ប្រសិទ្ធភាពមេដឹកនាំគឺជាអ្នកតាមដ៏ឆ្នេីមម្នាក់
Category Archives: Culture
Who Am I?
✔I’m not impressed by money, social status or job title.
I’m impressed by the way someone treats other human beings.
✅ខ្ញុំមិនអោយតំលៃមនុស្សដោយទឹកប្រាក់ ដោយឋានៈបុណ្យសក្តិក្នុងសង្គម និងតំណែងការងារទេ ខ្ញុំផ្តល់តំលៃតែលើមនុស្សណាម្នាក់ដែលយកចិត្តទុកដាក់គុណតំលៃមនុស្សជាតិដូចគ្នា។
#WhoAmI #ខ្ញុំគឺជានរណា
When you have the right MINDSET
The Rest is Peace of Cake
MINDSET is Everything.
នៅពេលអ្នកមានផ្តត់គំនិតល្អត្រឹមត្រូវ
អ្វីសល់ពីនេះគឺស្រួលដូចបកចេក
ផ្តត់គំនិតគឺអ្វីៗគ្រប់យ៉ាង។
#ខ្ញុំគឺជានរណា #WhoAmI
✅Push harder than yesturday
if you want a different tomorrow.
✅សូមខំប្រឹងជាងម្សិលមិញ
ប្រសិនបើអ្នកចង់បាន
ការផ្លាស់ប្តូរនៅថ្ងៃស្អែក។
#ខ្ញុំគឺជានរណា #WhoAmI
✅Sometimes you need to learn to be quiet even when you have a lot to say.
✅ពេលខ្លះ អ្នកត្រូវរៀនបិទមាត់មិននិយាយស្តីទោះបីពេលនោះអ្នកមានរឿងរ៉ាវច្រើនក្នុងចិត្តដែលចង់និយាយ។
#ខ្ញុំគឺជានរណា #WhoAmI
គុណតំលៃមនុស្សល្អមិនខ្វល់រឿងសង្គម
✔ទារុណ្ឌកម្មដែលបញ្ញវន្តទទួលរងទុក្ខពីការដកខ្លួនមិនចូលរួមកិច្ចការគ្រប់គ្រងរដ្ឋ គឺការរស់នៅក្រោមការគ្រប់គ្រងរដ្ឋរបស់មនុស្សអសមត្ថភាព។
– ប្លាតុង
✔អ្នកដែលតែងអួតថាខ្លួនឯងឆ្លាតក្នុងការចូលរួមជីវភាពនយោបាយ ត្រូវទទួលទារុណ្ឌកម្មដោយការដឹកច្រមុះពីមនុស្សដែលល្ងង់ជាងខ្លួន។
- ប្លាតុង
✔គុណតំលៃមនុស្សដែលមិនខ្វល់ខ្វាយរឿងកិច្ចការសង្គមគឺនឹងត្រូវបានដឹកច្រមុះដោយមនុស្សអាក្រក់។
- ប្លាតុង
វិវត្តន៍នៃប្រវត្តិសិល្ប:ខ្មែរនិងឥទ្ធិពលសិល្ប:វៀតណាមបច្ចុប្បន្ន
គំនិតរឿងវិសុទ្ធិកម្មជាតិសាសន៍(race indentity purification)ត្រូវបានគេលេីកឡេីងសម្រាប់អំពេីឃោរឃៅក្រោមរបបដឹកនាំរបស់ប៉ុលពតនិងបក្សពួក។ ទ្រឹស្តីជាតិនិយម(nationalism)និងជាតិនិយមជ្រុល(ultranationalism)ត្រូវបានគេប្រេីតែក្នុងសម័យកាលមួយគឹសម័យកាលបុរាណតែម្តង។ តែក្រោយមក ក្នុងយុគសម័យកាលសាកលភាវូបនីយកម្ម(globalization)និងការត្រាស់ដឹង(enlightenment) គេបែរមកប្រេីពាក្យថាអ្នកសកម្មដេីម្បីបុព្វហេតុជាតិ(patriotism)វិញ។ ខ្មែរក្រហមត្រូវបានគេមេីលឃេីញថាជារបបជាតិនិយមជ្រុលប្រឹងចំរាញ់ធ្វេីវិសុទ្ធិកម្មជាតិសាសន៍ខ្មែរអោយបរិសុទ្ធដែលផ្ទុយទាំងគំនិតពហុវប្បធម៌និយម(multiculturalism)និងភាពស្រស់ស្អាតនៃជីវ:ចម្រុះ(biodiversity)។
តែបេីយេីងក្រលេកមេីលប្រវត្តិសិល្ប:ខ្មែរយេីងវិញ បុព្វបុរសយេីងមានចរិកពហុវប្បធម៌និយមដោយចំរាញ់វប្បធម៌បរទេសមកធ្វេីជារបស់ខ្មែរ។ ជាក់ស្តែងឥទ្ធិពលឥណ្ឌានៃសិល្ប:បែបភ្នំដា ក៏ដូចជាបែបជ្វាឬសៃលេន្ទ្រ:របស់ព្រះបាទជ័យវរ្ម័នទី២ ជាការវិវត្តន៍ពីបរទេសមកជារបស់ខ្មែរសុទ្ធសាធ។ តែក្រោយមក យេីងសង្កេតឃេីញការវិវត្តន៍និងការជ្រៀតចូលសិល្ប:បែបថៃ បារំាង ចិន និងវៀតណាម។ តែទាំងបីខាងក្រោយនេះជាពិសេសចិននិងវៀតណាម មិនសូវមានទំហំធំធេងដូចការព្យាយាមរបស់រដ្ឋាភិបាលបច្ចុប្បន្នទេ។
ជាការជាក់ស្តែងរាប់បញ្ចូលស្តូបអនុស្សាវរីយ៍ដែលកម្ពុជាបានកសាងឡេីងស្ទេីរគ្រប់ខេត្តក្រុងដែលមានអត្ថន័យក៏ដូចជារូបភាពសិល្ប:សំណង់បម្រេីអោយវៀតណាម យេីងមានវិមានឈ្នះៗ ស្តាតអូឡាំពិកតេជោ ខ្លោងទ្វារអង្គរសង្រ្កានដោយក្រុមយុវជនសកយក និងថ្មីស្រឡាងបំផុតគឺមេដាយត្រៀមសម្រាប់អេស៊ីហ្គេមខាងមុខ ដែលមានផ្កាយបន្លំផ្ការំដួលនិងកំពូលវិមានឈ្នះៗបែបកំពូលស្រួចដូចសិល្ប:វៀតណាម។
សូមសរសេីរដែលវៀតណាមអាចពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា មិនមែនគ្រាន់តែសេដ្ឋកិច្ចនិងនយោបាយប៉ុណ្ណោះទេ ថែមទាំងនយោបាយអន្តោប្រវេសន៍និងសិល្ប:សំណង់ថែមទៀត។ តេីនេះអាចហៅបានថាជាការព្យាយាមប្តូរផ្នត់គំនិតនិងព្រលឹងប្រជាជាតិខ្មែរដែរឬទេ?