Author Archives: CambodiaTreks
ប្រជាជនខ្មែរគឺមានជំងឺបាក់ស្បាតផ្លូវចិត្តទាំងអស់ដូចគ្នា
ខ្ញុំគិតថាខ្លួនខ្ញុំព្រមទាំងមិត្តកសិករទាំងអស់ពិតជាមានជំងឺបាក់ស្បាតផ្លូវចិត្ត (Trauma) ហើយ។ ជំងឺនេះទាមទារពេលវេលានិងថវិការជាច្រើនដើម្បីព្យាបាល។ តើខ្ញុំមានសមត្ថភាពណាទៅគិត ដល់រោគសញ្ញានៃជំងឺនេះ បើរោគឃ្លាន ខ្លៅ ខ្លាច ស៊ីរូងផៃ្ទក្នុងនិងចាក់ស្អិតជាប់ក្នុងបេះដូងរួច ទៅហើយនោះ។
កាលពីថ្ងៃមុន ខ្មុំបានសរសេរពីទេពកោសល្យប្រជាភិថុតរបស់អ្នកនយោបាយជាភាសាអង់ គ្លេស ដែលទេពកោសល្យនេះមានភាពខុសគ្នារវាងអ្នកនយោបាយនិន្នាការប្រជាធិបតេយ្យ និងអ្នកនយោបាយនិន្នាការកុម្មុយនីស។ អ្នកវិទ្យាសាស្រ្តនយោបាយមានគំនិតតែមួយដូចគ្នា គឺអ្នកនយោបាយដែលឈរជួរមុខគេគឺជាអ្នកដែលពូកែខាងប្រើល្បិចកលប្រជាភិថុត(manipulations).
ខ្ញុំប្រាថ្នាចង់ឃើញអ្នកដឹកនាំខ្មែរអនុវត្តប្រសិទ្ធិភាពជាមេដឹកនាំដោយការយកតំរាប់តាមលោក ប្រធាធិបតីសហរដ្ឋអាមេរិក George Washington។ បន្ទាប់ពីលោកមានអំណាចគ្រប់យ៉ាងក្នុង ដៃ រៀបចំប្រទេសប្រកបដោយនីតិរដ្ឋហើយ លោកបានកំណត់អណត្តិរបស់លោកតាមច្បាប់ ហើយគាំទ្ររៀបចំអោយមានការបោះឆ្នោតជ្រើសរើសប្រធាធិបតីថ្មីដោយសុចរិតយុត្តិធម៌។
លោកបានក្លាយជាបីតាជាតិដ៏អស្ខារ្យម្នាក់ចាប់តាំងពីថ្ងៃទី៤ មីនា ១៧៩៧តរៀងមក។
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ បញ្ខស័ក ព.ស.២៥៥៧ នេះ អ្នកនយោបាយខ្មែរខិតខំ បញេ្ចញទេពកោសល្យរបស់ខ្លួនដើម្បីទាក់ទាញអ្នកគាំទ្រ។ អ្នកដែលមានលុយជួលប្រព័ន្ធផ្សព្វ ផ្សាយបានច្រើនឫអ្នកដែលប្រើអំណាចគ្រប់គ្រងផ្តាច់មុខនូវប្រព័ន្ធផ្សព្វផ្សាយតែម្នាក់ឯងរឹតតែ អាចបញ្ជ្រាបល្បិចកលប្រជាភិថុតរបស់ខ្លួនបានកាន់តែច្រើន។
ចំរៀងថ្មីរបស់ផលិតកម្មថោន ចំណងជើងថា សម្លក្តាម ច្រៀងដោយលោកពែកមីពិតជាទាញ ចំណាប់អារម្មណ៍របស់ខ្ញុំជាខ្លាំង។ ខ្ញុំមិនអាចដឹងពីគោលបំណងនៅពីក្រោយឆាកនៃបទចំរៀង នេះទេ តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ៖
– ផលិតកម្មថោនបានឃោសនាស្រាបៀរកម្ពុជាទាំងស្បត ទាំងសេចរឿង និងដបគឺជាបន្ទាត់ព្រំ ដែនខ្មែរ
– អត្ថន័យចំរៀងគឺពិតជាចូលជ្រៅទៅក្នុងបេះដូងកសិករខ្មែរដែលមានដល់ទៅ៩០ភាគរយ នៃប្រជាពលរដ្ឋទាំងអស់
– ទំនុកត្រង់ថា ពីដើមមានស្រូវម៉ែឳភ្ជួរនឹងសត្វគោ សម័យតេជោភ្ជួរនឹងអាគោយន្ត ពិតជា បង្ហាញនូវទេពកោសល្យយ៉ាងពិតប្រាកដមែន