Letter: Candlelight Arrest Is a ‘Joke’
Nhim Sarom (Candlelight Party’s Facebook page)🔊 Listen to this
Regarding “Candlelight Commune Chief-Elect Arrested for 2002 Robbery Case,” it is a joke for the Kampong Thom Provincial Court to have handcuffed Nhim Sarom, Candlelight Party commune chief-elect of Chamna Loeu commune. The use of a court warrant dated 10 years ago is the mark of a Kangaroo Court that ignores due process and pursues a predetermined conclusion, or of double standards where rules and laws are unfairly applied in different ways to different people. Legally speaking, the court in Cambodia has been notoriously accumulating distrust among Cambodian citizens. Politically speaking, the election is just a theater as the voice of the voters has never been respected.
This arrest is another testament to the incapability of the court and law enforcement in Cambodia. With prejudice and political partisanship, opposition dissidents are victimized, and they are found to be the wrongdoers in most legal and political cases. Can you imagine a society where good people are forced to be bad, and bad people are transformed to be good?
Sophoan Seng
President, Committee for Election Right of Overseas Cambodians
អានអត្ថបទរឿង «មេឃុំភ្លើងទៀន ត្រូវបានចាប់ខ្លួនពីករណីប្លន់ឆ្នាំ ២០០២» ជារឿងកំប្លែងសម្រាប់សាលាដំបូងខេត្តកំពង់ធំ ដែលបានដាក់ខ្នោះដៃលោក ញឹម សារ៉ុម មេឃុំគណបក្សភ្លើងទៀននៃឃុំចំណារលើ។ ការប្រើប្រាស់ដីការបស់តុលាការចុះកាលបរិច្ឆេទកាលពី 10 ឆ្នាំមុន គឺជាសញ្ញាសម្គាល់របស់តុលាការសត្វកាំងហ្គារូ (Kangaroo Court)ដែលមានន័យថាមិនអើពើនឹងដំណើរការត្រឹមត្រូវ និងធ្វើការសំរេចសេចក្តីកាត់ទោសនរណាម្នាក់ទៅតាមអ្វីដែលបានកំណត់ទុកជាមុន ឬតុលាការស្តង់ដារពីរ(double standard)ដែលមានន័យថាច្បាប់ និងនីតិក្រមត្រូវបានអនុវត្តដោយអយុត្តិធម៌ក្នុងវិធីផ្សេងគ្នាចំពោះមនុស្សផ្សេងគ្នា។ និយាយតាមផ្លូវច្បាប់ តុលាការនៅកម្ពុជាបាននឹងកំពុងប្រមូលផ្ដុំការមិនទុកចិត្តពីប្រជាពលរដ្ឋកម្ពុជាយ៉ាងអសោច។ និយាយតាមបែបនយោបាយ ការបោះឆ្នោតគ្រាន់តែជាល្ខោននយោបាយប៉ុណ្ណោះព្រោះសំឡេងអ្នកបោះឆ្នោតមិនដែលត្រូវបានគេគោរពទេ។
ការចាប់ខ្លួននេះ គឺជាសក្ខីកម្មមួយទៀត បង្ហាញពីអសមត្ថភាពរបស់តុលាការ និងការអនុវត្តច្បាប់នៅកម្ពុជា។ ជាមួយនឹងការរើសអើង និងការប្រកាន់បក្សពួកផ្នែកនយោបាយ អ្នកប្រឆាំងត្រូវបានរងគ្រោះ ហើយពួកគេត្រូវបានគេរកឃើញថាជាអ្នកប្រព្រឹត្តខុសនៅក្នុងសំណុំរឿងផ្លូវច្បាប់ និងនយោបាយ ភាគច្រើន។ តើអ្នកអាចស្រមើស្រមៃ៉ឃើញសង្គមមួយនេះនឹងទៅជាយ៉ាងណានៅពេលដែលមនុស្សល្អត្រូវបានបង្ខំឱ្យហៅថាជាមនុស្សអាក្រក់ ហើយមនុស្សអាក្រក់ត្រូវបានបំលែងអោយទៅជាមនុស្សល្អ?
លោកសេង សុភ័ណ
ប្រធាន គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស