Book : “Emotional Intelligence” by Daniel Goleman
Course Level 1: Emotional Intelligence at Work on LinkedIn Learning
Course: Becoming a Proactive Leader by Udemy
Creative Problem Solving on Coursera
Book: “Atomic Habits” by James Clear
Book : “Emotional Intelligence” by Daniel Goleman
Course Level 1: Emotional Intelligence at Work on LinkedIn Learning
Course: Becoming a Proactive Leader by Udemy
Creative Problem Solving on Coursera
Book: “Atomic Habits” by James Clear
អាណានិគមបារាំងបានដេីរតួនាទីយ៉ាងសំខាន់ក្នុងការវាសវែងនិងកំណត់ព្រំដែនកម្ពុជាបច្ចុប្បន្នក្នុងនាមបារាំងជាអាណាព្យាបាល១៨៦៣ដល់ឆ្នាំ១៩៥៤ ហេីយពេលកម្ពុជាទទួលបានឯករាជ្យ១១ វិច្ឆិកា ១៩៥៣ ព្រំដែននេះបានក្លាយជាព្រំដែនកម្ពុជាតំកល់នៅអង្គការសហប្រជាជាតិរហូតឈានចូលយុគកាលបច្ចុប្បន្ន។ កោះគុជ(pearl island) ខុសពីកោះត្រល់(Phuqoc Island) ត្រង់សន្ធិសញ្ញាព្រំដែនមួួយជាការកំណត់រវាងប្រទេស ហេីយមួួយទៀតជារដ្ឋបាលក្រោមអាណានិគមបារំាងមានកម្ពុជា វៀតណាម និង ឡាវ។
ក្រោយចាញ់ក្តីប្រាសាទព្រះវិហារជាថ្មី១១ វិច្ឆិកា ២០១៣ ក្រោយទីក្រុងឡាអេកាត់ក្តីអោយខ្មែរឈ្នះនៅថ្ងៃ១៥ មិថុនា ១៩៦២ ថៃបានសំរុកអភិវឌ្ឍន៍កោះគុជអោយក្លាយជាតំបន់ទេសចរណ៍ កសាងហេដ្ឋារចនាសម្ព័ន្ធ និងអោយពលរដ្ឋរស់នៅកកកុញទីនោះ។ អ្នកសង្កេតការណ៍យល់ថាថៃហាក់បីដូចជាចំលងការអភិវឌ្ឍន៍នេះពីវៀតណាមដែលតាមរយះសន្ធិសញ្ញាខុសច្បាប់ជាមួយមនុស្សមានអំណាចរបស់ខ្លួនក្នុងកំឡុងពេលខ្លួនឈ្លានពានកាន់កាប់ខ្មែរទាំងស្រុងរវាង១៩៧៩ដល់១៩៩៩ ហេីយបន្តអភិវឌ្ឍន៍កោះនេះរហូតមកដល់សព្វថ្ងៃ។ សម្រាប់ថៃគឺគ្មានសន្ធិក្រៅច្បាប់ណាក្រៅពីកិច្ចព្រមព្រៀងយោគយល់គ្នា MOU ចុះហត្ថលេខាឆ្នាំ២០០១។
ការប្រកាសរកស៊ីនេះជាការមិនអាចទទួលបានសម្រាប់ផលប្រយោជន៍កម្ពុជាពីព្រោះថៃអាចឆ្លាតក្នុងការបន្តអភិវឌ្ឍន៍និងលួួងលោមមន្ត្រីពុករលួយខ្មែរសម្រាប់ការបន្តគ្រប់គ្រងនាពេលបច្ចុប្បន្នទោះដឹងខ្លួនថាខ្លួនរំលោភបំពានដែនសមុទ្រខ្មែរការពារដោយច្បាប់អន្តរជាតិក៏ដោយ។ ពីឪពុកដល់កូន នាយករដ្ឋមន្ត្រីទាំងប្រកាន់គោលនយោបាយបង្រ្កាបជនជាតិខ្មែរខ្លួនឯងក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងដីគោកនិងដីសមុទ្រជាមួយទាំងវៀតណាមនិងថៃ។ ជាតឹកតាងមានសកម្មជននិងយុវជនខ្មែរជាច្រេីនត្រូវបានចាប់ដាក់គុកនិងបង្ខំចិត្តរស់និរទេសខ្លួននៅក្រៅប្រទេស។ ថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រីឪថ្លែងថា “ការប្តឹងរឿងកោះគុជទៅតុលាការអន្តរជាតិជាការបង្កសង្គ្រាមរវាងខ្មែរថៃ” នៅពេលដែលមេដឹកនាំថៃប្រកាសជាសាធារណះមុនហ្នឹងបន្តិច ហេីយនាយករដ្ឋមន្ត្រីកូននិយាយមិនមានជំហរច្បាស់លាស់ថា “មានតែមេដឹកនាំបក្សជំទាស់ថៃទេដែលទាមទារចង់បានកោះគុជទាំងស្រុង ដូច្នេះរដ្ឋាភិបាលខ្មែរមិនចាំបាច់ឆ្លេីយតបឬធ្វេីតាមក្រុមប្រឆាំងជ្រុលនិយមខ្មែរមួយចំនួននោះទេ” ដែលពាក្យពេជ្រមេដឹកនាំកំពូលបែបនេះគឺមិនខុសពីជាន់ករខ្មែរគ្នាឯងរួចហុចដងដាវអោយសត្រូវនោះ។
បេីយេីងសិក្សាលំអិត កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការកាន់កាប់ភាគខ្លះនៃកោះគុជនិងដែនសមុទ្រធំល្វឹងល្វេីយគ្រប់ដណ្តប់កោះត្រល់ទាំងស្រុងផងដែរ។
កម្ពុជាមានកំលាំងពលរដ្ឋ សេដ្ឋកិច្ច យោធា និងនយោបាយខ្សោយជាងថៃខ្លាំងណាស់ តែកម្ពុជាមានអំណាចផ្លូវច្បាប់ក្នុងដៃដែលត្រូវរួមគ្នាអនុវត្តន៍
មាត្រា ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ”) ប្រកាន់ខ្ជាប់ថាប្រទេសកម្ពុជា គោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ចំណែកឯ មាត្រា ៣១ ចែងថា “ព្រះរាជាណាចក្រ កម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
សម្រាប់ឆ្នាំ២០១៣ ស្ថានភាពសិទ្ធិមនុស្សមានសភាពកាន់តែដុនដាបទៅៗ បើទោះជាអ្វីជាមូល ដ្ឋាននានាត្រូវបានធានាក្រោមច្បាប់អន្តរជាតិ និងច្បាប់កម្ពុជាយ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋកម្ពុជាតែងត្រូវ បានកំណត់មុខសញ្ញា យាយី ចោទប្រកាន់ពីបទល្មើសនានា ហើយក៏ត្រូវប្រឈមនឹងការកាត់ទោសដោយហេតុ
លនយោបាយចំពោះការនិយាយប្រឆាំងទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល។ ក្នុងឆ្នាំ២០១៣ សកម្ម ជនដីធ្លី អ្នកធ្វើការខាងប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំសហជីព និងបុគ្គលិកសិទ្ធិមនុស្សនៅទូទាំងប្រទេសត្រូវ បានប្រឈមនឹងការគំរាមផ្លូវច្បាប់ ការចាប់ខ្លួនតាមអំពើចិត្ត និងការគំរាមសម្លាប់។ ទន្ទឹមនឹងស្ថានភាពធ្ងន់ធ្ងរ បែបនេះ គេក៏ឃើញមានការរីកចម្រើនមួយចំនួននៅក្នុងឆ្នាំ២០១៣ ផងដែរ។ នៅក្នុងរដូវកាល ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ (“ការបោះឆ្នោតតំណាងរាស្ត្រ) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ រួមទាំងយុវជនកម្ពុជាជាច្រើននាក់ផងដែរ បានចុះដើរហែក្បួនតាមដងវិ ថីនានា ដែលជាការបង្ហាញការគាំទ្រដល់គណបក្សសង្គ្រោះជាតិ(“គ.ស.ជ )ជាគណបក្សប្រឆាំងធំមួយ។ កង្វះ ស្វ័យពិរុទ្ធភាពក្នុងចំណោមយុវជនសម័យថ្មីដែលពុំបានឆ្លងកាត់ដោយផ្ទាល់នៅក្នុងសោកនាដកម្មអតីតកាល របស់កម្ពុជា ពិតជាប្រការល្អសម្រាប់ស្ថានការណ៍សិទ្ធិមនុស្សនាពេលអនាគត និងការអភិវឌ្ឍន៍របស់ប្រទេស។ គេឃើញមានភាពចលាចលតិចតួចនឹងមិនសូវមានការបង្ក្រាបដែលអាចប៉ះពាល់សុវត្ថិភាពរាងកាយពីសំណាក់ អាជ្ញាធរដូចធ្លាប់បានឃើញអំឡុងពេលបោះឆ្នោតកន្លងមកនោះទេ។ ប៉ុន្តែ របត់បែបនេះអាចនឹងត្រូវប៉ះពាល់ ដោយសារការបង្ក្រាបដោយហិង្សានាពេលថ្មីៗនេះរបស់រាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល”) ដើម្បីបំបិទ សំឡេងដែលកំពុងកាន់តែកើនឡើងនេះ។
ខាងក្រោមនេះគឺជាទិដ្ឋភាពសង្ខេបនៃស្ថានភាពសិទ្ធិមនុស្ស និងស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅក្នុង ប្រទេសកម្ពុជាបច្ចុប្បន្ន។
សេរីភាពខាងការបញ្ចេញមតិ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភនានានៃលទ្ធិប្រជាធិបតេយ្យ និងមានសារៈសំខាន់សម្រាប់អភិបាលកិច្ចល្អ និងការចូលរួមខាងនយោបាយ។ តែយ៉ាងណាក្តី ស្ថានភាពនៃសេរី ភាពខាងការបញ្ចេញមតិនៅកម្ពុជាមានសភាពគួរឲ្យភ័យខ្លាច។ ច្បាប់ដែលមានលក្ខណៈរឹតត្បិត ការត្រួតពិនិត្យ លើប្រព័ន្ធផ្សព្វផ្សាយ និងការយាយីផ្នែកតុលាការចំពោះអ្នកដែលហ៊ានចេញនិយាយបាននាំឲ្យមានវប្បធម៌ ស្ងាត់ស្ងៀម។
ទោះបីជាសេរីភាពខាងសារព័ត៌មានត្រូវបានធានាក្នុងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនេះក៏ដោយ ក៏មិនមែន បង្ហាញពីតថភាពជាក់ស្តែងនោះដែរ។ ប្រទេសកម្ពុជា ត្រូវបានចាត់ចំណាត់ថ្នាក់លេខរៀងទី១៤៣ ក្នុងចំណោម ប្រទេសចំនួន១៧ នៅក្នុងសន្ទស្សន៍ស្តីពីសេរីភាពខាងសារព័ត៌មានពិភពលោកឆ្នាំ២០១៣ របស់អង្គការអ្នក យកព័ត៌មានគ្មានព្រំដែន។ នេះគឺជាចំណាត់ថ្នាក់ដ៏ទាបបំផុតរបស់កម្ពុជា ដោយកម្ពុជាបានធ្លាក់ចុះ២៦ថ្នាក់ បើធៀបទៅនឹងឆ្នាំ២០១២ ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើសេរីភាពខាងការបញ្ចេញមតិ និង សេរីភាពខាងសារព័ត៌មានក្នុងឆ្នាំកន្លងទៅនេះ។ នេះរាប់ទាំងការកោះហៅរបស់តុលាការដើāសាកសួរអ្នកសារ ព័ត៌មានដោយផ្អែកលើបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ ជាជាងច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ (ច្បាប់ស្តីពី របបសារព័ត៌មាន”)។ ក្រមព្រហ្មទណ្ឌដែលបានចូលជាធរមានក្នុងឆ្នាំ២០១០ បានចែងពីបទប្បញ្ញត្តិមួយចំនួន ដែលរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិដោយពុំសមហេតុផល និងពុំសមស្របតាមកាតព្វកិច្ចកម្ពុជាតាម ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋធម្មនុញ្ញ។ បទប្បញ្ញត្តិទាំងនេះ តាមធម្មតាពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ និងបទ ញុះញង់ ដែលតែងត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីបង្ក្រាបទៅលើសេរីភាពខាងការបញ្ចេញមតិរបស់អ្នក សារព័ត៌មាន បុគ្គលិកសិទ្ធិមនុស្ស អ្នកនយោបាយប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។
“ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី” ដែលរួមមានដូចជាសារព័ត៌មានក្នុងទម្រង់បោះពុម្ព វិទ្យុ និង ទូរទស្សន៍គឺជាទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយដែលបង្កើតឡើងច្រើនជាងគេ ប៉ុន្តែ នៅកម្ពុជា នេះជាទម្រង់នៃប្រព័ន្ធ ផ្សព្វផ្សាយដែលត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត ហើយរដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងទៅ លើបណ្តាញប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំ។ គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ ស្ថានីយវិទ្យភាគច្រើន និងសារព័ត៌ មានខ្មែរល្បីៗជាច្រើនគឺជាកម្មសិទ្ធិ ឬក៏គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា (ប.ជ) ដែលកំពុងកាន់ អំណាច ឬបុគ្គលដែលមានសម្ព័ន្ធភាពជាមួយគណបក្សនេះ ដូច្នេះហើយ ការធ្វើបែបនេះគឺដើម្បីធានាឲ្យរដ្ឋាភិ បាល អាចគ្រប់គ្រងទៅលើការចែកផ្សាយព័ត៌មានបាន។ មានសារពត៌មានចំនួន៣០ ត្រូវបានបោះពុម្ពផ្សាយជាប្រចាំនៅកម្ពុជា ហើយភាគច្រើនអ្នកសារព័ត៌មានគឺជាមុខសញ្ញារបស់រដ្ឋាភិបាលក្នុងការចាត់វិធានការដើម្បី ដាក់កំហិត និងត្រួតពិនិត្យ។ មានស្ថានីយវិទ្យុចំនួន៧៤ បានចុះបញ្ជីជាផ្លូវការនៅកម្ពុជា ហើយភាគច្រើននៃ ស្ថានីយទាំងនោះស្ថិតនៅក្រោមឥទ្ធិពលរបស់ ប្រ.ជ។៍ មានស្ថានីយវិទ្យុឯករាជ្យចំនួន៣ ក្នុងប្រទេស ហើយ វិទ្យុមួយក្នុងចំណោមវិទ្យុទាំង៣នេះគឺវិទ្យុសំបុកឃ្មុំត្រូវប្រឈមនូវការរឹតត្បិតជាច្រើនលើកច្រើនសារ និងត្រូវ បានបិទស្ថានីយមិនឲ្យចាក់ផ្សាយជាច្រើនដង។ លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុនេះត្រូវអាជ្ញាធរចាប់ខ្លួនបីលើក ដែលក្នុងពេលថ្មីៗនេះទាក់ទងនឹងបទបង្កើតតំបន់អបគមន៍ និងបទញុះញង់ឲ្យកាន់អាវុធ ដែលជាប់ពាក់ព័ន្ធ និងជម្លោះដីធ្លីមួយក្នុងខេត្តក្រចេះ។ គាត់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២។ តែយ៉ាងណាក្តី គាត់ត្រូវបានដោះលែង ហើយបទចោទធ្ងន់ធ្ងរមួយចំនួនត្រូវបានសាលា ឧទ្ធរណ៍ទំលាក់ចោលកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៣។
ខណៈដែលកម្ពុជាមានអត្រាបណ្តាញទំនាក់ទំនងអឺនធឺណែតទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីអា គ្នេយ៍ ការប្រើប្រាស់ប្រព័ន្ធអ៊ុនធឺណែតក្នុងប្រទេសនេះកំពុងតែកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ និងមាន ការកើនឡើងយ៉ាងខ្លាំងក្នុងការប្រើប្រាស់តាមបណ្តាញ និងវេទិកាបណ្តាញទំនាក់ទំនងសង្គមមានដូចជា ថ្វីតធ័រ (Twitter) ហ្វេសប៊ុក (Facebook) និងយូធ្យូប (YouTube)។ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកំពុងតែចែករំលែក ព័ត៌មាននៅលើប្រព័ន្ធអឺនធឺណែត ហើយអ្នកសរសេរប្លុកកំពុងតែចែករំលែកគំនិត និងទស្សនៈនានាដែលភាគ
ច្រើនរិះគន់រដ្ឋាភិបាល។ ប៉ុន្តែ អវត្តមាននៃការរឹតត្បិតលើខ្លឹមសារនៅលើបណ្តាញអឺនធឺណែតនៅកម្ពុជា ដែល អាចធ្វើឲ្យការកើនឡើងយ៉ាងឆាប់រហ័សនូវសកម្មនិយមលើអឺនធឺណែត និងការចែករំលែកព័ត៌មាន អាចនឹងរង ការគំរាមកំហែងក្នុងពេលឆាប់ៗនេះ។ ស្ថានភាពប្រឈមនៃសេរីភាពនេះបានបង្ហាញច្បាស់នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៣ នៅពេលលោក អែល ភារុណ ត្រូវបានអាជ្ញាធរកោះហៅ និង គំរាមពីបទបរិហារកេរ្តិ៍ បន្ទាប់ពីលោក បានរិះគន់នគរបាលម្នាក់តាមការបង្ហោះនៅលើហ្វេសប៊ុក។ មានករណីស្រដៀងគ្នាមួយបានកើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ នៅពេលលោក ចិត្ត សុវិជ្ជា ត្រូវបានចាប់ខ្លួន និងគំរាមពីបទបរិហារកេរ្តិ៍ ដោយសារតែលោក បានរិះគន់នាយកងរាជអាវុធហត្ថម្នាក់នៅលើហ្វេសប៊ុក។
ក្នុងខែឧសភា ឆ្នាំ២០១២ រដ្ឋាភិបាលបានប្រកាសថាខ្លួនកំពុងតែព្រាងសេចក្តីព្រាងច្បាប់លើកដំបូងស្តី ពីការគ្រប់គ្រងអឺនធឺណែត ដើម្បីដាក់ឲ្យដំណើរការ និងកំណត់ការប្រើប្រាស់អឺនធឺណែត។ ហេតុផលមួយក្នុង ចំណោមហេតុផលនានាចំពោះការតាក់តែងច្បាប់គ្រប់គ្រងអឺនធឺណែតនេះគឺដើម្បីរារាំង *ជនទុច្ចរិត…ចែកចាយ ព័ត៌មានមិនពិត។ ច្បាប់នេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលបឋមនៃការធ្វើសេចក្តីព្រាង ហើយមិនទាន់ បើកចំហរជាសាធារណៈនៅឡើយទេ ប៉ុន្តែ មានការព្រួយបារម្ភថាច្បាប់នេះអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរី ភាពខាងការបញ្ចេញមតិនៅលើបណ្តាញអឺនធឺណែតនៅកម្ពុជា។
ក្នុងខែវិច្ឆិកា ឆ្នាំ២០១២ រដ្ឋាភិបាលបានចេញសារាចរបញ្ជាឲ្យបិទហាងអ៊ុនជឺណែតកាហ្វេទាំងអស់ ដែលមានទីតាំងស្ថិតនៅក្នុងរយៈចម្ងាយ៥០០ម៉ែត្រនៃគ្រឹះស្ថានសិក្សា ដែលប្រការនេះបានឈានទៅដល់ការ បិទហាងអឺនធឺណែតដែលកំពុងតែប្រតិបត្តិការស្ទើរតែទាំងអស់។ បើទោះបីជាសារាចរណែនាំនោះបានរម្ងាប់ ទៅវិញនៅខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីមានការតវ៉ាជាខ្លាំងក៏ដោយ ក៏កាលពីខែធ្នូ ឆ្នាំ២០១៣ មានករណីដែល បានរាយការណ៍ថា អាជ្ញាធរខេត្តសៀមរាបបានបិទហាងអ៊ុនធឺណែតជាង៤០ទីតាំងនៅស្រុកសៀមរាប (…) បន្ទាប់ពីមាតាបិតារបស់សិស្សបានដាក់បណ្តឹងមកកាន់អាជ្ញាធរថាកូនៗរបស់ខ្លួនបានខ្ជះខ្ជាយពេលវេលាលេង ហ្គេមតាមអ៊ុនធើណែត”។ ជាមួយគ្នានេះ មិនប្រាកដថាតើការបិទហាងអ៊ុនជឺណែតក្នុងខេត្តសៀមរាបមានពាក់ ព័ន្ធនឹងសារាចរឆ្នាំ២០១២ ឬយ៉ាងណានោះទេ តែយ៉ាងណាក៏ដោយ នេះបង្ហាញពីការកើនឡើងដែលគួរឲ្យ ព្រួយបារម្ភចំពោះការគាបសង្កត់លើសេរីភាពប្រើប្រាស់អឺនធឺណែតនៅថ្នាក់មូលដ្ឋាន។
ជារួម ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី (“ច្បាប់បាតុកម្ម”) ដែលបានកែឡើងវិញ និងអនុម័តនៅ ឆ្នាំ២០០៩ តាក់តែងឡើងដើម្បីការពារសិទ្ធិជួបប្រជុំដោយសន្តិវិធី។ ប៉ុន្តែ មានការបារម្ភមួយចំនួនចំពោះការ អនុវត្តន៍ និង វាក្យស័ព្ទដែលមានន័យទូលំទូលាយនៅក្នុងបទប្បញ្ញត្តិមួយចំនួនក្នុងច្បាប់នេះដែលអាចប៉ះពាល់ ដល់សិទ្ធិសេរីភាពខាងការជួបប្រជុំដោយសន្តិវិធី។ លើសពីនេះទៅទៀត អាជ្ញាធរ ជាពិសេសអាជ្ញាធរនៅតាមខេត្តមិនបានយល់ច្បាស់លាស់ពីច្បាប់នេះ ដូច្នោះហើយពួកគេអនុវត្តតាមបទប្បញ្ញត្តិដែលអស់សុពលភាព ដើម្បីរឹតត្បិតការប្រជុំរបស់អង្គការមិនមែនរដ្ឋាភិបាល និងបាតុកម្មដោយសន្តិវិធីនានារបស់សហគមន៍។
បាតុកម្មដោយសន្តិវិធីនានាក្នុងឆ្នាំ២០១៣ ជានិច្ចជាកាលត្រូវបានបង្ក្រាបដោយហិង្សាតាមរយៈការប្រើ កម្លាំងពុំសមាមាត្រពីសំណាក់កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។ បាតុកម្មនានាត្រូវបានបង្ក្រាបដោយហិង្សា ពីសំណាក់អាជ្ញាធរដោយប្រើប្រាស់ដំបងឆក់ អាវុធ កាំភ្លើង ឧស្ម័នបង្ហូរទឹកភ្នែក ឡានទឹក និងដំបង ដើម្បីវាយ បំបែកអ្នកតវ៉ា។ ការបាញ់ប្រហារពីសំណាក់កងកម្លាំងសន្តិសុខលើបាតុកម្មបាននាំឲ្យមនុស្សពីរនាក់ស្លាប់ និង ម្នាក់ពិការ ហើយ យ៉ាងហោចណាស់មានមនុស្ស១៦នាក់ផ្សេងទៀតរងរបួស។ បាតុករជាច្រើននាក់រាប់មិនអស់ ត្រូវវាយដំ ក្នុងនោះមានស្ដីបីនាក់ត្រូវរលូតកូន។ ក្នុងចំណោមបាតុកម្មជាច្រើននោះក៏មានបាតុកម្មរបស់កម្មករ កាត់ដេររោងចក្រផងដែរ ដែលតែងតែចេញតវ៉ា និងធ្វើកូដកម្មប្រឆាំងនឹងប្រាក់ឈ្នួលទាប និងលក្ខខណ្ឌការងារ មិនល្អ ព្រមទាំងបាតុកម្មរបស់សកម្មជនដីធ្លី និងសកម្មជនការពារសិទ្ធិលំនៅដ្ឋានដែលប្រឈមនឹងការបណ្តេញ ចេញ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ មានការតវ៉ាមួយរបស់កម្មករកាត់ដេររោងចក្រអេសអិល នៅខ័ណ្ឌមានជ័យ នារាជធានីភ្នំពេញ ដែលឈានដល់ការបាញ់សម្លាប់ស្ត្រីម្នាក់ពីសំណាក់កងកម្លាំងសន្តិសុខ និងធ្វើឲ្យរបួសដល់ មនុស្ស៩នាក់ផ្សេងទៀត។ បន្ថែមលើការប្រើកម្លាំងដ៏ហួសហេតុរបស់អាជ្ញាធរនោះ មានបាតុករជាង៤០នាក់ រួម ទាំងព្រះសង្ឃត្រូវបានចាប់ខ្លួនផងដែរ។ម ជាងនេះទៅទៀតនោះ វិស័យកាត់ដេរនៅកម្ពុជាត្រូវបានញាំញី ដោយ ការមិនគោរព និងការរំលោភបំពានដ៏ធ្ងន់ធ្ងរទៅលើសេរីភាពខាងសមាគម និងសិទ្ធិចរចារួម ដោយផ្តើមចេញពី និយោជកពុំបានចរចាប្រកបដោយសុឆន្ទៈជាមួយនឹងសហជីព។ ក្នុងរយៈពេលពីរបីឆ្នាំកន្លងនេះ កម្ពុជាបានជួប នឹងស្ថានភាពគ្រោះថ្នាក់ដែលធ្វើឲ្យសកម្មជនសហជីព និងសហជីពការងារឯករាជ្យស្របច្បាប់_ប្រឈមនឹង សម្ពាធធ្ងន់ធ្ងរ ព្រមទាំងធ្វើការក្នុង “បរិយាកាសហិង្សា ការភ័យខ្លាច និងនិទណ្ឌភាព”។ម សេចក្តីព្រាងច្បាប់ស្តីពី សហជីព ដំបូងឡើយត្រូវបានក្រសួងការងារ ដាក់ចេញនៅដើមឆ្នាំ២០១១។ បន្ទាប់ពីមានការបារម្ភចំពោះខ្លឹម សារ និងបទប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ដែលក្រុមសង្គមស៊ីវិល និងសហជីពបានលើកឡើង ទើបក្រោយ មកសេចក្តីព្រាងច្បាប់នោះត្រូវបានពន្យាពេលក្នុងការពិនិត្យ។ ប៉ុន្តែ ច្បាប់នេះហាក់ត្រូវបានបញ្ជូនទៅគណៈរដ្ឋ មន្ត្រីនៅចុងឆ្នាំ២០១៣ ដើម្បីត្រួតពិនិត្យ ហើយច្បាប់នេះអាចនឹងត្រូវអនុម័តដោយរដ្ឋសភានៅដើមឆ្នាំ២០១៤ នេះ។ សេរីភាពខាងការជួបប្រជុំ និងសេរីភាពខាងសមាគមត្រូវបានគំរាមបន្ថែមទៀត តាមទម្រង់នៃសេចក្តីស្នើ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (“ច.ស.អ.ម.រ)។ សេចក្តីព្រាងច្បាប់នេះអាចអនុញ្ញាតឲ្យ បិទអង្គការមិនមែនរដ្ឋាភិបាល និងសមាគមណា ដែលរកឃើញថាធ្វើឲ្យប៉ះពាល់ដល់ឯកភាពជាតិ វប្បធម៌ទំនៀមទម្លាប់ និងប្រពៃណីរបស់សង្គមជាតិកម្ពុជា ។ សេចក្តីព្រាង ច.ស.អ.ម.រ ក៏ពុំបានចែងពីការការពារសិទ្ធិ ជាមូលដ្ឋានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញានានាស្តីពីសិទ្ធិមនុស្សអន្តរជាតិ ដែលក្នុងនោះ កម្ពុជាគឺ ជាប្រទេសហត្ថលេខីមួយផងនោះទេ។ បើទោះបីជា ច.ស.អ.ម.រ ត្រូវបានពន្យាពេលជាបណ្តោះអាសន្នក្តី ច្បាប់នោះទំនងនឹងត្រូវបង្ហាញខ្លួនសារជាថ្មីនៅក្នុងឆ្នាំ២០១៤នេះ។
ទោះបីជា អ្នកកាពារសិទ្ធិមនុស្សត្រូវបានការពារក្រោមរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌកម្ពុជាយ៉ាងនោះ ក៏ស្ថានភាពរបស់សកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជាមានសភាពគួរឲ្យគ្រោះថ្នាក់ ដោយអាជ្ញាធរបន្ត ប្រតិកម្មខ្លាំងៗទៅលើសកម្មភាពរបស់ពួកគេ។ សកម្មជនការពារសិទ្ធិមនុស្ស រួមទាំងសកម្មជនការពារសិទ្ធិ លំនៅដ្ឋាន សកម្មជនសហជីព អ្នកសារព័ត៌មាន និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលត្រូវប្រឈមនឹងការ យាយី ការគំរាមកំហែង អំពើហិង្សា ព្រមទាំងបណ្តឹងផ្លូវច្បាប់ដើម្បីបំបាត់សំឡេងប្រឆាំងរបស់ពួកគេ។ ស្ថាន ភាពសន្តិសុខ និងកម្រិតនៃហានិភ័យ ដែលសកម្មជនការពារសិទ្ធិមនុស្សកម្ពុជាប្រឈមមានសភាពកាន់តែ ធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០១២។ រដ្ឋាភិបាលបានបង្ក្រាបកាន់តែខ្លាំងឡើងៗទៅលើការងាររបស់អ្នកការពារសិទ្ធិ មនុស្សមុនការបោះឆ្នោតតំណាងរាស្រ្តនា ខែកក្កដា ឆ្នាំ២០១៣មកដល់ និងមានការរំលោភបំពានលើសិទ្ធិរបស់ អ្នកការពារសិទ្ធិមនុស្សដែលជាទូទៅត្រូវបិតបាំងដោយសារនិទណ្ឌភាព ។
បើទោះជាមានលក្ខខណ្ឌតម្រូវតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិនោះក្តី ក៏គ្មានយន្តការឯករាជ្យថ្នាក់ជាតិ ណាមួយបង្កើតឡើងនៅកម្ពុជាដើម្បីការពារ និងលើកស្ទួយសិទ្ធិរបស់សកម្មជនការពារសិទ្ធិមនុស្សឡើយ។ អង្គ ការមិនមែនរដ្ឋាភិបាល ផ្តល់ការគាំទ្រមួយចំនួនដល់សកម្មជនការពារសិទ្ធិមនុស្ស រួមមាន ការគាំទ្រផ្នែកច្បាប់ និងការគាំទ្រផ្នែកមនុស្សធម៌។ ប៉ុន្តែ សមត្ថភាព និងធនធានរបស់អង្គការមិនមែនរដ្ឋាភិបាលនៅមានកម្រិត មានន័យថា ការគាំទ្រដល់សកម្មជនការពារសិទ្ធិមនុស្សនឹងមិនអាចមានដល់ចំពោះករណីរំលោភបំពានជាច្រើន ជាពិសេសករជាដែលកើតឡើងនៅតំបន់ដាច់ស្រយាលឆ្ងាយពីក្រុងភ្នំពេញ។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ អ្នកស្រី ប៉ោម បុប្ផា សកម្មជនការពារសិទ្ធិដីធ្លីដ៏លេចធ្លោមួយរូបបានជាប់ពន្ធនាគារដោយសារសកម្មនិយម របស់អ្នកស្រីទាក់ទិននឹងការអភិវឌ្ឍន៍នៅតំបន់បឹងកក់នៅក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងមានប្រជាពលរដ្ឋ ជាច្រើនគ្រួសារត្រូវបានអាជ្ញាធរបណ្តេញចេញពីលំនៅដ្ឋាន។ អ្នកស្រីត្រូវបានតុលាការកាត់ទោសឲ្យជាប់ ពន្ធនាគាររយៈពេលបីឆ្នាំពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”។ អ្នកស្រី យ៉ោម បុប្ផា តែងត្រូវបានអាជ្ញាធរគំរាមកំហែងជាញឹកញាប់ ដោយសារតែលោកស្រីមានការពាក់ព័ន្ធក្នុងយុទ្ធនាការរបស់សហគមន៍បឹង កក់ ហើយត្រូវបានវាយដំជាច្រើនលើក និងត្រូវនគរបាលវាយដោយដំបងឆក់ឲ្យសន្លប់ពីរលើក ខណៈដែលអ្នក ស្រី តវ៉ាដោយសន្តិវិធី។* ក្នុងខែមិថុនា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍បានសម្រេចថា អ្នកស្រី យ៉ោម បុប្ផា មិន មែនជាចារីក្នុងការវាយដំនោះទេ ប៉ុន្តែជាអ្នកញុះញង់នៅពីក្រោយករណីនេះ ហើយសាលាឧទ្ធរណ៍បានបន្តរ បន្ថយទោសអ្នកស្រីមកនៅត្រឹមតែរយៈពេលពីរឆ្នាំ។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ អ្នកស្រីត្រូវបាន តុលាការកំពូលដោះលែងឲ្យនៅក្រៅឃុំដោយបង្វែរសំណុំរឿងនោះឲ្យសាលាឧទ្ធរណ៍ជំនុំជម្រះសារឡើងវិញ។
សិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន គឺជាបញ្ហាផ្នែកសិទ្ធិមនុស្សដ៏សំខាន់បំផុតក្នុងចំណោមបញ្ហានានាដែល ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសបានប្រឈម។ បើទោះជាមានការការពារដ៏ត្រឹមត្រូវលើសិទ្ធិដីធ្លីក្រោម ច្បាប់ជាតិ និងច្បាប់អន្តរជាតិ រួមទាំងច្បាប់ភូមិបាលឆ្នាំ២០០១ នោះក្តី សិទ្ធិឯកជនលើដីធ្លី និងសិទ្ធិពាក់ព័ន្ធ នានាត្រូវបានរំលោភបំពានក្នុងកម្រិតមួយធ្ងន់ធ្ងរ ហើយការបំពាននោះជារឿយៗគ្មានការដាក់ទោសទណ្ឌដល់ ជនប្រព្រឹត្តឡើយ។ ជាកិច្ចប្រឹងប្រែងដើម្បីបង្កើនការនាំចេញ ពោលគឺការអភិវឌ្ឍជាតិនោះ រដ្ឋាភិបាលកំពុងតែ ធ្វើអាជីវកម្មលើធនធានធម្មជាតិកម្ពុជា ដោយបានផ្តល់ដីសម្បទានសេដ្ឋកិច្ចជាច្រើនសន្ធឹកសន្ធាប់សម្រាប់ គោលបំណងប្រើប្រាស់ផ្នែកឧស្សាហកម្ម និងកសិកម្ម។ នៅចុងឆ្នាំ២០១៣ ផ្ទៃដីប្រមាណ១៦,៦% របស់កម្ពុជា បានត្រូវរដ្ឋាភិបាលប្រគល់ទៅឲ្យក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក ព្រមទាំង ជនមានអំណាចក្នុងការ អភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនោះ ជារឿយៗនាំទៅរកការបណ្តេញប្រជាពលរដ្ឋ ចេញដោយបង្ខំ ហើយការផ្លាស់ទីលំនៅថ្មីត្រូវបានអនុវត្តដោយមានការគោរពសិទ្ធិមនុស្សតិចតួច និងនីតិវិធី ច្បាប់ត្រឹមត្រូវ។
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ រដ្ឋាភិបាលបានកែលម្អបញ្ហាដែលកើតឡើងនៅជុំវិញដីសម្បទាន ដោយបានចេញសេចក្ដីបង្គាប់ឲ្យផ្អាកការផ្តល់ដីសម្បទានជាបណ្តោះអាសន្នដែលហៅថា “សេចក្ដីបង្គាប់លេខ ០១”។ សេចក្ដីបង្គាប់នោះស្នើឲ្យមានការហាមឃាត់ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី ការវាយតម្លៃលើដី សម្បទានសេដ្ឋកិច្ចដែលមានស្រាប់ទាំងអស់ និងការដកហូតយកមកវិញនូវដីសម្បទានសេដ្ឋកិច្ចទាំងឡាយណាដែលរកឃើញថារំលោភទៅលើបទប្បញ្ញត្តិច្បាប់និងកិច្ចសន្យា។ ប៉ុន្តែ សេចក្ដីបង្គាប់នោះនៅមានចន្លោះ ប្រហោងសំខាន់មួយ។ ដីសម្បទានសេដ្ឋកិច្ចដែលនៅក្រោមការពិនិត្យពិច័យនៅពេលដែលសេចក្ដីបង្គាប់នោះ ប្រកាសឡើងមិនត្រូវបានគោរពតាមការអនុវត្តន៍របស់ខ្លួន។ ប្រការនេះនាំឲ្យមានសភាពកាន់តែធ្ងន់ធ្ងរដោយ ហេតុថារដ្ឋាភិបាលពុំបានផ្តល់នូវព័ត៌មានពីទំហំផ្ទៃដីដែលស្ថិតនៅក្រោមការពិនិត្យពិច័យ នៅពេលដែល សេចក្តី បង្គាប់ឲ្យផ្អាកបណ្តោះអាសន្នត្រូវបានប្រកាសឡើយ។
ផ្នែកមួយនៃគោលបំណងក្នុងសេចក្ដីបង្គាប់លេខ១ នោះ ក៏ត្រូវដោះស្រាយចំពោះករណីកង្វះប្លង់កម្ម សិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ក្នុងរបបខ្មែរក្រហម ប្លង់កម្មសិទ្ធិដីធ្លីត្រូវបានបំផ្លាញចោលដែលនាំឲ្យ ប្រជាពលរដ្ឋកម្ពុជាតិចតួចនៅមានសេសសល់ប្លង់កម្មសិទ្ធិដីធ្លី ដូច្នោះហើយទើបប្រជាពលរដ្ឋងាយប្រឈមនឹង ការបណ្តេញចេញពីដីធ្លី និងការចាប់យកដីធ្លី។ ដើម្បីដោះស្រាយបញ្ហានេះ នៅក្នុងឆ្នាំ២០១៣ លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន បានពនឿនយុទ្ធនាការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីថ្មី ដែលត្រូវបានអនុវត្តបន្តដោយយុវជនស្ម័គ្រចិត្ត។ ប៉ុន្តែ ការព្រួយបារម្ភជាច្រើនត្រូវបានលើកឡើងពាក់ព័ន្ធនឹងកម្មវិធីផ្តល់ប្លង់កម្មសិទ្ធិដីធ្លីនេះ ដែលគ្របដណ្តប់ ដោយឥទ្ធិពលនយោបាយជាខ្លាំង ទាំងនេះមិនរាប់បញ្ចូលនូវតំបន់ដែលមានទំនាស់ និងករណីដែលរាយការណ៍ ថាយុវជនស្ម័គ្រចិត្តបានបង្ខំសហគមន៍ជនជាតិដើមភាគតិចឲ្យទទួលយកបានប្លង់កម្មសិទ្ធិដីធ្លីឯកជន ជំនួសឲ្យ ប្លង់កម្មសិទ្ធិដីធ្លីជាសមូហភាព។
ការបណ្តេញចេញដោយបង្ខំត្រូវបានធ្វើឡើងដោយគ្មាននីតិវិធីច្បាប់ត្រឹមត្រូវ ហើយកំពុងក្លាយជាអំពើ ហិង្សាយ៉ាងខ្លាំង ដោយលំនៅដ្ឋានរបស់ប្រជាសហគមន៍នានាជារឿយៗតែងត្រូវបានឈូសឆាយ ឬដុតបំផ្លាញ។ ករនេះកំពុងតែមានការព្រួយបារម្ភជាខ្លាំងថា រដ្ឋាភិបាលដាក់ពង្រាយកងកម្លាំងសន្តិសុខរដ្ឋ ដើម្បីការពារ ដីសម្បទានប្រកបដោយហិង្សាកំពុងតែកើតមានឡើងជាបន្តបន្ទាប់។ ករណីមួយនៅខេត្តឧត្តរមានជ័យ គឺក្រុម ហ៊ុនស្ករអង្គ ក្រុមហ៊ុនស្ករអំពៅទន្លេ ក្រុមហ៊ុនស្ករអំពៅ និងក្រុមហ៊ុន ខេន អែនស៊ូហ្គី បានប្រើកងវរៈសេនាតូច
លេខ ៤២ នៃកងយោធពលខេមរភូមិន្ទដើម្បីបិទផ្លូវ ដុត និងឈូសឆាយដីភូមិ បំផ្លាញផ្ទះសម្បែង សម្លាប់សត្វ ពាហនៈ ផលដំណាំ ហើយបានវាយដំ គំរាមកំហែង ព្រមទាំងចាប់ខ្លួនអ្នកភូមិ។
ការប្រើកងកម្លាំងនេះបានពើបប្រទះនៅពេលការធ្វើយុទ្ធនាការទាមទាររបស់សហគមន៍ឲ្យទទួលស្គាល់ សិទ្ធិ និងស្នើសុំឲ្យមានការផ្តល់សំណងដែលក្រុមហ៊ុនបានជំពាក់ពួកគាត់ ហើយការប្រើកម្លាំងនេះធ្វើឡើងនៅ ពេលមានបាតុកម្ម និងការប្រមូលផ្តុំនានា។ នៅឆ្នាំ២០១៣ បាតុកម្មទាមទារសិទ្ធិដីធ្លីតែងបានពើបប្រទះនឹងការប្រើអំពើហិង្សាដ៏ហួសហេតុពីសំណាក់កងកម្លាំងសន្តិសុខ ហើយសកម្មជនការពារសិទ្ធិដីធ្លីត្រូវបានចោទប្រកាន់ និងគំរាមកំហែងដោយផ្អែកលើមូលដ្ឋានដដែលៗ។ ប៉ុន្តែ កង្វះយន្តការដោះស្រាយទំនាស់ដោយឯករាជ្យ និង ប្រកបដោយប្រសិទ្ធភាព ព្រមទាំងកង្វះតុលាការឯករាជ្យមានន័យថានិទណ្ឌភាពកំពុងតែដុតកំដៅនូវជម្លោះនេះ ដ៏ផុសផុល។
ការបណ្តេញចេញពិតជាបានធ្វើឲ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ស្ត្រី និង កុមារ ហើយក៏ប៉ះពាល់ដល់បរិស្ថានផងដែរ។
ទោះបីជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការប្រកាន់ខ្ជាប់នូវនីតិវិធីមួយចំនួនដែលប៉ះពាល់ដល់ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ក៏ដោយ ក៏នៅមានបញ្ហាគួរឲ្យព្រួយបារម្ភជាច្រើន។ បញ្ហាមួយក្នុង ចំណោមបញ្ហាសំខាន់ៗនានា ដែលប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជាគឺកង្វះ ការបែងចែកអំណាច និងឥទ្ធិពលដែលបន្តគាបសង្កត់ទៅលើស្ថាប័នតុលាការពីស្ថាប័ននីតិប្រតិបត្តិ។ គំលាត រវាងអ្វីដែលបានធានា និងបទដ្ឋានដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញពីលក្ខន្តិកៈរបស់ចៅក្រម និងការធានាពីសិទ្ធិ ទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅតែមាននៅឡើយ។ ដោយសារតែមានគំលាតបែបនេះ ឱកាសដើម្បីរិះ គន់ និងកិច្ចពិភាក្សាកំពុងតែរួមតូចទៅ ខណៈដែលតុលាការត្រូវបានប្រើជាឧបករណ៍នយោបាយដើម្បីបំបិទ សំឡេងគណបក្សប្រឆាំង និងអ្នកមាននិន្នាការជំទាស់។
ទិន្នន័យអង្កេតការសវនាការថ្មីៗនេះដែលម.ស.ម.ក បានប្រមូលបានបង្ហាញថាមានភាពរីកចម្រើន មួយចំនួនដោយមានបញ្ហាតិចតួចបានលើកឡើងដូចជាពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមការពារជន ជាប់ចោទ និងអវត្តមានសេចក្តីថ្លែងរបស់ចៅក្រមទាក់ទងនឹងភាពគ្មានទោស ឬពិរុទ្ធភាពរបស់ជនជាប់ចោទ មុនពេលប្រកាសសាលក្រម។ ប៉ុន្តែ ក្រៅពីមានភាពរីកចម្រើនទាំងនេះ ជារួមមានការផ្លាស់ប្តូរតិចតួច ឬគ្មាន ទាល់តែសោះក្នុងការប្រតិបត្តិតាមសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ ជារឿយៗ ចៅក្រមពុំបានផ្តល់ ការណែនាំឲ្យបានត្រឹមត្រូវដល់ជនជាប់ចោទពីសិទ្ធិលក្ខន្តិកៈរបស់ជនជាប់ចោទ ហើយនៅពេលជនជាប់ចោទ ត្រូវបានរម្លឹកពីសិទ្ធិរបស់ខ្លួនជារឿយៗចៅក្រមពុំបានផ្តល់ការពន្យល់ឲ្យបានគ្រប់គ្រាន់ដល់ពួកគេទេ។ ការខក ខានទាំងនេះ គឺជាក្តីបារម្ភពិតប្រាកដនៅពេលដែលចំនួនអ្នកតំណាងផ្នែកច្បាប់នៅមានតិចតួចសម្រាប់បទល្មើសមជ្ឈិម។ ការព្រួយបាម្ភផ្សេងទៀតគឺការបន្តរីករាលដាលនៃការឃុំខ្លួនបណ្តោះអាសន្ន បើទោះជាសច្ច ធារណ៍នៅក្រៅឃុំបានតម្រូវតាមច្បាប់កម្ពុជា និងច្បាប់អន្តរជាតិនោះក្តី និងការរកឃើញករណីឃុំខ្លួនលើអនីតិជនមានកម្រិតខ្ពស់ដែលពុំអាចទទួលយកបាន។
ជាការគួរឲ្យព្រួយបារម្ភផងដែរដែលមុខតំណែងនយោបាយរបស់ជនជាប់ចោទហាក់ដូចជាដើរតួនាទី សំខាន់ជាងភាពពិរុទ្ធភាពរបស់ខ្លួន។ លោក ឈូក បណ្ឌិត គឺជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលត្រូវបាន តុលាការចោទប្រកាន់ពីបទ “បង្ករបួសស្នាមដោយអចេតនា បន្ទាប់ពីសារភាពថាបានបាញ់កាំភ្លើងទៅកាន់ក្រុម បាតុករ។ អាជ្ញាធរបរាជ័យក្នុងការចាប់ខ្លួនគាត់ ហើយតុលាការបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈ ពេល១៨ខែ និងពិន័យជាប្រាក់ចំនួន៣៨ លានរៀល (ប្រមាណ ៩,៥០០ ដុល្លាអាមេរិក)។ ទោសរបស់គាត់ ត្រូវបានសាលាឧទ្ធរណ៍តម្កល់ទុក ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែគាត់នៅតែស្ថិតក្នុងការគេចខ្លួន ហើយអាជ្ញាធរ ហាក់ដូចជាមានឆន្ទះតិចតួចក្នុងការចាប់ខ្លួនគាត់។ ផ្ទុយមកវិញ សកម្មជន ដែលខ្វះការគាំទ្រផ្នែកនយោបាយ ជារឿយៗត្រូវបានចាប់ខ្លួន ហើយបើពុំដូច្នោះទេ ត្រូវបានកំណត់មុខសញ្ញាពីសំណាក់អាជ្ញាធរ ដូចជាករណី របស់សកម្មជនបឹងកក់អ្នកស្រី យ៉ោម បុប្ផា ដែលបានពិភាក្សាមកខាងលើនោះជាដើម។
ប្រភព៖ https://cchrcambodia.org/hr-situations/2021-03-18-16-00-56-human-rights-in-cambodia-the-situation-in-2013
Source By Admin
Leadership is one of those topics that makes me uneasy, only because it seems to attract charlatans, especially within the corporate world. That’s why the word has some negative connotations to it, at least in my mind. But there is nothing mysterious or negative about true leadership.
Author John C. Maxwell proves this with his refreshing book, Leadership 101. While the title of the book does sound basic and unoriginal, the content of the book is surprisingly strong. It covers the topic of leadership — within the context of an organization — in a very clear and concise manner.
By taking the most powerful excerpts and quotes from the book, which is already a concise volume, I find that the knowledge can be refreshed, and thus retained, in a fraction of the time it would take to re-read the book in its entirety. Below is my personal summary.
~
Did you know that each of us influences at least ten thousand other people during our lifetime? So the question is not whether you influence someone, but how will you use your influence.
Sir Francis Bacon observed that knowledge is power. Back when he lived and information was scarce, that may have been true. But today, it would be better to say that knowledge empowers — as long as it’s what you need.
Leadership ability is the lid that determines a person’s level of effectiveness.
Your leadership ability — for better or for worse — always determines your effectiveness and the potential impact of your organization.
The higher you want to climb, the more you need leadership. The greater the impact you want to make, the greater your influence needs to be.
Leadership has a multiplying effect.
To change the direction of the organization, change the leader.
To reach the highest level of effectiveness, you need to raise the lid of leadership ability.
Leadership develops daily, not in a day.
What matters most is what you do day by day over the long haul.
“The secret of our success is found in our daily agenda.”
Leadership is complicated. It has many facets: respect, experience, emotional strength, people skills, discipline, vision, momentum, timing — the list goes on.
Leadership is influence.
The Four Phases of Leadership Growth:
To be conscious that you are ignorant of the facts is a great step to knowledge.”
-Benjamin Disraeli
Successful leaders are learners. And the learning process is ongoing, a result of self-discipline and perseverance.
Whenever you come across a golden nugget of truth or a significant quote, file it away for the future.
There is an old saying: Champions don’t become champions in the ring — they are merely recognized there.
If you want to see where someone develops into a champion, look at his daily routine.
Boxing is a good analogy for leadership because it is all about daily preparation.
Leadership doesn’t develop in a day. It takes a lifetime.
The first person you lead is you.
No matter how gifted a leader is, his gifts will never reach their maximum potential without the application of self-discipline.
Self-discipline: No one achieves and sustains success without it.
A Disciplined Direction:
If you lack self-discipline, you may be in the habit of having dessert before eating your vegetables.
If you know you have talent, and you’ve seen a lot of motion but little concrete results — you may lack self-discipline.
Look at last week’s schedule. How much of your time did you devote to regular, disciplined activities?
The discipline to prioritize and the ability to work toward a stated goal are essential to a leader’s success.
Success can be defined as the progressive realization of a predetermined goal.
Twenty percent of your priorities will give you 80 percent of your production.
Examples of Pareto principle:
Remember: We teach what we know; we reproduce what we are. Like begets like.
If this person takes a negative action against me or withdraws his or her support from me, what will the impact likely be? If you won’t be able to function, then put a check mark next to that name.
Remember: It’s not how hard you work; it’s how smart you work.
The ability to juggle three or four high priority projects successfully is a must for every leader.
A life in which anything goes will ultimately be a life in which nothing goes.
Leaders:
Followers:
What is required of me?
What gives me the greatest return?
Am I doing what I do best and receiving a good return for the organization?
What is most rewarding?