Environment

now browsing by category

 
Posted by: | Posted on: May 17, 2018

ប្រើគំនិតធ្វើសង្គ្រាមប្រឆាំងរបបអំណាចផ្តាច់ការ

«ប្រើគំនិតធ្វើសង្គ្រាមប្រឆាំងរបបអំណាចផ្តាច់ការ»
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថែ្ងទី១៦ ខែឧសភា ឆ្នាំ២០១៨

  ត្រីធំត្របាក់ស៊ីត្រីតូចៗ

ត្រីធំត្របាក់ស៊ីត្រីតូចៗ                                             

  ត្រីតូចៗរួមគ្នាដេញត្របាក់ត្រីធំ

ត្រីតូចៗរួមគ្នាដេញត្របាក់ត្រីធំ

រូបភាពខាងលើនេះបង្ហាញព្រឹត្តិការណ៍ពីរបែប ៖ ព្រឹត្តិកាណ៍មួយបែបសំដែងអំពី «ភាពធម្មជាតិ» (ភាពមុនមានអារ្យធម៌ ) ពោលគឺវាជាធម្មជាតិសត្វលោកដែលតម្រូវឱ្យ ធ្វើអ្វីដែលអាចធ្វើបានដើម្បីរក្សាអាយុជីវិតនិងបំរើផលប្រយោជន៍របស់ខ្លួន ។ បើអាធំវាអាចស៊ីអាតូចបានគឺវាស៊ីហើយដើម្បីបំពេញក្រពះវា បើអាខ្លាំងវាអាចជាន់ អាខ្សោយបានគឺវាជាន់ហើយដើម្បីបំពេញសេចក្តីត្រូវការរបស់វា ។ ព្រឹត្តិការណ៍មួយបែបទៀតបង្ហាញអំពីលទ្ធផលនៃភាពដឹកនាំដ៏មានប្រសិទ្ធភាពរបស់ត្រី តូចៗ ពីរឬបី ដែលបំផុសបំផុលការស្រមើស្រមៃច្នៃប្រឌិត បញ្ចុះបញ្ចូលសត្វត្រីតូចៗទាំងឡាយដែលមានធម្មជាតិធ្វើតាម ឱ្យប្រមូលពូនផ្តុំពង្រាយតួបង្កើតជារូបភាពមួយ បញ្ចេញរូប រាងជាសត្វត្រីមានតួធំគួរ ល្មមអាចធ្វើឱ្យរំភើបស្ញប់ស្ញែងបាន ។ សត្វត្រីតូចៗទាំងនោះវាធ្វើ តាមការបំផុលនៃត្រីដឹកនាំពីរឬបីដែលចេះច្នៃប្រឌិត វាតម្រៀបតួ ហែលព្រមៗគ្នាបញ្ចេញកលល្បិចតាមអំពើបំផុល ដោយហាមាត់យ៉ាងធំហែលដេញត្របាក់ត្រីធំដែលហែលរត់ពី មុខស្លោភ្នែកគេចពីមាត់សត្វត្រីតូចៗហែលដេញតាមពីក្រោយ ។

កាលពីសតវត្សទី ១៧ មានទស្សនវិទូជាតិអង់គ្លេសឈ្មោះលោក ថូម៉ាស់ ហប់ស៍្យ Thomas Hobbes (១៥៨៨-១៦៧៩) ដែលត្រូវបានគេចាត់ទុកថាជាស្ថាបនិកទស្សនវិជ្ជាសម័យទំនើប ម្នាក់នៃលោកខាងលិច បានសរសេរសៀវភៅមួយក្នុងឆ្នាំ ១៦៥១ ឈ្មោះ «លីវ៉ៃយ៉ាថាន់» Leviathan ដែលមានគេបានយកទៅបង្រៀននៅក្នុងសកលវិទ្យាល័យអាមេរិកាំងរហូតដល់ សព្វថ្ងៃ ចែងអំពីជីវិតនៅក្នុងភាពធម្មជាតិថា ជាជីវិត «អាក្រក់អាក្រី, ព្រៃផ្សៃ និង ខ្លី» ឬ        «nasty, brutish and short» ។ រូបភាពទីមួយនេះបង្ហាញនូវទស្សនៈលោក ហប់ស្ស៍ ច្បាស់ល្អ ។ ខ្ញុំយករូបភាពទីពីរជាឧទាហរណ៍នៃការចាំបាច់ក្នុងការប្រើគំនិតនិងអនុវត្តិរបៀបគិត how we think ជាជាងយកព័ត៌មាននិងស្ថិតិដែលយើងប្រមូលបាន what we know ដែល កំណត់អនាគតរបស់យើង — រុងរឿង ល្អ មិនសូវល្អ ឬអាក្រក់ ។ ព្រះពុទ្ធបានប្រៀនប្រដៅជាង ២៥០០ ឆ្នាំមកហើយថា បុគ្គលមនុស្សជាអ្នកទទួលខុសត្រូវលើអ្វីៗដែលបានឬមិនបានធ្វើ។ បន្ទាប់ទៅនេះ ខ្ញុំសូមជូននូវក្របខ័ណ្ឌសាមញ្ញមួយស្តីអំពីគំនិតនិងរបៀបយើងគិត ។ ក្របខ័ណ្ឌនេះអាចជួយបំភ្លឺអំពីបុព្វហេតុនានាដែលបណ្តុះបណ្តាលយើងឱ្យក្លាយទៅជា បុគ្គលមនុស្សដូចសព្វថ្ងៃនេះ និងជួយពន្យល់អំពីហេតុនៃភាពសកម្ម ឬអកម្ម របស់យើង ។

គំនិតនិងរបៀបយើងគិតបានកើតចេញពី «សង្គមូបនីយកម្ម» ឬ socialization បកប្រែមកថា ដំណើរការជីវិតរបស់បុគ្គលមនុស្ស ដែលមានភ្នាក់ងារ «សង្គមូបនីយកម្ម» ឬ ភ្នាក់ងារសាប ព្រោះឥទ្ធិពលចំនួន ៧ ក្រុមបណ្តុះនូវគុណសម្បត្តិ ជំនឿ ការយល់ដឹង ព្រមទាំងឥរិយាបទ ឬអាកប្បកិរិយារបស់បុគ្គលមនុស្ស ។ គឺ «សង្គមូបនីយកម្ម » ឬដំណើរការជីវិតនេះហើយ ដែលផ្តល់ «វិញ្ញាណយល់ឃើញ» ឬ perception ហើយគឺវិញ្ញាណយល់ឃើញនេះឯងដែល ជម្រុញបុគ្គលមនុស្សឱ្យធ្វើ ឬមិនធ្វើសកម្មភាពអ្វីមួយ ។ យោងតាមក្របខ័ណ្ឌនេះ អ្នកអាច យល់បានអំពីមូលហេតុដែលនាំអ្នកឱ្យធ្វើឬមិនធ្វើ សកម្មភាពនយោបាយនៅពេលសព្វថ្ងៃ នេះ ។

ខ្ញុំសូមរាយជូននូវភ្នាក់ងារសាបព្រោះឥទ្ធិពលទាំង ៧ ក្រុម មាន ៖

១. គ្រួសារ (family) ដែល មានឥទ្ធិពលខ្លាំងបំផុតក្នុងការបត់បែនចិត្តគំនិតអ្នក

២. សាលារៀន (school) ដែលមានភារៈ បង្ហាត់បង្រៀនអ្នកឱ្យមានចំណេះចេះដឹង និងអប់រំអ្នកឱ្យចេះគិត ចេះពិចារណាស៊ីជំរៅ

៣. ភឿនក្លើតាំងពីក្មង (childhood peers) ដែលរត់លេងតាំងពីតូចជាមួយអ្នកនិងមិត្តភ័ក្តិ អ្នកនៅពេលបច្ចុប្បន្ន (ចាស់ទុំខ្មែរប្រដៅថា «នៅនឹងគោ គោនាំដេក នៅនឹង សេក សេកនាំ ហើរ» )

៤. ជំនឿសាសនា (religious beliefs) ជឿបុណ្យ ជឿបាប

៥. មុខរបរចិញ្ចឹមជីវិត(occupation) មុខរបរជាទាហានមានឥទ្ធិពលលើអ្នកមិនដូចជាមុខរបរជាមេដឹកនាំសាសនាទេ

៦. ប្រព័ន្ធផ្សព្វផ្សាយនានា (mass media) កាសែត វិទ្យុទូរទស្សន៍របស់រដ្ឋនិងកាសែតវិទ្យុទូរទស្សន៍ឯកជនឯករាជបណ្តុះវិញ្ញាណ យល់ឃើញខុសពីគ្នា

៧. ព្រឹត្តិការណ៍ជាប្រភេទ (specific events) ដូចជាការពិសោធន៍ថ្ងៃ ១៧ មេសា និងរបបខ្មែរក្រហម ឬ ការពិសោធន៍ថ្ងៃទី ៧ មករា និងការឈ្លានពានប្រទេសកម្ពុជាដោយកងទ័ពយួនហាណូយ ។

ដើម្បីងាយចាំ ខ្ញុំសូមជូនអក្សរកាត់ថា FSPROMS (អានថា «អែហ្វ អែស ប៉្រុមស្ស៍ ») ដែលជា ភ្នាក់ងារបណ្តុះឥទ្ធិពល ។ ដើម្បីកសាងអនាគតដែលយើងចង់បាន យើងត្រូវបញ្ឈប់ «គំនិត និងទង្វើបន្តពូជ» ពោលគឺឈប់គិតនិងឈប់ធ្វើអ្វីដដែលៗដូចធ្លាប់បានគិតនិងបានធ្វើពីមុនមក ព្រោះការគិតនិងទង្វើបន្តពូជវាផ្តល់លទ្ធផលមិនខុសពីមុនទេ ។ យើងត្រូវបណ្តុះ «គំនិតនិងទង្វើបង្កផលិត» វិញ ពោលគឺធ្វើការស្រមើស្រមៃ imagination និងធ្វើការច្នៃប្រឌិត creativity/innovation បង្កើតអ្វីដែលគេមិនដែលធ្លាប់បានគិតដល់និងមិនដែលធ្លាប់បានឃើញ ដូចជារូបភាពត្រីតូចៗរួមគ្នាដេញត្របាក់ត្រីធំអញ្ចឹង ។ ក៏ប៉ុន្តែនៅជុំវិញបញ្ហានយោបាយខ្មែរ  របាំរាំវង់នយោបាយនៅតែបន្តវិលវល់នៅតែក្នុងរង្វង់ដដែល ហាក់ដូចជាទំព័រ «ភាពធម្ម ជាតិ» មិនព្រមបើកសោះ ។ ខ្ញុំបានជូនយោបល់អស់មួយរយៈយូរដែរហើយថា នៅក្នុងការ តតាំងប្រឆាំងនឹងរបបអំណាចផ្តាច់ការហ៊ុនសែន យើងត្រូវប្រើសង្គ្រាមគំនិតដោយរបៀបឆ្លាតនិងយ៉ាងមានៈ ៖ ត្រូវចុចឱ្យចំគន្លឹះ (របបអំណាចផ្តាច់ការវាអាចនៅរស់បានដរាបណា វានៅតែអាចសង្កត់សង្កិនពលរដ្ឋឱ្យគោរពប្រតិបត្តិកោតខ្លាចវា obey ឱ្យលន់តួផ្តួលទាំងកាយ ទាំងប្រាជ្ញាចុះចូលចាញ់វា submit – ឱ្យទទួលធ្វើសហប្រតិបត្តិការជាមួយវា cooperate គឺថា វារស់បានដោយដង្ហើមខ្យល់ OSC ចុះមេ្តចមិនបណ្តាច់ដង្ហើមខ្យល់ OSC នោះទៅ ?) ត្រូវចុចឱ្យចំពេលវេលា (ពេលវេលាណាក៏ល្អដែរជាពិសេសពេលវេលាឥឡូវនេះ ដែលផ្តល់ ឱកាសសន្ធឹកសន្ធាប់ ) ត្រូវឆក់ប្រើព្រឹត្តិការណ៍គឺហេតុឬដំណើរដែលប្រព្រឹត្តឡើងនៅចំពី មុខយើងជាស្រេចហើយ ឬរុញច្រានបង្កើតឱ្យមានព្រឹត្តិការណ៍ថ្មីៗនិងបង្កើតសកម្មភាព នានាឱ្យស្របតាមគំនិតច្នៃប្រឌិតផង ។ នៅពេលព្រឹត្តិការណ៍ សកម្មភាព កាលៈទសៈរត់ ត្របាញ់ចូលគ្នាសម្រុកទៅដល់ចំណុចកំពូលមួយ វានឹងធ្លាយចុះដូចថ្មរលាយខ្ពុរចេញពី ភ្នំភ្លើងដែលមិនអាចទប់បាន ។

ខ្ញុំបានសង្កេតឃើញដូចជាអស្ចារ្យដែរដែលមានទាំងបរទេសនិងទាំងសកម្មជនខ្មែរដែល រវល់ច្រើនក្នុងការផ្តល់តម្លៃសឹងតែទាំងអស់ទៅលើ procedural democracy ឬ «លិទ្ធិប្រជាធិបតេយ្យនីតិវិធី» ដែលមានការបោះឆ្នោតជាអាទិ៍។ អតីតខ្មែរក្រហមរត់ចូលយួន ហ៊ុនសែន បានបង្កើតច្បាប់រំលាយចោលគណៈបក្សសង្គ្រោះជាតិនិងរឹបអូសយកអាសនៈតំណាងរាស្ត្រទាំង ៥៥ ដែលពលរដ្ឋខ្មែរកន្លះនគរបានផ្តល់សន្លឹកឆ្នោតឱ្យគេ ។ ទាំងបរទេសទាំងខ្មែរចង់ឱ្យមានគណៈបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតនៅកម្ពុជានៅពេលជាង ១០ អាទិត្យខាងមុខនេះ ។ ក៏ប៉ុន្តែនរណាក៏ដឹងដែរ ជាពិសេសគឺហ៊ុនសែននិងគណៈបក្សប្រជាជន ថាបើ អនុញ្ញាតឱ្យសង្គ្រោះជាតិនិងលោក សមរង្ស៊ី ចូលរួមក្នុងការបោះឆ្នោតគឺដូចជាហុចឱកាសឱ្យរាស្ត្រខ្មែរអាចដកបនឃោរឃៅចេញពីបល្ល័ង្គអំណាច no can do! មេបនជនកាន់អំណាចផ្តាច់ការហ៊ុនសែន បានថ្លែងនៅក្នុងសុន្ទរកថាបញ្ជាក់ថា គណៈបក្សសង្គ្រោះជាតិដែលបាន«ស្លាប់ ដុត និងកប់ចោល» ទៅហើយ មិនដឹងជាចោល «ឆ្អឹង» នៅឯណាផងមិនអាចពង្រស់ឡើងវិញមកចូលប្រជែងនៅក្នុងការបោះឆ្នោតឡើយ ។ ដូចជាអាយ៉ៃឆ្លងឆ្លើយ អ្នករាយ ការណ៍ពិសេសអង្គការសហប្រជាជាតិបានថ្លែងរំឮករបបហ៊ុនសែនថា នេះជា «ឱកាសចុង ក្រោយបង្អស់» ដែលរបបហ៊ុនសែនត្រូវបង្វិលគន្លងផ្លូវ (នយោបាយ) ដូចមានសព្វថ្ងៃនេះឱ្យ ទៅកាន់ផ្លូវ «លិទ្ធិប្រជាធិបតេយ្យពហុភាគី និងការបោះឆ្នោតពិតប្រាកដវិញ!» ។ រីឯខ្មែរប្រជាធិបតេយ្យវិញ គេនៅតែសង្ឃឹមលើរដ្ឋាភិបាលបរទេសដាក់ទណ្ឌកម្មទៅលើរបបកាន់អំណាចផ្តាច់ការ ហ៊ុនសែន ។ Ça alors!

Read More …

Posted by: | Posted on: May 2, 2018

Facebook ‘likely’ to face order to hand over information on Hun Sen

Op-Ed: The Phnom Penh Post

Former deputy opposition leader Mu Sochua said the decision shows “justice always prevails”, and claimed Hun Sen spent thousands of dollars a day on likes.

“How many schools and hospitals can be built” with that money, she asked in a message.

Facebook ‘likely’ to face order to hand over information on Hun Sen

Prime Minister Hun Sen and opposition leader Sam Rainsy pose for a selfie together during a rare political truce in 2015. Supplied

Prime Minister Hun Sen and opposition leader Sam Rainsy pose for a selfie together during a rare political truce in 2015. Supplied

A California court intends to order Facebook to disclose information on the origins of Hun Sen’s Facebook “likes” to opposition figure Sam Rainsy, following a San Francisco court hearing on Monday in a case with potential global implications for the social media giant, which is facing allegations that its platform aids authoritarian regimes.

“I’m likely going to give Mr Sam the ability to get some information from Facebook,” Judge Sallie Kim told the courtroom, according to American news outlet Bloomberg.

Rainsy first filed the request for information in February, claiming Hun Sen has “systematically misused” Facebook by buying likes and using the platform to make death threats. He contends that the information will aid his legal defence in Cambodia, where he has been convicted of defamation for accusing the premier of buying Facebook likes. In a statement after the original filing, Rainsy also called on the courts and Facebook to “shed light” on the government’s “manipulation of technology”.

Rainsy requested an array of information, leading Facebook to reject the request in March, characterising it as an overly broad “fishing expedition”.

While Judge Kim agreed that Rainsy’s initial request was too broad, she said she will order Facebook to turn over information that directly relates to his politically tinged convictions.

Facebook has come under fire recently for allegedly allowing authoritarian regimes to use it as a tool to violate human rights. While death threats are banned on the platform, no action was taken when Hun Sen posted a video in February warning that he would attack opposition members with rocket launchers, as Rainsy has pointed out.

Meanwhile, more than a dozen Cambodians have been arrested for posting videos or statements critical of the government.

While the social media behemoth balked at Rainsy’s request, it has often voluntarily supplied information to various governments.

A spokesperson for Facebook did not immediately respond to a request for comment.

Rainsy has lived abroad since 2015 to avoid a slew of charges and convictions.

The Post first revealed that a surprising number of the premier’s Facebook fans seemed to be located abroad, with many coming from countries known to harbour so-called click farms, like India and the Philippines.

A hacker recently leaked a screenshot of a purported email from Duong Dara, a member of Hun Sen’s social media team, quoting the cost of buying Facebook likes to the premier.

On Tuesday, Dara said he was “sick and tired” of hearing about Rainsy’s petition for information.

“It is between Sam Rainsy and Facebook,” he said, adding that Rainsy can do “whatever he wants”.

Dara appeared to dismiss the importance of a potential order from the judge to hand over the evidence.

“Cambodia has its own laws,” he said, calling Hun Sen a “great leader” and adding that the premier is focusing on more important matters like economic development and “protecting Cambodia from war”.

On Tuesday, Rainsy referred questions to his legal team, which did not respond to requests for comment. Former deputy opposition leader Mu Sochua said the decision shows “justice always prevails”, and claimed Hun Sen spent thousands of dollars a day on likes.

“How many schools and hospitals can be built” with that money, she asked in a message.

Posted by: | Posted on: April 30, 2018

វិភាគសេដ្ឋកិច្ចពីវិនិយោគចិននៅសកម្ពុជា / Chinese investments in Cambodia

Op-Ed: Phnom Penh Post

៣០ មេសា ២០១៨ / 30 April 2018

វិភាគសេដ្ឋកិច្ចពីវិនិយោគចិន នៅសកម្ពុជា / Chinese investments in Cambodia (*)

គេថាវិនិយោគចិន នៅប្រទេសកម្ពុជា ឈរលើកិច្ចសន្យា « ឈ្នះ ឈ្នះ » តែមានភាគីមួយទៀត ដែលទទួលការបង់ខាត គឺប្រជារាស្ត្រខ្មែរ

ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកតម្កើងវិនិយោគចិន នៅប្រទេសកម្ពុជា ថាមានប្រយោជន៍ធំធេងណាស់ សម្រាប់ស្រុកយើង។ តែខ្ញុំសូមធ្វើការកត់សម្គាល់ដូចតទៅ។

The entrance to Kratie University flanked with Chinese and Cambodian flags in a photo posted on Facebook last week.

The entrance to Kratie University flanked with Chinese and Cambodian flags in a photo posted on Facebook last week.

បញ្ហាចម្បង ទាក់ទងវិនិយោគចិន នៅប្រទេសកម្ពុជា គឺការខ្វះតម្លាភាព ដែលនាំមកនូវអំពើពុករលួយ ទាំងខាងភាគីវិនិយោគិនចិន ទាំងខាងភាគីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ គេថាវិនិយោគទាំងនេះ ឈរលើកិច្ចសន្យា « ឈ្នះ ឈ្នះ » សម្រាប់ភាគីទាំងពីរ តែមានភាគីមួយទៀត ដែលទទួលការបង់ខាត គឺប្រជារាស្ត្រខ្មែរ ដែលមិនមានសិទ្ធិសម្តែងមតិ។

សព្វដង វិនិយោគពីបរទេស តែងតែផ្តល់ការងារឲ្យប្រជាពលរដ្ឋក្នុងស្រុក តែចំពោះវិនិយោគចិន នៅប្រទេសកម្ពុជាវិញ គ្មានផ្តល់ការងារអ្វី ឲ្យប្រជាពលរដ្ឋខ្មែរទេ ពីព្រោះវិនិយោគិនចិន គេនាំពលកររបស់គេ មកពីប្រទេសចិន ហើយប្រាក់ខែបើកឲ្យពលករបរទេសទាំងនោះ ត្រូវផ្ទេរទៅប្រទេសចិនវិញ។

សព្វដងទៀត មានការផ្ទេរបច្ចេកវិទ្យា ពីប្រទេសជឿនលឿន មកប្រទេសអន់ថយ តាមរយៈវិនិយោគ ពីប្រទេសមួយទៅប្រទេសមួយ តែចំពោះវិនិយោគចិន នៅកម្ពុជា គឺគ្មានការផ្ទេរបច្ចេកវិទ្យាអ្វីមកស្រុកយើងទេ ពីព្រោះពួកចិន គេធ្វើអ្វីៗទាំងអស់តែខ្លួនគេ ហើយគេនឹងវិលត្រឡប់ទៅស្រុកគេវិញ ក្រោយពីបញ្ចប់ការដ្ឋានរបស់គេនៅស្រុកយើង។

ពេលដែលពលករទាំងអស់ ត្រូវបាននាំមកពីប្រទេសចិន ពលករខ្មែរ មិនមានឱកាសទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈអ្វីទេ ហើយស្រុកយើងក៏គ្មានឱកាសអភិវឌ្ឍធនធានមនុស្សរបស់យើងឡើយ។ លោក ហ៊ុន សែន លើកឡើងថា វិនិយោគិនចិន ត្រូវតែនាំពលកររបស់គេ ពីស្រុកចិនមកប្រទេសកម្ពុជា ពីព្រោះស្រុកយើងខ្វះធនធានមនុស្ស ហើយមិនអាចរកពលករមានជំនាញវិជ្ជាជីវៈបានទេ។ ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ មានន័យថាគាត់ចង់ឲ្យប្រទេសកម្ពុជា នៅតែអន់ថយជាងគេជានិច្ចកាល ដោយស្ថិតក្នុងភាពល្ងង់ខ្លៅ ភាពក្រីក្រ និងភាពរំពឹងលើគេជានិច្ចកាល។

យើងកត់សម្គាល់ថែមទៀតថា ប្រទេសចិន ផ្តល់ជំនួយឲ្យយើងដៃម្ខាង តែដៃម្ខាងទៀតគេប្រមូលពីយើងវិញយ៉ាងសន្ធឹកសន្ធាប់ តាមរយៈសម្បទានដីធ្លី សម្បទានព្រៃឈើ និងសម្បទានរ៉ែ និងតាមរយៈកិច្ចសន្យាចំណេញកប់ក្តោង ដោយគ្មានហានិភ័យអ្វី ដោយសារមានការធានា មិនឲ្យបង់ខាត ពីរដ្ឋាភិបាលកម្ពុជា ដូចជាក្នុងវិស័យវារីអគ្គិសនី ជាដើម។

ចំពោះទេសចរណ៍ មកពីប្រទេសចិនវិញ ក៏គេមិនត្រូវការពលករ និងអាជីវករខ្មែរដែរ ពីព្រោះក្រុមហ៊ុនចិន ជាអ្នកចាត់ចែងអ្វីៗទាំងអស់ សម្រាប់ទេសចរណ៍ចិន ដែលមកទស្សនាប្រទេសកម្ពុជា។ ដូច្នេះ ប្រជារាស្ត្រខ្មែរ មិនចំណេញអ្វីពីទេសចរណ៍ចិនទេ ដែលមកស្រុកយើងភ្លូកទឹកភ្លូកដី តែប្រទេសកម្ពុជាទទួលការបង់ខាត ផ្នែកបរិស្ថាន និងសង្គម ដោយសារទេសចរណ៍បែបនេះ។

លោក ហ៊ុន សែន គាត់ត្រូវការការគាំទ្រពីប្រទេសចិន ដើម្បីជួយការពាររបបផ្តាច់ការ និងពុករលួយរបស់គាត់ ពីព្រោះប្រទេសចិន មិនគិតពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អទេ នៅស្រុកណាដែលគេមកវិនិយោគ។ តែចំពោះលោក ហ៊ុន សែន គាត់បង្ហាញពីកង្វះខាត ក្នុងការយល់ដឹងក្នុងវិស័យសេដ្ឋកិច្ច ហើយគាត់ក៏មិនអើពើ ពីផលប្រយោជន៍ប្រទេសកម្ពុជាឡើយ។

សម រង្ស៊ី
ប្រធានចលនាសង្គ្រោះជាតិ

(*) The Phnom Penh Post, 30 April 2018

Chinese investments in Cambodia are win-win-lose, and guess who’s the loser

By Sam Rainsy

Editor,

Following The Post’s article titled Hun Sen comes to China’s defence, praises investment and development aid (April 26), I would like to make the following remarks.

The main problem with Chinese investments is their complete lack of transparency, which favours corruption among both Chinese investors and Cambodian government officials. These investments generally consist of “win-win-lose” arrangements, with the Cambodian people being the silent loser.

Read More …

Posted by: | Posted on: April 7, 2018

THE DUMPLING SHOP OWNER AT THE CENTER OF AN AUTHORITARIAN CRACKDOWN

THE DUMPLING SHOP OWNER AT THE CENTER OF AN AUTHORITARIAN CRACKDOWN

BY JUSTIN HIGGINBOTTOM

The experiment in democracy that is modern Cambodia seems to have hit a bump in the road. Actually, if Cambodian democracy were a car, it would be in a rice-field ditch and the villagers (and international observers) smelling smoke. Twenty-five years after the United Nations Transitional Authority ended its stewardship of the country, and despite having a new constitution, years of relatively free elections and billions of dollars in foreign aid, residents are effectively living under single-party rule. The question on people’s minds is what comes next — a tow truck or an explosion.

One interested observer is Sin Rozeth. The 34-year-old former commune chief and once rising political star was given the same choice as other members of the opposition Cambodia National Rescue Party: defect to another party (preferably the ruling Cambodian People’s Party) or get out of politics. Rozeth chose the latter — she opened a dumpling restaurant in her old stomping grounds after the CNRP was forcibly dissolved in November — while looking for a way forward in the face of Cambodia’s increasingly totalitarian environment.

====

Sin Rozeth is among those stars of 2007 elect-commune councils who have been speaking the language of bottom line people of Cambodia. They are working as the underdogs to reflect and reduce the autocrats and their children of family elites. Like Rozeth, other young politicians such as Chin Sok Ngeng (Siem Reap) Mao Phally (Kampong Chhnang) Siek Chamnab (Siem Reap), just mention a few, they are the future leader, the catalyst of change, and the agent of change, for Cambodia.

Sin Rozeth is among those stars of 2007 elect-commune councils who have been speaking the language of bottom line people of Cambodia. They are working as the underdogs to reflect and reduce the autocrats and the children of family elites. Like Rozeth, other young politicians such as Chin Sok Ngeng (Siem Reap),
Mao Phally (Kampong Chhnang),
Siek Chamnab (Siem Reap), just mention a few, they are the future leader, the catalyst of change, and the agent of change, for Cambodia.

Rozeth opened a restaurant to support her mother, and to make up for the loss of her meager public salary. But her accusers say it’s a front for illegal political activities. “If this restaurant is used as a place to gather fire, it is really dangerous for Rozeth and it should not be tolerated,” Chheang Vun, a ruling party lawmaker, posted on Facebook. In response to claims that she’s harboring “rebels,” Rozeth hung a banner outside: “Rozeth’s shop welcomes all guests, but not rebels.” The tongue-in-cheek gesture earned her a reprimand by the city governor, who warned that using such language could damage the kingdom’s reputation. Rozeth says she feels threatened by the ongoing harassment, and a group of former CNRP members sent letters to several international bodies, including the United Nations Human Rights Committee, seeking help in pressuring the government to stop the “bullying.”

In the short term, at least, one-party rule will continue in Cambodia, says Sophal Ear, professor of diplomacy and world affairs at Occidental College. And mounting new opposition will be difficult. ”It’s like razing an old grove forest,” he explains. “You’re not going to get 100-year-old trees. You’ll have young trees, and they’ll be easy to bulldoze if they get too strong.” National elections are scheduled for this summer, and it’s unclear whether CNRP’s former supporters will turn toward another party or abstain from voting, says Sinthay Neb, director of the Advocacy and Policy Institute in Phnom Penh. Whatever happens, he believes the best way forward is for both sides to meet and work together — however unlikely.

For now, Rozeth refuses to give up: “As long as one still has breath, there is still hope for democracy.” She stays busy traveling to villages to perform charity work (this too, she says, is closely monitored). And she helps people who come to her shop, even if it’s only for a good meal.

Before I leave the noodle shop — which has filled with the evening crowd — I take a few photographs of the owner. Other patrons notice and pull out their phones. Seems they all want a selfie with the politician turned restaurateur now under fire.

Continue to read this whole article at OZY…