ដំណោះស្រាយជម្លោះសម្រាប់កន្លែងធ្វើការ
លំហាត់ឆ្លុះបញ្ចាំងខ្លួនឯង
ខណៈពេលដែលអតីតអ្នកគ្រប់គ្រងត្រូវបានផ្ទេរទៅហាងមួយផ្សេងទៀត អ្នកគ្រប់គ្រងថ្មីបានដំណើរការរចនាបទការគ្រប់គ្រងរបស់នាងខុសគ្នា។ មិត្តរួមការងារមួយចំនួនបាននិយាយថា នាងជាអ្នកគ្រប់គ្រងលំអិត កាច និងខឹងសម្បារ។ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថានាងតឹងរ៉ឹងនិងបក្ខពួកនិយម។
ដើម្បីដោះស្រាយជាមួយអ្នកគ្រប់គ្រងថ្មី ជាដំបូងខ្ញុំត្រូវយល់ខ្លួនឯងជាមុនសិនថា តើអ្វីជាចំណុចខ្លាំង និងភាពខ្សោយរបស់ខ្ញុំ តើការកំណត់ដឹងខ្លួនឯង និងការសំដែងចេញខ្លួនឯងរបស់ខ្ញុំយ៉ាងម៉េចដែរ? តើខ្ញុំមានចរិតលក្ខណៈបែបណាបើប្រៀបធៀបនឹងតួអង្គសត្វ ឬសត្វស្លាបដូចជា អណ្តើក ខ្លាឃ្មុំ កញ្ជ្រោង ត្រីឆ្លាម និងសត្វទីទុយ? តើខ្ញុំអាចធ្វេីការឆ្លើយតបប្រកបដោយភាពច្នៃប្រឌិត និងការបញ្ជាក់ខ្លួនឯងដោយមុតមាំដោយរបៀបណា? តើអ្វីទៅជាទម្រង់បុគ្គលិកលក្ខណៈរបស់ខ្ញុំ – ជាមនុស្សផ្តោតលើការងារ ឬផ្តោតលេីមនុស្ស? ជំហានដំបូងគឺការគ្រប់គ្រងអារម្មណ៍ និងភាពក្លាហានហ៊ានក្រោកឈរឡើងហ៊ានប្រឈម ជាមួយនឹងការចេះស្តាប់ដោយអំណត់ និងការប្រាស្រ័យទាក់ទងដោយបេះដូងបើកចំហ នៅក្នុងត្រីវិស័យឈ្នះឈ្នះ។
បើប្រៀបធៀបទៅនឹងសត្វអំពីរបៀបដោះស្រាយជម្លោះ ខ្ញុំទំនងជាត្រូវបានកំណត់លក្ខណៈដោយសត្វទីទុយ ដែលយុទ្ធសាស្ត្រឈ្នះ-ឈ្នះគឺសំខាន់ណាស់។ មិនដូចអណ្តើកដែលដកខ្លួនចូលទៅក្នុងស្នូកវិញរបស់វា នៅពេលដែលវាកំពុងប្រឈមមុខនឹងបញ្ហា។ ខ្លាឃ្មុំ Teddy ដែលរីករាយ និងបដិសេធមិននិយាយអំពីឬគេចវេសបញ្ហា; កញ្ជ្រោង Fox ដែលចូលចិត្តការសម្របសម្រួលគ្រប់ពេលវេលា; និងត្រីឆ្លាមដែលជំរុញស្ទេីដល់ទីបញ្ចប់ដើម្បីកំណត់ថាឈ្នះឬចាញ់។ សត្វទីទុយនឹងខិតខំប្រឹងប្រែងជាពិសេសក្នុងការស្វែងយល់គ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងអនុវត្តការអះអាងឬភាពមុតមាំសមរម្យ។
“ខ្ញុំ សេចក្តីថ្លែងការណ៍” គឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ។ មានពេលមួយ ខ្ញុំបានប្រាប់នាងដោយផ្ទាល់ថា “ខ្ញុំមានអារម្មណ៍ថាការយកចិត្តទុកដាក់ទាំងអតិថិជនខាងក្នុង និងខាងក្រៅមានសារៈសំខាន់ខ្លាំងណាស់”។ ជាមួយនឹងសេចក្តីថ្លែងការណ៍នេះ ខ្ញុំបានពន្យល់បន្ថែមថា សកម្មភាពមិនរាក់ទាក់ប្រឆាំងនឹងបុគ្គលិកគឺដូចជាការប្រព្រឹត្តចំពោះអតិថិជនខាងក្នុងដោយខ្វះផលិតភាព។ នៅពេលណាដែលបុគ្គលិកមិនសហការជាមួយអ្នកគ្រប់គ្រង វាអាចនឹងធ្វើឱ្យបរិយាកាសការងារកាន់តែអាក្រក់។ ដូច្នេះការរំពឹងទុកនៃការយកអតិថិជនចំបង គេអាចសំដៅទៅលើមនុស្សគ្រប់រូប ជាពិសេសអតិថិជនខាងក្រៅ និងអតិថិជនខាងក្នុង (មិត្តរួមការងារ)។ ខ្ញុំកំពុងចាត់ទុកសកម្មភាពនេះជាផ្នែកមួយនៃការឆ្លើយតបប្រកបដោយការច្នៃប្រឌិតរបស់ខ្ញុំ និងការអះអាងឬមុតមាំសមរម្យ។
នៅពេលខ្ញុំជាជំនួយការអង្គភាពសិក្សាជាន់ខ្ពស់នៅសកលវិទ្យាល័យ មិត្តរួមការងារជាន់ខ្ពស់របស់ខ្ញុំម្នាក់មានទំនោរផ្តល់ឱ្យខ្ញុំនូវកិច្ចការជាច្រើនដែលបង្ខូចពេលវេលារបស់ខ្ញុំក្នុងការបម្រើចៅហ្វាយរបស់ខ្ញុំដែលគ្រប់គ្រងភារកិច្ចរបស់ខ្ញុំដោយផ្ទាល់។ នៅពេលដែលគាត់បានកំណត់ពេលវេលាសម្រាប់កិច្ចការទាំងនោះ ខ្ញុំត្រូវត្រៀមថាមពល និងពេលវេលាទ្វេដងដើម្បីបំពេញកិច្ចការទាំងនោះ។ មានពេលមួយ បន្ទុកត្រូវបានគរដូចភ្នំ ខ្ញុំត្រូវតែប្រាប់ពីតម្រូវការនៃការផ្លាស់ប្តូរទៅកាន់ក្រុមគ្រប់គ្រង។ មុននោះ ខ្ញុំបាននិយាយទល់មុខគ្នាជាមួយមិត្តរួមការងារអំពីភារកិច្ចដែលខ្ញុំត្រូវតែបំពេញឱ្យមេដែរ។ ទីបំផុតគាត់បានយល់ពីការទទួលខុសត្រូវរបស់ខ្ញុំ។
ខ្ញុំមានទំនោរទៅរកការផ្ដោតលើការងារច្រើនជាងការតំរង់ទស្សន:វិស័យលេីមនុស្ស។ ខ្ញុំជឿជាក់លើភាពមានរបៀប អនុវត្តតាមច្បាប់ ការរៀបចំមានសណ្តាប់ធ្នាប់ គោលការណ៍កំណត់ និងទៀងពេលវេលា។ ប៉ុន្តែខ្ញុំប្រហែលជានឹកផ្នែកនៃអារម្មណ៍កំប្លែង ភាពរសើបរបស់មនុស្ស និងការចេញចូលសង្គមជាដើម។
ដើម្បីដោះស្រាយជម្លោះទាំងពីរនេះ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចលើអារម្មណ៍វិជ្ជមាន សុចរិតភាព ការយល់ដឹងអំពីបទប្បញ្ញត្តិផ្ទៃក្នុង ក៏ដូចជាក្រមសីលធម៌ កំណត់ទុកជាមុននូវផលវិបាក និងដាក់ចេញនូវការអះអាងសមស្រប។ វាចាំបាច់ណាស់ក្នុងការយល់ដឹងអំពីទ្រឹស្តីល្អលេីក្រដាស និងប្រតិបត្តិការជាក់ស្តែងនៅផ្ទាល់កន្លែង។ ពួកវាជាវត្ថុពីរផ្ទុយគ្នា ដែលទាមទារប្រាជ្ញា បទពិសោធន៍ និងភាពបត់បែន ដើម្បីសម្រេចបាន។ ជម្លោះកំពុងកើតឡើងគ្រប់ពេលក្នុងដំណេីរការចិញ្ចឹមជីវិត។ កន្លែងធ្វើការគឺជាកន្លែងមួយដែលជាញឹកញាប់ត្រូវបានលេចចេញព័ត៌មានដូចទម្លាក់គ្រាប់បែកដោយបដិវាទកម្ម និងជម្លោះ។
Conflict Resolution for the Workplace
Self-reflection assignment
While the former manager was transferred to another store, a new coming manager has run her management style differently. Some of the co-workers said she is a micro manager, mean and angry leader. For me, I see her as very rigid and nepotistic.
Continue reading