ប្រសិទ្ធភាពមេដឹកនាំនយោបាយ ភាគ១
ប្រសិទ្ធភាពមេដឹកនាំនយោបាយ មគ្គវិធីសំរាប់មេដឹកនាំខ្មែរ ដោយ សេង ភ. សុភ័ណ សេចក្តីប្រារព្ធ មនុស្សកើតមកប្រកបដោយសិទ្ធិសេរីភាពខាងគំនិត និងការបដិបត្តិជាច្រើន ជាពិសេសសម្រាប់មេដឹកនាំដែលជាបុគ្គលសំខាន់ គំរូគេ នាំមុខគេ ក្នុងការកំណត់ជោគវាសនារបស់ប្រជាជាតិទូទៅ ដូច្នេះតើមេដឹកនាំខ្មែរគួរជ្រើសរើសយកផ្លូវមួយណា?។ ជាការចាំបាច់ណាស់ បើមេដឹកនាំខ្មែរទាំងអស់ ពិសេសយុវជនខ្មែរជំនាន់ក្រោយដែលនឹងក្លាយទៅជាមេដឹកនាំនាពេលអនាគតនោះប្រឹងស្វែងយល់យកផ្លូវដែលត្រឹមត្រូវមួយនិងសិក្សាយកគំរូល្អៗតាមមេដឹកនាំរបស់ខ្មែរយើងពីអតីតកាល ព្រមទាំងមេដឹកនាំល្បីៗក្នុងពិភពលោកយើងនេះ។ សៀវភៅតូចនេះគ្រាន់តែជាអនុសាសន៍និងជាពន្លឺខ្លះៗសម្រាប់មេដឹកនាំខ្មែរទាំងអស់ជាពិសេសគឺយុវជនខ្មែរជំនាន់ក្រោយដើម្បីរៀនសូត្រសំរាប់ខ្លួនឯងតែប៉ុណ្ណោះ។ ភាពចាំបាច់សម្រាប់ភាវៈជាមេដឹកនាំ