Sam Rainsy updated chronicle of Cambodia illegitimate elections under Hun Sen dictatorial leadership
២៦ ឧសភា ២០១៩ / 26 May 2019 ការបោះឆ្នោតក្លែងក្លាយ ដែលនាំមកនូវប្រព័ន្ធឯកបក្ស / Fake elections leading to a one-party system (*) ថ្ងៃអាទិត្យ ២៦ ឧសភា ២០១៩ នេះ មានការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។ នេះជាការបោះឆ្នោតក្លែងក្លាយ លើកទី៣ នៅកម្ពុជា បន្ទាប់ពីរបប ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដោយអត្តនោម័ត នៅថ្ងៃ ១៦ វិច្ឆិកា ២០១៧។ ការបោះឆ្នោតក្លែងក្លាយ លើកទី១ គឺការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃ ២៥ កុម្ភៈ ២០១៨។ ការបោះឆ្នោតក្លែងក្លាយ លើកទី២ គឺការបោះឆ្នោតតំណាងរាស្ត្រ នៅថ្ងៃ ២៩ កក្កដា ២០១៨។ ការបោះឆ្នោតក្លែងក្លាយទាំង ៣ លើកនោះ