននៅសកម្ពុជា / Chinese investments in Cambodia
Op-Ed: Phnom Penh Post ៣០ មេសា ២០១៨ / 30 April 2018 វិភាគសេដ្ឋកិច្ចពីវិនិយោគចិន នៅសកម្ពុជា / Chinese investments in Cambodia (*) គេថាវិនិយោគចិន នៅប្រទេសកម្ពុជា ឈរលើកិច្ចសន្យា « ឈ្នះ ឈ្នះ » តែមានភាគីមួយទៀត ដែលទទួលការបង់ខាត គឺប្រជារាស្ត្រខ្មែរ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកតម្កើងវិនិយោគចិន នៅប្រទេសកម្ពុជា ថាមានប្រយោជន៍ធំធេងណាស់ សម្រាប់ស្រុកយើង។ តែខ្ញុំសូមធ្វើការកត់សម្គាល់ដូចតទៅ។ បញ្ហាចម្បង ទាក់ទងវិនិយោគចិន នៅប្រទេសកម្ពុជា គឺការខ្វះតម្លាភាព ដែលនាំមកនូវអំពើពុករលួយ ទាំងខាងភាគីវិនិយោគិនចិន ទាំងខាងភាគីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ គេថាវិនិយោគទាំងនេះ ឈរលើកិច្ចសន្យា « ឈ្នះ ឈ្នះ » សម្រាប់ភាគីទាំងពីរ តែមានភាគីមួយទៀត ដែលទទួលការបង់ខាត គឺប្រជារាស្ត្រខ្មែរ