ច្បាប់មាត្រាទី១៧ ស្តីអំពីអាជ្ញាធរត្រូវសំរួលនិងការពារក្បួនបាតុករដោយ មិនមែនគំរាមឬរំខានឡេីយ
មាត្រា ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ”) ប្រកាន់ខ្ជាប់ថាប្រទេសកម្ពុជា គោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ចំណែកឯ មាត្រា ៣១ ចែងថា “ព្រះរាជាណាចក្រ កម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ សម្រាប់ឆ្នាំ២០១៣ ស្ថានភាពសិទ្ធិមនុស្សមានសភាពកាន់តែដុនដាបទៅៗ បើទោះជាអ្វីជាមូល ដ្ឋាននានាត្រូវបានធានាក្រោមច្បាប់អន្តរជាតិ និងច្បាប់កម្ពុជាយ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋកម្ពុជាតែងត្រូវ បានកំណត់មុខសញ្ញា យាយី ចោទប្រកាន់ពីបទល្មើសនានា ហើយក៏ត្រូវប្រឈមនឹងការកាត់ទោសដោយហេតុ លនយោបាយចំពោះការនិយាយប្រឆាំងទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល។ ក្នុងឆ្នាំ២០១៣ សកម្ម ជនដីធ្លី អ្នកធ្វើការខាងប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំសហជីព និងបុគ្គលិកសិទ្ធិមនុស្សនៅទូទាំងប្រទេសត្រូវ បានប្រឈមនឹងការគំរាមផ្លូវច្បាប់ ការចាប់ខ្លួនតាមអំពើចិត្ត និងការគំរាមសម្លាប់។ ទន្ទឹមនឹងស្ថានភាពធ្ងន់ធ្ងរ បែបនេះ គេក៏ឃើញមានការរីកចម្រើនមួយចំនួននៅក្នុងឆ្នាំ២០១៣ ផងដែរ។ នៅក្នុងរដូវកាល ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ (“ការបោះឆ្នោតតំណាងរាស្ត្រ) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ រួមទាំងយុវជនកម្ពុជាជាច្រើននាក់ផងដែរ បានចុះដើរហែក្បួនតាមដងវិ ថីនានា ដែលជាការបង្ហាញការគាំទ្រដល់គណបក្សសង្គ្រោះជាតិ(“គ.ស.ជ