Culture

now browsing by category

 
Posted by: | Posted on: July 31, 2016

Political Paradigm of Pragmatism from the Khmer Youth part 71

Political Paradigm of Pragmatism from the Khmer Youth part 71

Op-Ed: The CEROC

This analysis part (71), Mr. Sophan Seng analysed on the Cambodian voters who are not having citizenship identification ready for voter registration. If they missed to register for vote, they shall miss opportunity to vote in upcoming commune election on June 4th, 2017.

Kampong Trach, by Jacek Piwowarczyk 1993

Kampong Trach, by Jacek Piwowarczyk 1993

National Election Committee (NEC) announced on preparation of voters registration dated between September 1st, 2016 to November 25th, 2016. Ministry of Interior who is responsible for issuing citizenship id said that there are more than 2 millions are not having proper citizenship id and observers are worrying that those are fallen into the old mechanism of doubles names, disenfranchisement, and missing names etc.

Posted by: | Posted on: July 28, 2016

វិបត្តិនៃជំហររដ្ឋធម្មនុញ្ញរបស់កម្ពុជា

Cambodia-Constitution-2556-2012b

វិបត្តិនៃជំហររដ្ឋធម្មនុញ្ញរបស់កម្ពុជា

បច្ចុប្បន្ន ទិដ្ឋភាពនយោបាយខ្មែរកំពុងឈានដល់វិបត្តិរដ្ឋធម្មនុញ្ញក្នុងពេលដែលគណបក្សនយោបាយធំៗផ្លូវការទាំងពីរគឺគណបក្សប្រជាជននិងគណបក្សសង្រ្គោះជាតិបានកំពុងជួបផលវិបាកក្នុងការយល់ដឹងនិងការអនុវត្តន៌មាត្រាជាច្រើនក្នុងរដ្ឋធម្មនុញ្ញ។
ជាការពិត គណបក្សដឹកនាំរដ្ឋាភិបាលគឺគណបក្សប្រជាជនបកស្រាយមាត្រា៨០ត្រង់អភ័យឯកសិទ្ធិសភាខុសប្លែកពីគណបក្សសង្គ្រោះជាតិ។ ថ្វីបើដូច្នោះ ការបកស្រាយបែបនេះកើតឡើងបន្ទាប់ពីការរំលោភលើរដ្ឋធម្មនុញ្ញត្រូវបានគេបង្កើតឡើង។ ជាឧទាហរណ៌ លោកនាយករដ្ឋមន្ត្រីបាននិយាយច្រើនលើកច្រើនគ្រា ជាសាធារណៈ អំពីការចាប់ឃុំនិងការដាក់គុកតំណាងរាស្ត្រ ហើយសារពត៍មានរាយការណ៌ច្រើនស្អេកស្អះអំពីប្រតិបត្តិការដោយផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីក្នុងការចាប់ដាក់ខ្នោះលោកហុង សុខហួរ សមាជិកព្រឹទ្ធសភានិងឥស្សរៈជនដ៏ទៃផ្សេងទៀត។ អ្នកយុទ្ធសាស្រ្តនិយមសំដែងមតិដល់ការចាប់និងការដាក់ឃុំអ្នកមានយោបល់ជំទាស់និងតំណាងរាស្ត្ររបស់នាយករដ្ឋមន្ត្រីថាជាការឈានបីជំហានទៅមុខដូចជា ១.រុញសមមិត្តក្នុងក្រុមការងាររបស់គាត់អោយទៅមុខមុន ២.កាត់ផ្តាច់បន្ទាត់ការងាររបស់អ្នកជំនាញដែលធានាដល់ភាពស្របច្បាប់នៃរដ្ឋធម្មនុញ្ញ ៣. ទុកអោយគណបក្សជំទាស់វិលវល់ម្នាក់ឯងក្នុងការបន្តនីតិវិធីនិងធ្វើតាមគោលការណ៌លទ្ធិប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្ត្រីប្រតិបត្តិការយុទ្ធសាស្រ្តនយោបាយដោយផ្ទាល់ក្នុងការធ្វើអោយអ្នកជំនាញខាងច្បាប់និងអ្នកគោរពច្បាប់បាត់បង់នូវជំហរនិងទទួលការគំរាមកំហែងក្នុងជួរគណបក្សរបស់គាត់។ ជាលទ្ធផល អ្នកជំនាញច្បាប់និងអ្នកគោរពច្បាប់ទាំងអស់កំពុងបិទមាត់បិទត្រចៀកដោយទុកអោយមនុស្សមួយក្រុមតូចបន្តបកស្រាយច្បាប់តំរូវទៅតាមសកម្មភាពបថម។ សកម្មភាពបថមដែលត្រូវបានប្រជាជកខ្មែរនិយាយយ៉ាងរត់មាត់តគ្នាតាមសុភាសិតដែលថា កាត់ក្បាលតំរូវមួក។ ហើយលោកនាយករដ្ឋមន្ត្រីបានបង្កើតចង្កូមការពារអំណាចនិងគំរោងនយោបាយរបស់ខ្លួន ដែលចង្កូមអំណាចទាំងនោះគឺជាក្រេតលេខមួយផុសឡើងជាក្រុមសាច់ឈាមតែមួយជាជាងក្រុមដែលមានផលប្រយោជន៌រួមគ្នា។
គំនិតដែលចាត់ទុករដ្ឋធម្មនុញ្ញជាក្បាល ការប្តូរនៃធាតុពិតនេះគឺជាគ្រោះថ្នាក់ដល់ជាតិធ្ងន់ធ្ងោរទាំងក្នុងរយះពេលខ្លីនិងនិរន្តរភាពអនាគត។ វិបត្តិរដ្ឋធម្មនុញ្ញគឺកំពុងប្រះស្រាំយ៉ាងខ្លាំងនៅពេលដែលអង្គភាពធានានូវធម្មនុញ្ញភាពគឺក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលរងឈ្មោះអាក្រក់បាត់បង់ទំនុកចិត្ត មានភាពលំអៀង និងអសមត្ថភាព ក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយឯករាជ្យនិងមានមុខវិជ្ជាជីវៈខ្ពស់។
អសមត្ថភាពក្នុងការស្វែងរកតួអង្គដែលអាចដោះស្រាយបញ្ហាវិបត្តិរដ្ឋធម្មនុញ្ញបាននឹងនាំទៅរកលទ្ធផលដូចតទៅ៖ ១. ការប្រមូលផ្តុំអំណាចកាន់តែខ្លាំងនិងការកើតឡើងនៃរបបអំណាចសិ្ថតលើតែបុគ្គលម្នាក់ដែលប្រការនេះគឺជារនាំងស្លាប់រស់ដល់គោលការណ៌ប្រជាធិបតេយ្យ ២. ការផុសឡើងនយោបាយហឹង្សាដែលលេចចេញពីនយោបាយពណ៍សពណ៍ខ្មៅនិងសេណារីយ៉ូរបបប្រឈមមុខស្លាប់រស់ ដោយប្រការនេះទំនងកើតឡើងពីការព្យាយាមបង្ខំអោយសមាជិកសភារបស់គណបក្សសង្គ្រោះជាតិទាំង៥៥រូបអោយបោះបង់អគាររដ្ឋសភាចេញដើម្បីត្រឡប់ទៅប្រើប្រាស់បាតុកម្មតាមដងផ្លូវនិងធ្វើខ្លួនជាសកម្មជនវិញ។
ការសិក្សាជាឧទាហរណ៌ខ្លះ
ដោយទុកទ្រឹស្តីការកសាងស្ថាប័នបែបវិបបើរនិងទ្រឹស្តីកិច្ចសន្យាសង្គមរបស់រ៉ូហ៉្សូមួយឡែកសិន ខ្ញំុប្រទះឃើញអត្ថបទដែលផ្សាយឡើងដោយសាខាគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងគួរអោយចាប់អារម្មណ៌។
បើចង់អានអត្ថបទសូមចុចលើតំណភ្ជាប់នេះ ស្តីអំពីអភ័យឯកសិទ្ធិសភាក្នុងមាត្រា៨០ដែលចែងថា “តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំបែញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។ សេចក្តីសម្រេចរបស់គណៈកម្មធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល”។
អត្ថបទនេះបានស្វែងយល់អំពីពាក្យបច្ចេកទេសផ្សេងៗដូចជា បទល្មើសជាក់ស្តែង នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈរបស់អ្នកជំនាញច្បាប់ ព្រមទាំងពាក្យថា ការសន្និដ្ឋានភាពគ្មានទោសបស់ជនជាប់ចោទនៅចំពោះមុខច្បាប់ជាដើម។ ជាងនេះទៅទៀតមាត្រាជាច្រើនក្នុងរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្មជាបន្តបន្ទាប់មិនត្រូវបានយកមកអនុវត្តន៌ដោយរដ្ឋាភិបាលបច្ចុប្បន្នឡើយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយដើម្បីរដ្ឋកិច្ចនិងអភិបាលកិច្ចល្អ ឬការដឹកនាំយកច្បាប់ជាធំ។
អត្ថបទទីពីរ សូមចុចតំណរភ្ជាប់នេះដើម្បីអានអត្ថន័យទាំងស្រុង អំពីការបកស្រាយរដ្ឋធម្មនុញ្ញតាមរយះលិខិតរបស់ក្រសួងយុត្តិធម៌គឺជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងប្រត្យក្ស ជាពិសេសមិនមែនជាការរំលោភតែមាត្រា៨០ប៉ុណ្ណោះទេ តែការបកស្រាយនេះគឺរំលងតួនាទីនិងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញស្របតាមមាត្រា១៣៦ថ្មី។ អត្ថបទវែកញែកផងដែរនូវវិធីដែលលោកនាយករដ្ឋមន្ត្រីបន្តអាជីពនយោបាយតាមរយះការជ្រៀតជ្រែកបំពារបំពានលើរដ្ឋធម្មនុញ្ញដោយគ្មានយន្តការទប់ស្កាត់ឡើយ។ គណបក្សផ្លូវការទាំងពីរគឺគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិហាក់បីដូចជាខ្វះការយល់ដឹងសុីជម្រៅនូវអ្វីគឺផលប្រយោជន៌កំពូលរបស់ជាតិ ដោយបណ្តែតបណ្តោយអោយនាយករដ្ឋមន្ត្រីទូងស្គរនិងរើសយកលំនាំបទភ្លេងរាំនៅក្នុងបន្ទប់តែម្នាក់ឯងយ៉ាងសប្បាយប្រាសចាកនូវកង្វល់និងទោសទណ្ឌដែលកើតចេញពីការរំលោភទាំងអស់នោះ។
អនុសាសន៌
ជាតិមានន័យថាបន្ទុករួមគ្នាទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម បុគ្គលម្នាក់ឬសកម្មភាពលេចធ្លោឯកតនាមណាមួយមិនអាចអះអាងនូវទំនួលខុសត្រូវរឿងប្រទេសជាតិទាំងមូលបានទេ។ ដើម្បីបញ្ជាក់នូវអំណាស់អំណាងដូច្នោះ ប្រទេសកម្ពុជាត្រូវការស្ថាប័នរឹងមាំមួយដែលត្រូវបង្កើតឡើងនិងអនុវត្តន៌តាមរដ្ឋធម្មនុញ្ញ។ ដូច្នេះ បុគ្គលណាក៏ដោយអោយតែរំលោភរដ្ឋធម្មនុញ្ញត្រូវតែទទួលទោសទណ្ឌឬមានយន្តការដាក់ទោសទណ្ឌមួយជាក់លាក់ប្រកបដោយប្រសិទ្ធិភាព។ រដ្ឋធម្មនុញ្ញគឺច្បាប់កំពូលធានាដល់ស្ថាប័នដែលយកជាការបាន តែប្រសិនបើគណបក្សនីមួយៗខ្វះខាតចំណេះដឹងក្នុងដំណើរការស្ថាប័ននៅក្នុងបក្សរបស់ខ្លួន ស្ថាប័នជាតិនឹងឥតន័យដូចគ្នា។
  • មានការប៉ុនប៉ងសិក្សានយោបាយដោយផ្តោតទៅលើគណបក្សទាំងពីរនូវលំនាំនៃការដឹកនាំជាពិសេសគឺលំនាំនៃការផ្ទេរអំណាចទៅថ្នាក់ក្រោម ការផ្ចិតផ្ចង់និងប្រយ័ត្នប្រយែងការងារ នីតិវិធីនៃការសម្រេចចិត្ត និងការប្រមើលមើលលទ្ធផលការងារជាប្រចាំ ជាដើម។ នៅពេលដែលគណបក្សប្រជាជនជាគណបក្សដឹកនាំរដ្ឋាភិបាលជាច្រើនអណត្តិមកហើយ គណបក្សនេះអាចប្រមូលបានធនធានហិរញ្ញវត្ថុនិងធានធានមនុស្សបានយ៉ាងច្រើនដើម្បីកេងបន្លំសាធារណៈជនបានមហិមាសម្រាប់ភាពស្របច្បាប់របស់ខ្លួន គណបក្សសង្គ្រោះជាតិគឺគ្រាន់តែជាសកម្មជនជួរមុខតាមមូលដ្ឋានអាស្រ័យលើតំលៃសប្បុរសធម៌និងការលះបង់ធំធេង ការហ៑ានប្រឈមនិងសុច្ចរិតភាព ហើយប្រសិនបើការសន្និដ្ឋាននេះជាការពិត សំណួរសួថាតើគណបក្សទាំងពីរគូសវាសគោលនយោបាយគោលឬមេយ៉ាងដូចម្តេច? ជាការពិត ដោយទុកគណបក្សដែលមានធនធានច្រើនជាងមួយអន្លើរ គណបក្សសង្គ្រោះជាតិហាក់បីដូចជាផ្ញើរវាសនារបស់ខ្លួនតែទៅលើសមាជិកនិងអ្នកវិភាគល្បីៗប៉ុណ្ណោះ ប្រសិនយើងក្រឡេកមើលថយក្រោយរវាងឆ្នាំ២០១៣-១៤។ ជាឧទាហរណ៌ស្រាប់ ការទាមទារអោយមានការផ្លាស់ប្តូរសមាសភាពគជបតាមរយះដាក់បញ្ចូលអោយស្ថិតក្រោមរដ្ឋធម្មនុញ្ញគឺជាទស្សនវិស័យវែងឆ្ងាយ តែការដែលយើងមិនបានលឺសំណើរដាក់អោយក្រុមប្រឹក្សាធម្មនុញ្ញមិនលំអៀង កងកម្លាំងប្រដាប់អាវុធអព្យាក្រិត ប្រពន័្ធយុត្តិធម៍អព្យាក្រិត ឬបង្កើតច្បាប់ការគ្រប់គ្រង់ថវិការបស់គណបក្សនយោបាយជាដើម គឺចាត់ទុកថាជាការខ្វះខាតការស្រាវជ្រាវនិងការផលិតឯកសារ ធ្វើឡើងដោយក្រុមការងារដែលយល់ដឹងសីុជម្រៅដើម្បីធានាដល់ភាពរឹងមាំនៃក្រុមតំណាងប្រជាធិបតេយ្យទាំងអស់។ ក្នុងពេលជាមួយគ្នានេះ អ្នកសង្កេតខ្លះផ្ទុះសំណើចទៅលើសំណូមពរសុំអង់ទែនទូរទស្សន៌ទៅវិញ។
  • អ្នកសង្កេតការណ៌ទិទៀនទៅលើការបំពេញការងាររបស់តំណាងរាស្រ្តទាំង៥៥រូប របស់គណបក្សសង្គ្រោះជាតិក្នុងកំឡុងការបំពេញការងារក្នុងអគាររដ្ឋសភា។ មេដឹកនាំគណកម្មការការងារចំពោះកិច្ចក្នុងក្របខណ្ឌគណកម្មការសភាជាច្រើនរូបបានអោយមន្ត្រីរដ្ឋាភិបាលជាច្រើនតម្រង់ជួរគ្នាដើម្បីសាកសួរ ប៉ុន្តែការយកមាត្រា៩៨ថ្មីមកប្រើដូចជាមិនត្រូវគេប្រាប់អោយដឹងឬពង្រាងជាគម្រោងដោយគណកម្មការឬតំណាងរាស្រ្តណាម្នាក់ឡើយ។ បើនិយាយពីតារាងកាលវិភាគនិងគំរោងសកម្មភាព អ្នកទិទៀនឃើញតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមិនបានដាក់ចេញនូវវិធានការងារកំរិត១ កំរិត២ អោយជាក់លាក់ឡើយ។ ពេលវេលារំកិលទៅយ៉ាងរហ័យ ដូចដែលអ្នកសង្កេតទស្សន៏ទាយការព្យាយាមចុងក្រោយរបស់លោកហ៑ុន សែន ក្នុងការបណ្តេញមេដឹកនាំសំលេងភាគតិចនិងតំណាងរាស្ត្របក្សជំទាស់ចេញពីរដ្ឋសភាគឺជាវិធានការការពារខ្លួនលោកមិនអោយធ្លាក់ទៅក្នុងមាត្រាទី៩៨ថ្មី។
  •   ខណៈនេះ ហ៑ុន សែន ហាក់បីដូចធូរស្បើយអារម្មណ៌បន្ទាប់ពីគាត់បានប្រើប្រាស់កណ្តាប់ដៃដែកបែបម៉ាច់ឈីវីលានផ្តាច់ការ ទាំងក្រុមការងារតាមខ្សែរសាច់ឈាមនិងខ្សែមានផលប្រយោជន៌រួមគ្នាមិនអាចគេចចេញពីក្តារអុករបស់គាត់ទេ ហើយគាត់កំពុងតែរំពឹងទុកនូវការបែកបាក់ ការអស់កំលាំងពលំ និងការស្តីបន្ទោសគ្នាទៅវិញទៅមករបស់ដៃគូប្រកួតរបស់គាត់។ តែគណបក្សសង្គ្រោះជាតិបានប្រមូលបានពិន្ទុនៃសេចក្តីល្អច្រើនលើសលប់ ដែលជាចុងក្រោយអាចស្រូបយកសកម្មជនមូលដ្ឋាននិងសហគមន៌អន្តរជាតិអោយចូលរួមរហូតប្រែក្លាយរលកសមុទ្រអោយទៅជាព្យុះសមុទ្រយក្សខ្លាំងក្លាមហិមា។ តែលើសពីអ្វីៗទាំងអស់ វានឹងស្ថិតលើគណបក្សនូវវិធីដែលគណបក្សនីមួយៗដឹកនាំតាមរបៀបស្ថាប័ន។

ខ្ញុំសូមអភ័យទោសដែលបកប្រែអត្ថបទនេះតាមសំណើរមានការយឺតយ៉ាវបន្តិច។

Posted by: | Posted on: July 28, 2016

EU expressed worry on current NEC in assigning duties to local authority to conduct voters registrating

Political Paradigm of Pragmatism from the Khmer Youth part 70

This part (70), broadcasted by CMN Radio on 26-27 June 2016, Mr. Sophan Seng discussed the deficits of neutrality and effective work performance of the NEC because of political influence by the government-led party.

Photo_Template_872x562-3

Photo Courtesy: VOD

EU expressed worry on the assignment to local authority to taking part in voters registration following steps of old controversial mechanism. This latest phenomena is one among those irregularities NEC has undergone under the pressure and influence of government. NEC has difficulties to match between ID or voters registration files with database of citizens. NEC has obstacles to access to citizen-database as well as conduct its business independently especially provision laws enacted in March 24, 2015.

Very different from Election Committee of Canada that government and authority respected all its business operations and requests for close incorporation, Cambodia’s NEC has always been under consultations with government in all its business transactions.

Posted by: | Posted on: July 14, 2016

NEC should have full authority to mandate the election date

Op-Ed: The CEROC

Political Paradigm of Pragmatism from the Khmer Youth part 69

13244769_1012094622215875_908269022525752094_n 13265885_1012094645549206_3564723765706755072_nThis part (69), broadcasted by CMN on 19-20 June 2016, Mr. Sophan Seng articulated on the murky line of NEC to conduct its business independently. Many indicators have been discussed including the inability of NEC to control over data base of voter list and authorization of different election mandates particularly mandating the election date etc.

Over all NEC reform has been hindered by the effort of incumbent government to influence the performance of a neutral and independent NEC.

Why Cambodia government has worked out many activities to get maximize control over NEC? This doubt is not simple and easy to understand as Cambodian government and Cambodia’s People Party (CPP) has no clear line of working ethics and professionalism.