KR Trial

now browsing by category

 
Posted by: | Posted on: November 13, 2017

ការបញ្ចេញឈ្មោះបុគ្គលជាសាធារណៈគឺជារំលោភនិងការគំរាមកំហែងធ្ងន់ធ្ងរ

សារពត៌មានFreshnews ដែលគេស្គាល់ថាជាបបូរមាត់របស់គណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំរដ្ឋាភិបាល បានបញ្ចេញឈ្មោះសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍និងសមាជិកគណៈកម្មាធិការនាយក១១៧នាក់របស់គណបក្សសង្គ្រោះជាតិ គឺជារំលោភសិទ្ធិបុគ្គលនិងការគំរាមកំហែងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋកម្ពុជាទាំង១៥លាននាក់អភ័ព្វជាទីបំផុតដែលមានរដ្ឋាភិបាលអសមត្ថភាពក្នុងកិច្ចការពារសិទ្ធិឯកជននិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋម្នាក់ៗ។

រាប់ចាប់តាំងពីក្រុមសំងាត់ដែលអាចថតសំលេងសន្ទនាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋគ្រប់រូប រហូតដល់អាចទំលាយពត៌មានសំងាត់នូវជនដែលត្រូវគេប្តឹងទៅតុលាការជាសាធារណៈដូច្នេះ គឺជាការរំលោភទៅលើរដ្ឋធម្មនុញ្ញមាត្រា៣៨ ដែលនិយាយអំពីជីវិតផ្ទាល់ខ្លួន សេចក្តីថ្លៃថ្នូផ្ទាល់ខ្លួន និងការចាត់ទុកថាគ្មានទោសនៅពេលណាដែលតុលាការមិនបានកាត់ទោស ជាដើម។

ខាងក្រោមគឺមាត្រានៃរដ្ឋធម្មនុញ្ញមួយចំនួនដែលសារពត៌មាននេះបានកំពុងរំលោភបំពាន៖

cnrp pc constitution cnrp pc constitution 2 cnrp pc constitution 1

ខាងក្រោមនេះគឺជាការចំលងទាំងស្រុងពីFreshnews

CNRP PC 1

Read More …

Posted by: | Posted on: September 12, 2017

Opening Statement by Ambassador William A. Heidt at a Press Availability

សេចក្តីថ្លែងការណ៏របស់លោកឯកអគុ្គរដ្ឋទូត William A. Heidt ជាមួយអ្នកសារព័ត៌មាន

11.2K
ស្ថានទូតអាមេរិក ប្រចាំទីក្រុងភ្នំពេញ
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧
សូមអរគុណដែលបានអញ្ជើញមកថ្ងៃនេះ។ ខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៏ខ្លីមួយ បន្ទាប់មក ខ្ញុំនឹងឆ្លើយ សំណួរលោកអ្នក។

នៅថ្ងៃទី២ កញ្ញា ខ្ញុំបានចាកចេញទៅសហរដ្ឋអាមេរិក ដោយមិនបានគ្រោងទុក ដោយសារហេតុផល ផ្ទាល់ខ្លួន។ ៤០ នាទីបន្ទាប់ពីខ្ញុំបានចាកចេញទៅ រដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំបក្ស ប្រឆាំង ដោយចោទថាក្បត់ជាតិ ទាក់ទងនឹងមតិដែលលោកទំនងជាបាននិយាយកាលពី ៤ ឆ្នាំមុន។

និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួលដំណឹងអកុសលនេះ។ តែខ្ញុំមានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលគ្មានភស្តុតាងច្បាស់លាស់ ឬគួរអោយទុកចិត្តបានបន្តិចណាសោះ។

វាគឺជាការចោទប្រកាន់មិនធម្មតា។ ការងារការទូត ជាធម្មតា ត្រូវបានធ្វើដោយប្រើភាសាដែលមានការ ប្រយ័ត្ន និងប្រកបដោយការគោរព គឺប្រភេទនៃភាសាដែលខ្ញុំនឹងប្រើនៅថ្ងៃនេះ។ សារដែលពិបាកត្រូវបាន បញ្ជូនជាលក្ខណៈឯកជនសិន។ ប្រទេសជាមិត្តនឹងគ្នាតែងតែរកមើលវិធីបំបាត់ការខ្វែងគំនិតគ្នា។

តែនៅក្នុងឆ្នាំកន្លងទៅនេះ ជាច្រើនដងហើយដែលសហរដ្ឋអាមេរិកបានរងការចោទប្រកាន់គ្មាន មូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។

វាធ្វើអោយខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់។ ខ្ញុំគិតថាលោកអ្នកដឹងហើយថា ខ្ញុំមានការទាក់ទងពិសេស ជាមួយប្រទេសកម្ពុជា ហើយខ្ញុំបានមកដល់ប្រទេសកម្ពុជាកាលពី ២ ឆ្នាំមុន ដោយបានទទួលការណែនាំអោយខិតខំលើកកំពស់ទំនាក់ទំនងរបស់យើង។ ជាការពិត ខ្ញុំនិងបុគ្គលិករបស់ខ្ញុំតែងតែគោរពដល់គ្រប់គ្នា ចេញសេចក្តីថ្លែងការជាសាធារណៈក្នុងចំនួនតិចបំផុត ហើយត្រឹមត្រូវ ហើយរកមើលវិធីធ្វើសហប្រតិបត្តិការ និងលុបបំបាត់ការខ្វែងគំនិតគ្នារវាងប្រជាជនដ៏អស្ចារ្យរបស់យើងទាំងពីរ។

ខ្ញុំបានអញ្ជើញអ្នកសារព័ត៌មានមកថ្ងៃនេះ ដើម្បីធ្វើការពន្យល់លើបីចំណុច។ ចំណុចទីមួយគឺងាយទេ ពោលគឺថា រាល់ការចោទប្រកាន់ដែលលោកអ្នកបានលឺ នៅក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះស្តីពីសហរដ្ឋ អាមេរិក គឺសុទ្ធតែខុសទាំងអស់ ។ អត្ថបទនៅក្នុងសារព័ត៌មានថ្មីៗនេះ ស្តីពីការចាប់ខ្លួនលោក កឹម សុខា ត្រូវ បានគេសរសេរខុសទាំងស្រុងនិងដោយចេតនា ក្នុងការហៅអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនៅកម្ពុជា។ វាពិតជាការបង្វែរការយកចិត្តទុកដាក់ចេញពីបញ្ហាពិតប្រាកដមែន (Red herrings)។

ឥឡូវ ខ្ញុំសូមជំរាបលោកអ្នកនូវអ្វីដែលយើងបាននិងកំពុងធ្វើ។ ខ្ញុំមិនអាននូវបញ្ជីសកម្មភាពទាំងអស់ នោះទេ តែការពិតគឺថា កម្មវិធីរបស់យើងមានការស៊ីចង្វាក់គ្នាគួរអោយកត់សំគាល់តាំងពីស្ថានទូតរបស់យើង បានបើកឡើងវិញ នៅឆ្នាំ ១៩៩៤។

  • យើងគឺជាអ្នកគាំទ្រដ៏ខ្លាំងមួយចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ យើងបាន ជួយកម្ពុជាក្នុងការបង្កើតក្របខ័ណ្ឌការងារមួយ ដែលបានទាក់ទាញ ក្រុមហ៊ុន សំលៀកបំពាក់ ល្បីៗនៅក្នុងពិភពលោក ដោយរួមទាំងក្រុមហ៊ុនរបស់អាមេរិករាប់សិបផងដែរ។ នៅក្នុងឆ្នាំ កន្លងទៅនេះ យើងបានបង្កើតឧស្សាហកម្មថ្មីស្រឡាងមួយដែលមានតំលៃ ១០០ លានដុល្លា ស្តីពីទំនិញសំរាប់ការធ្វើដំណើរ ដែលនៅពេលនេះ ប្រើកំលាំងកម្មករចំនួនជិត ១០០ ០០០ នាក់។
  • គ្រាន់តែនៅឆ្នាំនេះ យើងបានសម្ពោធកម្មវិធីកសិកម្មថ្មីមួយ ដែលគិតគូរចំពោះបញ្ហានៃតំលៃកសិកផលទាបខ្លាំងដែលប៉ះពាល់ដល់កសិករកម្ពុជា។ យើងបានជួយកម្ពុជានៅក្នុងការដោះស្រាយបញ្ហានៃផលិតភាពកសិកម្មទាប និងអសន្តិសុខស្បៀង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
  • យើងបានសំរេចភាពជឿនលឿនធំៗនៅក្នុងការលើកកំពស់សុខភាពសាធារណៈ នៅកម្ពុជា។ ដោយមានជំនួយរបស់អាមេរិក កម្ពុជាជិតក្លាយជាប្រទេសដំបូងគេនៅលើផែនដីនេះ ដែលខិតទៅជិតការមានអត្រាឆ្លងមេរោគអេដស៍ក្នុងកំរិត ០%។ យើងកំពុងតែដឹកនាំការស្រាវ ជ្រាវនៅក្នុងការព្យាបាលជំងឺគ្រុនចាញ់ដែលមានភាពស៊ាំនឹងឱសថ។
  • យើងបានផ្តល់ការអប់រំដល់ជនជាតិកម្ពុជាចំនួនរាប់ពាន់នាក់ តាមរយៈកម្មវិធីផ្លាស់ប្តូរក្នុងការ សិក្សានិងជំនួយដទៃទៀត។ យើងបានកសាងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ដែលបានជាប្រយោជន៍ដល់ប្រទេសទាំងពីរហើយបានធ្វើអោយមានការផ្សះ ផ្សាឡើងវិញនៅកម្ពុជា។ យើងបានផ្តល់អំណាចដល់ស្រ្តីរាប់ពាន់នាក់ ហើយបានជួយ បង្រៀនភាសាអង់គ្លេសដល់កុមារដែលស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ។
  • យើងគឺជាកំលាំងដ៏ខ្លាំងក្នុងការធ្វើអោយមានយុត្តិធម៌។ យើងបានចាប់ខ្លួនឧក្រិដ្ឋជនដែល ជាការធ្វើអោយប្រទេសយើងទាំងពីរមានសុវត្ថិភាព ហើយយើងបានប្រកៀកស្មាគ្នាជាមួយ រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីកាត់បន្ថយការជួញដូរមនុស្ស។
  • យើងបានធ្វើការអបអរ និងអភិរក្សវប្បធម៌ខ្មែរ។ ប្រជាជនអាមេរិកបានផ្តល់ថវិកាសំរាប់ធ្វើការ អភិរក្សទ្រព្យសម្បតិ្តជាតិខ្លះដ៏មានតំលៃបំផុតរបស់ប្រទេសកម្ពុជា ដូចជាប្រាសាទភ្នំបាក់ខែង និងប្រាសាទហាន់ជ័យ។
  • យើងបានជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ មន្រ្តីរដ្ឋាភិបាលខ្លះ បានរិះគន់ផ្នែកនេះនៃកម្មវិធីរបស់យើង តែយើងមានមោទនភាពចំពោះការងាររបស់យើងក្នុងការកែលំអអភិបាលកិច្ច និងជួយអ្នកដឹកនាំក្នុងការឆ្លើយចំពោះប្រជាជនដែលគេធ្វើជា តំណាងអោយ។ យើងបានជួយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយបានបង្រៀន គណបក្សនយោបាយនានា ដោយរួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ ស្តីពីវិធីបង្ហាញ ពីកម្មវិធីរបស់គេដល់អ្នកបោះឆ្នោត។

ប្រវត្តិសាស្រ្តបានដើរតួនាទីមួយចំណែកនៅក្នុងការចោទប្រកាន់ជាច្រើនក្នុងចំណោមការចោទថ្មីៗ ទាំងនេះ ហើយយើងសូមទទួលស្គាល់កេរ្តិ៍ដំណែលរបស់យើងនៅក្នុងសង្គ្រាមវៀតណាម។ តែយើងមានការ ប្តេជ្ញាចិត្ត នៅក្នុងការដោះស្រាយបញ្ហានៃកេរ្តិ៍ដំណែលនេះ។ តើលោកអ្នកដឹងទេថាយើងបានផ្តល់ប្រាក់ចំនួន ជាង ១៦០ លានដុល្លា សំរាប់ការងារលុបបំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះ? ពាក់កណ្តាលនៃប្រាក់នេះត្រូវបាន ប្រើសំរាប់លុប បំបាត់យុទ្ធភណ្ឌដែលទំលាក់ដោយយន្តហោះអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជា។ តែប្រាក់ចំនួន ពាក់កណ្តាលទៀតត្រូវបានប្រើសំរាប់ដោះមីនរបស់ចិន សូវៀត និងវៀតណាមនៅភាគខាងលិច ប្រទេស នៅតាមចំការមីនដែលមានគ្រោះថ្នាក់ ១០ ដងលើសគ្រាប់ ដែលទំលាក់ ដោយអាមេរិក។

ក្នុងពេល ២ សប្តាហ៍ខាងមុខនេះ យើងនឹងរៀបរាប់រឿងពិតស្តីពីសកម្មភាពរបស់យើង ហើយពន្យល់ ថាហេតុអ្វីក៏វាល្អសំរាប់ប្រទេសយើងទាំងពីរ។ សូមតាមដានទំព័រហ្វេសបុករបស់យើង និងសូមជួយផ្តល់មតិ។

ចំណុចទី ២ របស់ខ្ញុំក៏មានលក្ខណៈសាមញ្ញដូចគ្នានេះដែរ។ ច្រើនដូចការនិយាយស្តីពីប្រទេសអាមេរិកនៅពេលនេះដែរ គឺថាព្រឹត្តិការណ៍នៅក្នុងខែកន្លងទៅនេះមិនប៉ះពាល់ទៅលើសហរដ្ឋអាមេរិកទេ តែវាប៉ះពាល់ ទៅលើប្រទេសកម្ពុជាទៅវិញទេ។ មួយជំហានម្តងៗ ព្រឹត្តិការណ៍ទាំងនេះកំពុងតែធ្វើអោយប្រទេសកម្ពុជា ឯក កោពីសហគមន៍អន្តរជាតិ ក្នុងពេលដែលកម្ពុជាត្រូវការជំនួយគាំទ្រអន្តរជាតិ ដើម្បីលើកកំពស់សេដ្ឋកិច្ចរបស់ ខ្លួនអោយឡើងមួយកំរិតទៀត ហើយប្រកួតប្រជែងជាមួយប្រទេសជិតខាងនៅក្នុងសមាគមអាស៊ាន។

សំដីប្រឆាំងអាមេរិកបានធ្វើឲ្យជនជាតិអាមេរិក និងអ្នកទេសចរណ៍លោកខាងលិចជាច្រើន មាន អារម្មណ៍លែងកក់ក្តៅជាងមុន ពេលធ្វើដំណើរមកកម្ពុជានាពេលបច្ចុប្បន្ន។ ឆ្នាំនេះអ្នកទេសចរទាំងនោះ អាចទៅចាយលុយ នៅហាឡុងបេយ៍ ឬនៅភូកេតជាជាងនៅអង្គរវត្ត។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាមេរិក និងលោកខាងលិចក៏មានអារម្មណ៍លែងកក់ក្តៅជាងមុនផងដែរ ហើយក្រុមហ៊ុនកាន់តែតិចថែមទៀតនឹងមកវិនិយោគនៅកម្ពុជា។ លោកអ្នកប្រហែលជាបានឃើញសេចក្តីថ្លែងរបស់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ានទាក់ទងនឹងរឿងនេះហើយ។

អ្នកធ្វើការបរិច្ចាកមនុស្សធម៌អាមេរិក ដែលជាក្រុមធំជាងគេ និងមានទ្រព្យច្រើនជាងគេនៅក្នុង ពិភពលោក ក៏លែងមានអារម្មណ៍គិតថា ខ្លួនគេត្រូវបានទទួលស្វាគមន៍ដែរ។ខ្ញុំប៉ាន់ប្រមាណថាអង្គការ សប្បុរសធម៌អាមេរិកបានសាងសង់សាលាជាង ១.០០០ នៅកម្ពុជា។ វាជាចំនួនដ៏ច្រើនមែនទេ? ខ្ញុំបាន ឮពីអង្គការសប្បុរសធម៌ធំៗខ្លះថាការធ្វើប្រតិបត្តិការនៅកម្ពុជាកាន់តែប្រឈមនឹងហានិភ័យខ្លាំង ហើយ ពួកគាត់កំពុងតែពិចារណាប្តូរការងារល្អៗរបស់គាត់ទៅឥណ្ឌូនេស៊ី បង់ក្លាដេស ឬវៀតណាមវិញ។

ប៉ុន្តែផលប៉ះពាក់ធ្ងន់ធ្ងរបំផុតធ្លាក់មកលើកិត្តិយសរបស់កម្ពុជាក្នុងនាមជាប្រទេសប្រជាធិបតេយ្យក្មេងខ្ចី។ កាលពីបីខែកន្លងទៅ កម្ពុជាបានរៀបចំការបោះឆ្នោតដែលមានភាពសេរី និងយុត្តិធម៌បំផុតរបស់ខ្លួន តាំងតែ ពីឆ្នាំ១៩៩៣មក។ ជាភាពត្រឹមត្រូវ ប្រជាជនកម្ពុជាមានមោទនភាពចំពោះរឿងនេះ ហើយជាភាពត្រឹមត្រូវ ដែលសហរដ្ឋអាមេរិកបានអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះរឿងនេះ។

បីខែបានកន្លងផុតយ៉ាងឆាប់រហ័សមកដល់ពេលនេះ។ ជាការពិត ប្រសិនបើការបោះឆ្នោតជាតិកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃនេះ គ្មានអ្នកសង្កេតការណ៍អន្តរជាតិគួរឲ្យជឿជាក់ណាមួយចាត់ទុកថាការបោះឆ្នោតនេះ មានភាពសេរី និងយុត្តិធម៌ ឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជនកម្ពុជាឡើយ។

ខ្ញុំសង្ឃឹមថា គ្រប់គ្នានឹងគិតអំពីចំនុចនេះដោយប្រុងប្រយ័ត្ន។ ប្រទេសប្រជាធិបតេយ្យមានលក្ខណៈពិសេស។ ក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាជនធម្មតាមានតួនាទីពិតប្រាកដនៅក្នុងប្រទេសរបស់គាត់ ហើយ ទំនាក់ទំនងរបស់រដ្ឋាភិបាល និងប្រជាជនមានភាពរឹតតែស៊ីជម្រៅ។ ប្រទេសដទៃមើលមកអ្នកក្នុងន័យផ្សេង ផងដែរដូចជាមានការគោរពនិងយល់កាន់តែច្រើន។ វាជាអ្វីដែលសមនឹងតម្លៃនៃការតស៊ូ។

ហើយចំនុចចុងក្រោយរបស់ខ្ញុំគឺ៖ ទោះបីជាមានព្រឹត្តិការណ៍ទាំងអស់កើតឡើងកាលពីខែមុនក្តីខ្ញុំគិត ថា នៅតែមានពេលដើម្បីសង្រ្គោះការបោះឆ្នោតឆ្នាំ២០១៨របស់កម្ពុជាបាន បន្តការអភិវឌ្ឍប្រជាធិបតេយ្យ របស់កម្ពុជា និងស្តារទំនាក់ទំនងទ្វេភាគីរបស់យើង។ ប៉ុន្តែវាទាមទារឲ្យមានសកម្មភាពម៉ឺងម៉ាត់ជាបន្ទាន់។

យើងសូមចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងការទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់។ ដំណើរការធម្មតារបស់ទីផ្សារសារព័ត៌មានកម្ពុជាក៏គួរទទួលបានការស្តារឡើងវិញផងដែរ។ ការដាក់ សម្ពាធលើសង្គមស៊ីវិលគួរត្រូវបានបញ្ឈប់។ ហើយប្រហែលជាសំខាន់ជាងនេះទៅទៀតនោះ រដ្ឋាភិបាល, បក្ស ប្រឆាំង, និងសង្គមស៊ីវិលគួរតែចាប់ផ្តើមកិច្ចសន្ទនា អំពីអនាគតប្រជាធិបតេយ្យរបស់កម្ពុជា ក្នុងបរិយាកាស បើកចំហរ គោរព និងគ្មានសម្ពាធ។

ខ្ញុំសូមបញ្ចប់ដោយការកត់សំគាល់ផ្ទាល់ខ្លួនថា ចាប់តាំងពីយើងមកដល់ប្រទេសកម្ពុជាកាលពី២ឆ្នាំមុនភរិយាខ្ញុំ កូនប្រុសខ្ញុំ និងរូបខ្ញុំផ្ទាល់មានកិត្តិយសដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា រៀងរាល់ថ្ងៃជាពិសេសកាលពីខែមុន។ ហើយខ្ញុំក៏មានមោទនភាពចំពោះការខិតខំ និងការប្តេជ្ញាចិត្តរបស់ បុគ្គលិកអាមេរិកនិងខ្មែររបស់ស្ថានទូត ព្រមទាំងសហគមន៍អាមេរិកជាទូទៅផងដែរ។

ជាការពិត អាមេរិកមិនមែនជាប្រទេសស្មុគ្រស្មាញពិបាកធ្វើការជាមួយនោះទេ។ សូមធ្វើមកលើយើង ដោយយុត្តិធម៌ និយាយជាមួយយើងដោយស្មោះត្រង់ ធ្វើសហប្រតិបត្តិការជាមួយគ្នាតាមដែលអាចធ្វើបាន ប្រើប្រាស់អំណាចទីផ្សាររបស់យើងដើម្បីជាប្រយោជន៍របស់អ្នក ស្វាគមន៍កម្មវិធីជំនួយ និងក្រុមហ៊ុនរបស់យើង។

ក្តីសង្ឃឹមរបស់ខ្ញុំគឺថា រដ្ឋាភិបាលកម្ពុជានឹងបង្ហាញដល់យើងនូវសុឆន្ទៈដែលយើងបានបង្ហាញដល់គេ ដើម្បីបន្តឡើងវិញនូវភាពជាដៃគូដ៏ពិសេស និងខ្លាំងក្លាដែលយើងមានរហូតមកដល់កាលពីមួយឆ្នាំមុននេះ។

សូមអរគុណច្រើន‌!

Read More …

Posted by: | Posted on: March 5, 2017

Government’s rebuttal to Human Rights Report on Cambodia by the US is out of common sense

Political Analysis:

“when one is out of common sense, one is likely chasing their own shadow without knowing the shadow’s owner” – Anonymous

common senseU.S. Department of State through its Diplomacy in Action has always released situations of human rights and democracy for many countries around the world annually. This 2016, with its tittle “Country Reports on Human Rights Practice 2016: Cambodia“, the reports echoed to its 2015 reports on seventh different sections such as respecting for the integrity of the person including freedom from arbitrary deprivation of life and other unlawful or politically motivated killings etc. by exposing the killing of Dr. Kem Ley and its distrustful legal investigation to punish the real perpetrator(s) as well as arbitrary arrest and detention by exposing several arbitrary arrests, pretrial detention, and denial of fair public trial etc.

This descriptive report is common sense to all Cambodian people and its report is based on NGOs’ reports in Cambodia. But this type of report is not void from a strong political rebuttal from the government, especially through her human rights department (please listen to spokesperson HE Kata Uon by RFI Khmer), without accepting the report to improve their work performance, the rebuttal is critical to deny and to defend themselves from any wrongdoings. Actually, there are many points to be learnt from the report. And the accusation that such report is the violation over Cambodia’s sovereignty is impregnably baseless. By looking at the regular conducts of the report and the nature of the report which was seems to re-organize information collected from annual database released by local NGOs in Cambodia, they are common sense that has been nationwide conveyed by Cambodian people. The rebuttal is likely opposing to such common sense perceived by the Cambodian people.

The spokesperson highly talked about the professional and technical workmanship within the government especially within their human rights department, but the verbal rebuttal and refusal rhetoric is significantly highlighting its lack of common sense, professionalism, and technicality. Cambodian people are speechless and hopeless to this kind of government leadership performance. Cambodian people need concrete policy framework documenting within a credential report or publishing to read rather than through relentless verbal attacks to major outsiders’ reports. This is a country, not an autocratic plot of land.

#CambodiaLeadershipSkills

Posted by: | Posted on: December 31, 2016

Hun Sen has mainly focused his political tactics on divide and conquer through these 3 decades

Political Paradigm of Pragmatism from the Khmer Youth part 90

This part (90), Mr. Sophan described the political leadership of Hun Sen to mainly focus on divide and conquer of his contenders in which this strategy was happened between nation-states conflicts, but conflict within a state, they have rarely operated like what Hun Sen has been doing in Cambodia.

Courtesy: SlidePlayer

Courtesy: SlidePlayer

At current situation, Cambodia is facing challenges to be easily fragile. When Hun Sen made several extrajudicial decision-makings to advance his chess-board tactics aiming to weaken, divide, and demolish his opposition, the fate of Cambodia is not sustainable at all. He has used the same pattern of tactic to lure his opponents. Using carrot and stick to favour one side, but disfavour another side, has been very popular in this not-nation-state-interest approach. Once, when he favoured Eung Huot, but disfavoured Prince Rannarith, finally Eung Huot divided from Prince Rannarith; when he said he can work with Ngek Bunchhai only, finally Ngek Bunchhai divided from Prince Rannarith; when he said Ieng Moly is good partner with him, Ieng Moly and Son San divided from one another. When he began “culture of dialogue” with Sam Rainsy, he said he could work with Sam Rainsy only, not with Kem Sokha. But now after King’s pardon Kem Sokha, at the first parliamentary meeting session, Hun Sen adamantly stated that Kem Sokha is his conversation partner singly.

Now, it comes to CNRP on how to perform its due diligence to handle with these severe attempts. While the attempts to divide two top leaders, these historical tactics had worked well with strong top down approach leadership and corruption addiction occurring in both Funcinpec and National Liberation of Son San party, then we do believe it will not be problematic when both Sam Rainsy and Kem Sokha who have learnt very well of these historical tactics and both leaders have purified themselves from all mentioned disqualified leadership, the divide and conquer attempts shall be in vain. On the other hand, as CNRP has strong body and legs, the shaking head cannot tumble the body and feet easily. These head, body, and legs, need political maturity and due diligence to achieve its goal of commune election 2017 and national election 2018. Thus, the 55 law-makers from CNRP whip especially the minority leader and committees chairs can impeach anyone including Prime Minister Hun Sen from power when gross mistakes are found and each case has been diligently and professionally researched and published.