រដ្ឋាភិបាលសម្រេចបញ្ចេញថវិកាជួយអ្នកក្រីក្រជាងកន្លះលានគ្រួសារ ដែលមានទាំងអ្នករងគ្រោះដោយសារជំងឺកូវីដ
Comment: ការសម្រេចបញ្ចេញថវិកាជួយអ្នកក្រីក្រជាងកន្លះលានគ្រួសារដែលមានទាំងអ្នករងគ្រោះដោយសារជំងឺកូវីដផងនោះគឺជាលទ្ធផលមួយនៃការតស៊ូមតិរបស់អ្នកប្រជាធិបតេយ្យជាពិសេសសកម្មជន យុវជននិងគណបក្សសង្គ្រោះជាតិ។ លទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរគឺមានទាំងត្រេកអរផងនិងអាក់អន់ចិត្តផងពីព្រោះច្បាស់ជាមានការបែងចែកមិនត្រូវត្រូវនិងប្រាក់ជួយតិចតួចពេក មិនអាចដោះស្រាយជីវភាពអោយប្រសើរបានឬសងបំណុលបាន ព្រមទាំងមានការរើសអើងដល់អ្នកមាននិន្នាការនយោបាយផ្សេងគ្នានៅក្នុងសហគមតាមរយៈមេឃុំ-ចៅសង្កាត់-មេភូមិដែលត្រូវបានតែងតាំងតំណែងដោយគណបក្សប្រជាជនកម្ពុជា។ កត្តារើសអើងនេះគឺជាបរាជ័យរបស់ភាពជាមេដឹកនាំរបស់លោកហ៊ុនសែនពីរទសវត្សកន្លងមកនេះ ដែលបានរំលាយគណបក្សសង្គ្រោះជាតិនៅពេលឃើញថាបក្សនេះមានប្រជាប្រីយភាពជាងបក្សខ្លួន។ បន្ទាប់ពីកំចាត់សម្លេងជិតកន្លះនគរនេះមក លោកហ៊ុនសែនកាន់តែរន្ថើនបង្កើនកំឡាំងគណបក្សប្រជាជនកម្ពុជាខ្ពស់ជាងស្ថាប័នជាតិដែលការណ៍នេះគឺពិតជានាំគ្រោះកាចដល់ជាតិនេះខ្លាំងណាស់។ សព្វថ្ងៃមន្ត្រីរាជការមួយភាគដែលស៊ីប្រាក់ខែរាស្ត្របានកំពុងត្រូវគេអូសទាញផង បង្ខិតបង្ខំផង និងសន្យាតំណែងផងដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជាពិសេសតាមរយៈបណ្តាញសហព័ន្ធសហភាពយុវជនកម្ពុជាជាដើម។ 24 មិថុនា 2020 ស៊ុន ណារិន VOA Khmer បោះពុម្ពភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងថា ជំនួយសង្គមជាថវិកាដែលរដ្ឋាភិបាលផ្តល់នៅពេលនេះ គឺជួយប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ដែលត្រូវបានបញ្ចូលក្នុងបញ្ជីគ្រួសារក្រីក្រ ហើយក៏ជាអ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩។ ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព និងមានការចូលរួមពីអង្គទូតនានា។ បើតាមលោក ហ៊ុន សែន អ្នកក្រីក្រទាំងនោះមានជាង ៥៦ម៉ឺនគ្រួសារ។ លោកបន្តថា ជំងឺកូវីដ១៩នេះ«បន្តអូសបន្លាយនិងមិនមានភាពច្បាស់លាស់» ដូច្នេះហើយទើបរដ្ឋាភិបាលសម្រេចជួយអ្នកក្រីក្រនៅពេលនេះ។ លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលរបស់លោក មិនបណ្តោយឲ្យប្រជាពលរដ្ឋស្លាប់ដោយអត់អាហារនោះទេ។ លោកបញ្ជាក់ថា ថវិកាទាំងនេះ