Internet

now browsing by category

 
Posted by: | Posted on: December 17, 2017

ដំណោះ​ស្រាយ​១៣​ចំណុច ដែល​​សភា​​អ៊ឺរ៉ុប​អនុម័ត​ដាក់​ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន

EU Resolution on Cambodia 1 EU Resolution on Cambodia 2 EU Resolution on Cambodia 3 EU Resolution on Cambodia 4សេចក្ដីស្នើដំណោះស្រាយ ទាំង១៣ចំណុច លេខ«RC-B8-0686/2017» ត្រូវបានសមាជិកសភាអ៊ឺរ៉ុបជាច្រើនសិបនាក់ ស្នើឡើងតាំងពីច្រើនថ្ងៃហើយ និងរងការកែតម្រូវជាច្រើនដង មុននឹងសេចក្ដីស្នើដំណោះស្រាយនេះ ចេញជាអត្ថបទផ្លូវការ កាលពីថ្ងៃទី១៣ ខែធ្នូ និងក្លាយជាសេចក្ដីសម្រេច លេខ «P8_TA(2017)0497» ដែលត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ និងជាស្ថាពរ ដោយអង្គប្រជុំនៃសភាអ៊ឺរ៉ុប ក្នុងថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៧។ អត្ថបទសេចក្ដីសម្រេច ត្រូវបានសរសេរបកប្រែ ចេញជា២៣ភាសា ដែលជាភាសាផ្លូវការ របស់បណ្ដាប្រទេសសមាជិក ទាំង២៨ (រាប់ទាំងចក្រភពអង់គ្លេស) នៃសហភាពអ៊ឺរ៉ុប។

ផ្ទុយពីការលើកឡើង របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ដែលអះអាងថា នេះគ្រាន់តែជា«ការព្រមាន»នោះ សេចក្ដីសម្រេចខាងលើ មានតម្លៃស្មើនឹងច្បាប់ ហើយនឹងចូលជាធរមានភ្លាមៗ សម្រាប់ឲ្យស្ថាប័នអ៊ឺរ៉ុបដែលពាក់ព័ន្ធ យកទៅអនុវត្តន៍ បន្ទាប់ពីអង្គសភាអ៊ឺរ៉ុប បានបោះឆ្នោតអនុម័តរួច។

មុននឹងឈានដល់ដំណោះស្រាយ ទាំង១៣ចំណុច អត្ថបទសេចក្ដីសម្រេច បានសរសេរយោង និងបានឃើញ ពីសន្ធិសញ្ញា កិច្ចព្រមព្រៀង សេចក្ដីប្រកាសរួម ជាលក្ខណៈអន្តរជាតិជាច្រើន ដែលកម្ពុជាបានផ្ដល់សច្ចាប័ន (មានទាំងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១) ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងយោងតាមមាត្រាមួយចំនួន នៃធម្មនុញ្ញអ៊ឺរ៉ុប ក៏ដូចជាបទបញ្ជាផ្ទៃក្នុង របស់សភាអ៊ឺរ៉ុបនោះផង។ បន្ទាប់មកសេចក្ដីសម្រេចនោះ បានសរសេរគូសបញ្ជាក់ អំពីរាល់ទឡ្ហីករណ៍ សក្ខីកម្ម បញ្ហា ទង្វើ និងសកម្មភាព ដែលទើបនឹងកើតឡើងចុងក្រោយបង្អស់ នៅក្នុងប្រទេសកម្ពុជា ហើយដែលបង្កឲ្យមានដំណើរដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ រហូតក្លាយជាវិបត្តិនយោបាយ ដ៏ស្រួចស្រាវក្នុងពេលនេះ។

ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបកប្រែក្រៅផ្លូវការ នូវដំណោះស្រាយទាំង១៣ចំណុចនេះ ជូនប្រិយមិត្តអ្នកអាន ដូចខាងក្រោម៖

សភាអ៊ឺរ៉ុប៖

១) សំដែងនូវការព្រួយបារម្ភ ដ៏ជ្រាលជ្រៅ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ – សំដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការហាមឃាត់គណបក្សនេះ ដែលបង្ហាញពីសញ្ញាមួយ នៃអំណាចផ្ដាច់ការ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន – ទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យដកចេញវិញ នូវការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ, ឲ្យសមាជិករបស់គណបក្សនេះ ត្រឡប់ចូលទៅកាន់តំណែង នៅក្នុងរដ្ឋសភាជាតិនិងនៅក្នុងឃុំសង្កាត់វិញ, ឲ្យមានការចូលរួម ដោយពេញលេញ ពីបណ្ដាគណបក្សប្រឆាំងទាំងអស់ នៅក្នុងជីវិភាពសាធារណៈ, ឲ្យធានាបាន នូវសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអង្គការសង្គមស៊ីវិល,និងឲ្យបិទបញ្ចប់នូវបរិយាកាសបំភិតបំភ័យ និងការឹតត្បិត ដែលសុទ្ធសឹងជាយន្ដការដ៏ចាំបាច់ សម្រាប់ការរៀបចំការបោះឆ្នោត សេរី បើកចំហរ និងប្រកបដោយតម្លាភាព។

២) បញ្ជាក់ជាថ្មីទៀត ពីការខ្វល់ខ្វាយដ៏ខ្លាំងក្លា ដូចដែលសភាអ៊ឺរ៉ុបធ្លាប់បានលើកឡើង នៅក្នុងដំណោះស្រាយលើកមុនៗហើយ នៅចំពោះការដើរថយក្រោយ និងសភាពកាន់តែអាក្រក់ នៃស្ថានភាពរបស់អ្នកនយោបាយប្រឆាំង ក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងសមាជិករបស់អង្គការសង្គមស៊ីវិល នៅប្រទេសកម្ពុជា។

៣) គាំទ្រទាំងស្រុងនូវប្រសាសន៍របស់ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ទាក់ទងនឹងភាពមិនច្បាស់លាស់ នៃការចោទប្រកាន់ ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ និងសមាជិករបស់គណបក្សនេះ ក៏ដូចជាបទបញ្ញត្តិច្បាប់ ដែលត្រូវបានយកមកប្រើប្រាស់ជាមូលដ្ឋាន សម្រាប់រំលាយគណបក្សនេះ។

៤) យល់ឃើញថា តុលាការកំពូលកម្ពុជា បានជ្រៀតជ្រែកដែលមិនអាចទទួលយកបាន ទៅក្នុងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ដូចជាសិទ្ធិក្នុងការជ្រើសរើសដោយសេរី នូវអ្នកតំណាងផ្នែកនយោបាយរបស់ពួកគេ និងសិទ្ធិក្នុងការបោះឆ្នោត ជ្រើសតាំងអ្នកតំណាងទាំងនោះ សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ – បរិហារពីអវត្តមាន នៃឯករាជ្យភាព និងភាពមិនលំអៀង នៃអំណាចយុត្តិធម៌កម្ពុជា។

៥) ស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យលុបចោលទាំងអស់ នូវរាល់ច្បាប់ធ្វើវិសោធនកម្មទាំងឡាយ ស្ដីពីគណបក្សនយោបាយ និងស្ដីពីការបោះឆ្នោត ដែល (ការធ្វើវិសោធនកម្មទាំងនោះ) បានកំណត់ព្រំដែន នៃសេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយ។

៦) ថ្កោលទោសយ៉ាងក្លៀវក្លា ការឃាត់ខ្លួនលោក កឹម សុខា និងសកម្មជននយោបាយដទៃទៀត – ទាមទារទៅរដ្ឋាភិបាល ឲ្យលើកចេញជាបន្ទាន់ នូវដីការចាប់ខ្លួន ប្រឆាំងមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ក៏ដូចជាការចោទប្រកាន់ទាំងឡាយ ដែលធ្វើឡើងប្រឆាំងរូបលោក, ឲ្យដោះលែងដោយមិនបង្អង់ និងដោយគ្មានលក្ខខណ្ឌ លោក កឹម សុខា និងអ្នកតំណាងរាស្ត្រប្រឆាំងផ្សេងទៀត, និងឲ្យលើកចេញទាំងអស់ នូវការចោទប្រកាន់ទាំងឡាយ ដែលធ្វើប្រឆាំងពួកគេ។

៧) បង្ហាញពីមន្ទិលយ៉ាងធ្ងន់ធ្ងរ ចំពោះភាពទទួលយកបាន និងតម្លាភាព នៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨  បន្ទាប់ពីសាលក្រមរបស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ – សង្កត់ធ្ងន់ថា ដំណើរការបោះឆ្នោត ដែលគណបក្សប្រឆាំងធំជាងគេ  ត្រូវបានគេរំលាយចោលតាមអំពើចិត្តដូច្នេះ មិនមែនជារឿងស្របច្បាប់នោះទេ ហើយការបោះឆ្នោតប្រកបដោយតម្លាភាព និងប្រកបដោយការប្រកួតប្រជែង គឺជារូបធាតុដ៏សំខាន់ ក្នុងការធានាសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេស និងតំបន់ទាំងមូល។

៨) ស្វាគមន៍ចំពោះសេចក្តីសម្រេចចិត្ត របស់សហភាពអឺរ៉ុប ក្នុងការព្យួរជំនួយ សម្រាប់ការបោះឆ្នោតទាំងអស់ រហូតទាល់តែកម្ពុជាធ្វើការកែទម្រង់ ស្របតាមស្តង់ដារនៃការបោះឆ្នោតអន្តរជាតិ ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និងការពារសកម្មភាពស្របច្បាប់ របស់សង្គមស៊ីវិល។

៩) អំពាវនាវដល់អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) ក៏ដូចជាតំណាងពិសេស របស់សហភាពអឺរ៉ុប ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការប្រើប្រាស់នូវគ្រប់មធ្យោបាយដែលមាន ដើម្បីការពារសិទ្ធិជាមូលដ្ឋាន របស់ប្រជាជនកម្ពុជា ជាពិសេសសិទ្ធិរបស់ពួកគេ ក្នុងការជ្រើសរើសតំណាងនិងសិទ្ធិក្នុងការឈរឈ្មោះជាតំណាង ដើម្បីធានាឲ្យមាន នូវភាពចំរុះនិងគោលការណ៍ប្រជាធិបតេយ្យ ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

១០) រំលឹករដ្ឋាភិបាលកម្ពុជា ថាខ្លួនត្រូវតែបំពេញកាតព្វកិច្ច និងការសន្យារបស់ខ្លួន ទាក់ទងនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមូលដ្ឋាន ដែលជាធាតុដ៏សំខាន់ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា)។

១១) គូសបញ្ជាក់ឲ្យច្បាស់ថា ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ជាលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីឲ្យប្រទេសកម្ពុជាបន្តទទួលបាន ផលប្រយោជន៍ពីកម្មវិធីអនុគ្រោះ ដែលមានឈ្មោះថា «អ្វីៗទាំងអស់លើកលែងតែអាវុធ» របស់សហភាពអឺរ៉ុប – ស្នើទៅអ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (ដែលមានតំណែង ដូចបានជម្រាបខាងលើរួច) និងស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម(Anna Cecilia Malmström) ឲ្យពិនិត្យឡើងវិញ ដោយមិនបង្អង់យូរ ពីកាតព្វកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌ នៃអនុសញ្ញាដែលពាក់ព័ន្ធ ដូចមានចែងក្នុងមាត្រា ១៩ នៃកម្មវិធីអនុគ្រោះ «អ្វីៗទាំងអស់លើកលែងតែអាវុធ» – ស្នើដោយទទូចថាប្រព័ន្ធអនុគ្រោះឲ្យរួចពន្ធ ត្រូវបានដកចេញជាបណ្ដោះអាសន្ន ពីប្រទេសកម្ពុជា ប្រសិនណាជាប្រទេសនេះ មិនគោរពកាតព្វកិច្ចរបស់ខ្លួន នៅក្នុងក្របខណ្ឌ នៃអនុសញ្ញាខាងលើ។

១២) អញ្ជើញ«ការិយាល័យអ៊ឹរ៉ុប ដើម្បីកិច្ចការខាងក្រៅ (The European External Action Service ហៅកាត់ EEAS – ហៅកាត់ជាភាសាបារាំង SEAE)» និងគណៈកម្មការអ៊ឺរ៉ុប ឲ្យរៀបចំបញ្ជីឈ្មោះ នៃមន្ត្រីកម្ពុជាទាំងឡាយណា ដែលទទួលខុសត្រូវ ចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅដាក់កំហិត ផ្នែកទិដ្ឋាការ (ហាមឃាត់ចូលទឹកដីអ៊ឺរ៉ុប) និងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។

១៣) ចាត់ឲ្យប្រធានសភាអ៊ឺរ៉ុប ត្រូវបញ្ជូនច្បាប់នេះ ទៅកាន់ក្រុមប្រឹក្សាអ៊ឺរ៉ុប, ទៅកាន់គណៈកម្មការអ៊ឺរ៉ុប និងអនុប្រធានគណៈកម្មការ / តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចការបរទេស និងនយោបាយសន្តិសុខ, ទៅកាន់ការិយាល័យសកម្មភាពខាងក្រៅ របស់សហភាពអឺរ៉ុប, ទៅកាន់អគ្គលេខាធិការ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN), ទៅកាន់រដ្ឋាភិបាល នៃប្រទេសជាសមាជិក និងទៅកាន់សភា នៃប្រទេសជាសមាជិក របស់សហភាពអ៊ឺរ៉ុប, និងជាចុងក្រោយ ត្រូវបញ្ជូនសេចក្ដីសម្រចដំណោះស្រាយនេះ ទៅកាន់រដ្ឋាភិបាល និងរដ្ឋសភាជាតិកម្ពុជា៕

Op-Ed: monoroom.info

European Parliament resolution on Cambodia 14th Dec 2017

European Parliament Resolution on Cambodia NGO & Trade Union Law_P8_TA(2015)_0277

European Parliament Resolution on Cambodia Political Situation_P8_TA(2015)0413

European Parliament Resolution on Cambodia_CaseofKemSokha_P8_TA-PROV(2017)0348

European Parliament Resolution on Cambodia_LANGO&Union&AssociationLaw_P8_TA(2016)0274

Posted by: | Posted on: November 4, 2017

Cambodia’s Political Dilemma and Possible Exit Path

The Chronology

facing dilemmaAfter a single party of government-led party CPP decisively amended the latest laws on political party, Hun Sen has already gained his “upper hand” to fit his “game changer” of win-win strategy to defeat his contender (CNRP) before the elections arrived. Hun Sen has conducted whatsoever he could to gain upper hand: to manipulate the durable national institutions into his personalized institutions, to uphold his patronage networks by monopolizing national wealth, and to tame Cambodian people by using the politics of fear and partial court. The national constitution has been wrongly trimmed to maximize his upper-hand approach at all cost.

Will CNRP be dissolved by the amended laws?

The amended laws are just the back-up plan to advocate party defectors. Primarily, Hun Sen frightened the voters by declaring war if his party lost in the election. But such action will place him at the worst risk. This time, the amended laws with the lawsuit filing at the supreme court to dissolve the CNRP will place him at the worst risk as well if it is put into action. Then, the new dating of Senate election to February 25, 2018, has entertained his intuitive belief in dividing and weakening the CNRP.

Hun Sen is facing with the power of common sense

Hun Sen might be good at the actual battle field, but his latest tactic under the growing well-informed citizens of Cambodia and within the democratic ballots field, he has already succumbed to self-defeat by distancing himself from “people’s common sense”. Those tactics against the people’s common senses are following: working “to cut head to fit hat” in applying the laws of the empire, manipulating the garment workers, dumping the voters by welcoming or advocating defecting representations (law-maker and Sangkat/commune council) to his party, violating the international treaties, and throat-cutting approach towards Cambodia’s growing economy by confronting with the EU and America.

Hun Sen is at high risk

Different from coup-detat in 1997, Hun Sen has run out effective means to attract international community to believe in his “game changer” supremacy. This time, CNRP and their leaders will not continue to commit self-suicidal by accepting any condition to become an alibi, or a power etiquette for the power holder, or bringing national fate into so-called national reconciliation. CNRP and their leaders didn’t shed a fire, thus those who shed fire must be accountable. If Kem Sokha is not released, and the CNRP will be dissolved on November 12, 2017 accordingly, those CNRP law-makers and Sangkat/commune councils are still there because they are elected by the people, and the CNRP and their supporters have more leverage to appeal to the UNs, the signatory countries of the Paris Peace Agreement, and the international community, to step in so that Senate election in February 25, 2018 and the national election in July 29, 2018, are meaningful. More than this, when CNRP is dissolved, there will be no government. No other country in this world dare to recognize such “illegitimate” group of power brokers. As said, the international community will encourage the King to play his role to declare the dissolution of the national assembly paving way to conduct an election for a new “legitimate” government.

The concerted efforts

The supporters of CPP have likely lost sight to uphold the principles while a “game changer” has already achieved his “upper hand” vision. But those supporters are remained intact to challenge a “game changer” to exercise such game easily. The 55 law-makers of CNRP must work in team with achievable plans to outreach to all democratic countries, the UNs, and the international community both domestic and abroad. The 5007 Sangkat/commune councils are active to daily engage with neighbours and those in need at the grassroots levels. The CNRP must uphold “consensus” work procedures of decision-making as supremacy within the party without granting power to any individual in decision-making so that they will face with political of fears and threat. The mandated November 9, 2017, by the America will be effectively taken action. The EU’s economy sanctions announced on Tuesday, October 31, 2017, has been clear enough. Many private talks and measures by the concerned countries have been already put in place. China’s advisers of central communist party’s Politburo already wrote on its media outlet in warning the risky move of Hun Sen if he dare to dissolve the CNRP.

Posted by: | Posted on: September 18, 2017

បទបង្ហាញពិសេសដោយសង្ខេប

Op-Ed: Khmer Oversea

បទបង្ហាញពិសេសដោយសង្ខេប

ជាបថម ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ

សូមគោរពឯកឧត្តមយឹម សុវណ្ណ និងបងប្អូនជនរួមជាតិទាំងអស់ជាគោរពរាប់អាន

Sophanថ្ងៃនេះខ្ញុំបាទសេង សុភ័ណ មានកិត្តិយសដែលបានធ្វើបទបង្ហាញដោយសង្ខេបអំពីកិច្ចខិតខំព្យាយាមរបស់គណកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនិងព្រឹត្តិការណ៏ថ្មីៗដែលកំពុងកើតឡើងនៅកម្ពុជា។

ខ្ញុំព្រះករុណាខ្ញុំបាទសូមអរគុណឯកឧត្តមយឹម សុវណ្ណដោយផ្ទាល់ ដែលលោកបានចុះហត្ថលេខាក្នុងចំណោមតំណាងរាស្រ្តទាំង៣៣រូបដែលផ្តួចផ្តើមឡើងដោយឯកឧត្តមសុន ឆៃ ក្នុងការដាក់សំណើរពង្រាងច្បាប់ទៅរដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់អោយពលរដ្ឋខ្មែរនៅក្រៅប្រទេសបានមានសិទ្ធិចុះឈ្មោះបោះឆ្នោតនិងបានបោះឆ្នោតដោយងាយស្រួល។ គណកម្មការអចិន្ត្រៃយ៏បានអនុមត្តិសម្រេចហើយ សព្វថ្ងៃកំពុងឋិតក្នុងដៃរបស់គណកម្មការនិតិកម្ម។ បើយោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា គណកម្មការនីតិកម្មមិនអាចប្រើពេលវេលាយូរពេកទេ ដើម្បីបញ្ជូនទៅសភាពេញអង្គធ្វើការបោះឆ្នោតសម្រេច។ តាមមាត្រា៤០នៃនីតិវិធីបោះឆ្នោតក្នុងការធ្វើវិសោធនកម្មច្បាប់ម្តងៗ ទាមទារអោយមានការបោះឆ្នោតជាសំងាត់ ដើម្បីរក្សាការពារសុចរិតភាពរបស់តំណាងរាស្ត្រម្នាក់ៗ។

សំរាប់ការចាប់ខ្លួនឯកឧត្តមកឹម សុខា ជាតំណាងរាស្ត្រនិងជាប្រធានគណបក្សសង្គ្រោះជាតិ គឺមានលក្ខណៈស្រដៀងគ្នានឹងការគំរាមកំហែងដល់លោកសម-រង្ស៊ី អោយលោកនិរទេសខ្លួនឯងអោយនៅក្រៅប្រទេសក៏ដូចជាលាឈប់ពីប្រធានគណបក្សសង្គ្រោះជាតិ។ គោលបំណងនៃការចាប់នេះគឺជាគំរាមកំហែលដល់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាក្នុងការធានាអោយមានសេរីនិងយុត្តិធម៍។ សូមបញ្ជាក់ថាបើការបោះឆ្នោតធ្វើឡើងគ្រាន់តែបង្គ្រប់កិច្ចអោយជនផ្តាច់ការជាអ្នកឈ្នះទេ នោះមិនអាចហៅថាប្រជាធិបតេយ្យទេ។ ឆ្លើយតបនឹងបញ្ហានេះដឺស៊ីរ៉ក់បានធ្វើលិខិតទៅឯកឧត្តមស៊ិក-ប៊ុនហុក ប្រធានគណកម្មការជាតិរៀបចំការបោះឆ្នោត ដើម្បីចង់ដឹងថាគ.ជ.បគួរផ្អាកការបោះឆ្នោតឬគួរបន្តកិច្ចការរបស់ខ្លួនក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដោយសួរទៅរដ្ឋាភិបាលអំពីសមត្ថភាពក្នុងការរក្សានូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា? គណកម្មការយើងខ្ញុំមិនទាន់ទទួលបានចំឡើយទេមកទល់ពេលនេះ។Sophan Yim Sovann

• ស្របតាមលក្ខណ្ឌបច្ចុប្បន្ននិងហេតុការណ៏រដ្ឋប្រហារនៅឆ្នាំ២០០៧ លោកហ៊ុន-សែន ប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញដើម្បីគំរាមកំហែងនិងកាត់បន្ថយកំឡាំងដៃគូរប្រកួតរបស់គាត់ ហើយធ្វើខ្លួនឯងអោយមានភាពប្រាកដនិយមថាខ្លួននឹងឈ្នះនៅរាល់ការបោះឆ្នោតតែប៉ុណ្ណោះ។
• គណបក្សសង្គ្រោះត្រូវមានភាពប្រាកដនិយមនៅក្នុងខ្លួនជានិច្ច ស្របតាមតំណាងរាស្ត្រទាំង៥៥កៅអីដែលខ្លួនមានបច្ចុប្បន្នអាចបន្តការងាររបស់ខ្លួនយ៉ាងណាដើម្បីធានាថាជនមានអំណាចមិនអាចប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញរបស់ខ្លួនបាន។ បញ្ហានេះ ខ្ញុំបានសរសេរនិងធ្វើបទវិភាគច្រើនណាស់តាមរយៈ www.sophanseng.info ចាប់តាំងពីការចូលសភានៅឆ្នាំ២០១៤មកម្លេះ។
• ក្នុងចំណោមអ្នកនយោបាយខ្មែរគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសបក្សដឹកនាំរដ្ឋាភិបាល គឺមានតែប្រហែលមិនដល់១០ភាគរយផងដែលរមែងប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញដើម្បីសំរេចបំណងនិងមហិច្ឆិតារបស់ខ្លួន សុទិដ្ឋិនិយមគឺថាតើចំនួនជាង៩០ភាគរយទៀតគួរធ្វើកិច្ចការអ្វីខ្លះដើម្បីអោយអ្នកទាំងអស់គ្នាមានសុខដុមរមនាក្រោមឆ័ត្ររដ្ឋធម្មនុញ្ញតែមួយទាំងអស់គ្នា?
• ជាការត្រេកអរដែលគណបក្សសង្គ្រោះជាតិមានគោលជំហរនឹងមិនលៈបង់ការតស៊ូរបស់ខ្លួន បន្តការងារទៅមុខទៀតឈានទៅរកការបោះឆ្នោតដើម្បីការផ្លាស់ប្តូរនៅឆ្នាំ២០១៨។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ រដ្ឋមន្ត្រីក្រសួងពត៍មាន ឬក៏ប្រធាននាយកដ្ឋានពន្ធដាររឿងកាសែតខាំបូឌៀដែលលី ឬក៏អ្នកដែលរមែងប្រើពាក្យថាបដិវត្តព៍ណដោយខ្វះទំនួលខុសត្រូវជាដើម គួរត្រូវហៅមកសាកសួរនៅរដ្ឋសភាស្របតាមរដ្ឋធម្មនុញ្ញដើម្បីបញ្ជាក់ពីគោលជំហរនិងការបំពេញតួនាទីរបស់ខ្លួនអោយបានត្រឹមត្រូវតាមច្បាប់។ល។និង។ល។
• ថ្ងៃ២៣ ខែតុលា ខាងមុខ យើងខ្ញុំនឹងជ្រើសយកទីនេះម្តងទៀតដើម្បីរំលឹកខួប១៧ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ យើងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមអោយបានច្រើនកុះករដើម្បីចូលរួមជាមួយបងប្អូនខ្មែរយើងជុំវិញពិភពលោក រំលឹកនិងជំរុញអោយមានការបដិបត្តិតាមកិច្ចព្រមព្រៀងដែលមានជាធរមាននេះអោយមានផ្លែផ្កាជាវិជ្ជមានសំរាប់នាវាកម្ពុជា។

ទីក្រុងវ៉ែនកូវើរ ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧

សូមអរព្រះគុណនិងសូមអរគុណ

សេង សុភ័ណ
ប្រធានគណកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

បទបង្ហាញពិសេសដោយសង្ខេប in pdf file

Posted by: | Posted on: June 1, 2017

ប្តូរនិងការផ្លាស់ប្តូរនាំមកនូវសេចក្តីចំរើននិងនិរន្តរភាព

តើអ្វីគឺការផ្លាស់ប្តូរនៅកម្ពុជា?
សូមពិនិត្យមើលអោយច្បាស់តាមរដ្ឋធម្មនុញ្ញមាត្រា១១៨និង១១៩ជាដើម។

What is change in Cambodia?
Please, look at Cambodia Constitution especially in chapter 118 & 119.

Courtesy: Social Business News

Courtesy: Social Business News

Article 118:
The Council of Ministers is the Royal Government of the Kingdom of Cambodia. The Council of Ministers shall be led by one Prime Minister assisted by Deputy Prime Ministers, and by Senior Ministers, Ministers and Secretaries of State as members.

Article 119:
Upon the request of the President and with the agreement of both Vice-Presidents of the National Assembly, the King shall designate a dignitary among the Members of the National Assembly of the party holding the largest number of seats in the National Assembly to form the Royal Government. This dignitary and Members of the National Assembly and members of political parties represented in the National Assembly who are proposed for positions within the Royal Government present themselves to the National Assembly to ask for a vote of confidence.

After the National Assembly passes a vote of confidence in the proposed Royal Government, the King shall issue a Royal decree appointing the entire Council of Ministers. Before taking office, the Council of Ministers shall take the Oath of Allegiance stipulated in Annex 6.