ស្ថាប័នជាតិមិនមែនជាផ្នែកមួយនៃនីតិបញ្ញត្តិទេ
តាមគោលការណ៍ គណៈបក្សនយោបាយឈ្នះឆ្នោតអាចស្នើឈ្មោះតែងតាំងមនុស្សក្នុងបក្សសម្រាប់តំណែងមួយចំនួនដូចជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី តំណែងកូតាបក្សនយោបាយដែលចូលមកថ្មីត្រូវធ្វើការសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសដែលជាមន្ត្រីរាជការស៊ីវិលជ្រើសរើសឡើងតាមក្រិតក្រមត្រឹមត្រូវតាមសមត្ថភាពនិងបទពិសោធន៍ជាក់ស្តែង(meritocracy) ដោយអនុវត្តន៍យ៉ាងតឹងរឹងដល់ក្របខណ្ឌរដ្ឋដែលគ្របដណ្តប់ដោយច្បាប់ បទដ្ឋាន គតិយុត្តិ មានច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ជាដើម។ នៅចំពោះការយល់ឃើញមួយចំនួនរបស់មហាជននិងមេដឹកនាំខ្មែរជាពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលថាស្ថាប័នជាតិគឺស្ថិក្រោមខុទ្ធការល័យនាយករដ្ឋមន្ត្រីទាំងស្រុងឬនីតិបញ្ញត្តិគ្រប់គ្រងស្ថាប័នជាតិនោះ ការយល់នេះគឺខុសហើយ។ នៅនីតិកាលនីមួយៗនៃសភា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា អង្គនីតិប្រតិបត្តិ ត្រូវបានបង្កើតឡើងសម្រាប់អាណត្តិ៥ឆ្នាំ តាមរយៈការបោះឆ្នោតជាសកល និងដោយផ្ទាល់។ តាមការស្នើសុំរបស់ប្រធានរដ្ឋសភា និងដោយមានការយល់ព្រមពីអនុប្រធានទាំងពីរ។ ព្រះមហាក្សត្រ ក្នុងនាមជាព្រះប្រមុខរដ្ឋ តែងតាំងឥស្សរជនជាន់ខ្ពស់មួយរូប ដែលជាសមាជិកគណបក្សនយោបាយឈ្នះឆ្នោត ឲ្យបង្កើតគណៈរដ្ឋមន្ត្រី។ ក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣ រាជរដ្ឋាភិបាល អាណត្តិទី៥ ត្រូវបានបង្កើតឡើង។1 គណៈរដ្ឋមន្ត្រី ក្រសួង និងស្ថាប័នជាតិ អាចមានការប្រែរប្រួលទាំងសមាសភាព និងសមាជិកភាព។ ព្រះរាជក្រឹត្យ អាចកែរសម្រួលទៅលើសមាសភាពគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៅតាមក្រសួង និងស្ថាប័នជាតិផ្សេងៗ។ នេះ មានន័យថា មិនមែនគ្រប់សមាជិកទាំងអស់នៃគណៈរដ្ឋមន្ត្រី ចាំបាច់ទទួលការការបោះឆ្នោតទុកចិត្តពីរដ្ឋសភានោះទេ ដែលការបោះឆ្នោតទុកចិត្តនេះ តែងតែធ្វើនៅដើមអាណត្តិរាជរដ្ឋាភិបាលប៉ុណ្ណោះ។ សមាជិករាជរដ្ឋាភិបាលស្ទើរតែទាំងអស់ គឺជាប្រធានក្រសួង និងស្ថាប័នជាតិ។ ក្នុងគោលបំណងរក្សាឯករាជ្យភាពរបស់ស្ថាប័នទាំងនេះពីរាជរដ្ឋាភិបាល ប្រធាន និងសមាជិកស្ថាប័នជាតិខ្លះ មិនមែនជាសមាជិករាជរដ្ឋាភិបាលទេ។ ទាំងនេះ មានន័យថា ស្ថាប័នជាតិទាំងនេះ មិនមែនជាផ្នែកនៃអង្គនីតិប្រតិបត្តិ អង្គនីតិប្បញ្ញត្តិ និងអង្គតុលាការទេ ប៉ុន្តែជាស្ថាប័នជាតិឯករាជ្យដោយឡែក។ ក្រសួងស្ទើរតែទាំងអស់