ប្រើគំនិតធ្វើសង្គ្រាមប្រឆាំងរបបអំណាចផ្តាច់ការ
«ប្រើគំនិតធ្វើសង្គ្រាមប្រឆាំងរបបអំណាចផ្តាច់ការ» និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត ថែ្ងទី១៦ ខែឧសភា ឆ្នាំ២០១៨ រូបភាពខាងលើនេះបង្ហាញព្រឹត្តិការណ៍ពីរបែប ៖ ព្រឹត្តិកាណ៍មួយបែបសំដែងអំពី «ភាពធម្មជាតិ» (ភាពមុនមានអារ្យធម៌ ) ពោលគឺវាជាធម្មជាតិសត្វលោកដែលតម្រូវឱ្យ ធ្វើអ្វីដែលអាចធ្វើបានដើម្បីរក្សាអាយុជីវិតនិងបំរើផលប្រយោជន៍របស់ខ្លួន ។ បើអាធំវាអាចស៊ីអាតូចបានគឺវាស៊ីហើយដើម្បីបំពេញក្រពះវា បើអាខ្លាំងវាអាចជាន់ អាខ្សោយបានគឺវាជាន់ហើយដើម្បីបំពេញសេចក្តីត្រូវការរបស់វា ។ ព្រឹត្តិការណ៍មួយបែបទៀតបង្ហាញអំពីលទ្ធផលនៃភាពដឹកនាំដ៏មានប្រសិទ្ធភាពរបស់ត្រី តូចៗ ពីរឬបី ដែលបំផុសបំផុលការស្រមើស្រមៃច្នៃប្រឌិត បញ្ចុះបញ្ចូលសត្វត្រីតូចៗទាំងឡាយដែលមានធម្មជាតិធ្វើតាម ឱ្យប្រមូលពូនផ្តុំពង្រាយតួបង្កើតជារូបភាពមួយ បញ្ចេញរូប រាងជាសត្វត្រីមានតួធំគួរ ល្មមអាចធ្វើឱ្យរំភើបស្ញប់ស្ញែងបាន ។ សត្វត្រីតូចៗទាំងនោះវាធ្វើ តាមការបំផុលនៃត្រីដឹកនាំពីរឬបីដែលចេះច្នៃប្រឌិត វាតម្រៀបតួ ហែលព្រមៗគ្នាបញ្ចេញកលល្បិចតាមអំពើបំផុល ដោយហាមាត់យ៉ាងធំហែលដេញត្របាក់ត្រីធំដែលហែលរត់ពី មុខស្លោភ្នែកគេចពីមាត់សត្វត្រីតូចៗហែលដេញតាមពីក្រោយ ។ កាលពីសតវត្សទី ១៧ មានទស្សនវិទូជាតិអង់គ្លេសឈ្មោះលោក ថូម៉ាស់ ហប់ស៍្យ Thomas Hobbes (១៥៨៨-១៦៧៩) ដែលត្រូវបានគេចាត់ទុកថាជាស្ថាបនិកទស្សនវិជ្ជាសម័យទំនើប ម្នាក់នៃលោកខាងលិច បានសរសេរសៀវភៅមួយក្នុងឆ្នាំ ១៦៥១ ឈ្មោះ «លីវ៉ៃយ៉ាថាន់» Leviathan ដែលមានគេបានយកទៅបង្រៀននៅក្នុងសកលវិទ្យាល័យអាមេរិកាំងរហូតដល់ សព្វថ្ងៃ ចែងអំពីជីវិតនៅក្នុងភាពធម្មជាតិថា