Remittances Pull Farmers Deeper Into Debt, Research Finds
13 March 2019
- Men Kimseng
- Op-Ed: VOA Khmer
The study found that families receiving remittances saw an average increase in debt of 6 percent.WASHINGTON DC —
Remittances sent home by Cambodian migrant workers result in their families falling deeper into debt as they become more prone to borrowing, a study has found.
The report, “The Cambodia Debt Trap? A Study of the Relationship Between Remittance and Household Debt”, published in January by the Future Forum think tank, found that households that received more remittance payments tended to rely more heavily on loans from banks, microfinance institutions, and private lenders.
“The situation of remittances and debt in the Cambodian context in the short run can be viewed positively as it helps migrant families ensure their living requirements [are met], such as food, transport, and accommodation,” wrote Lor Samnang, the lead researcher.
But in the long term, Samnang found that families become over-indebted as loans are used to finance unprofitable ventures.
The study found that families receiving remittances saw an average increase in debt of 6 percent.
Some 2 million Cambodians work overseas in countries such as Thailand, South Korea, Japan, Malaysia, and Singapore, predominantly in low-paid jobs such as construction, fisheries, manufacturing, farming, and the service industry.
They send home more than $400 million annually, according to the World Bank.
“Debt has forced many into migration, but what we’ve found is not only that,” said Ou Virak, president of the Future Forum. “We’ve found out that those who have migrated are indebted even further after they have more money. It’s now not only debt that has forced them to migrate, but migration is putting them deeper in debt.”
The Coalition of Cambodian Farmer Community, a farmers association, said debt was the second most important issue facing farmers after lack of market access for their produce.
“The main factor is their livelihood, which is getting harder and harder,” said Theng Savoeun, coordinator of Coalition of Cambodian Farmer Community. “Their agricultural work in rural areas is getting tougher. Their rice or agricultural products do not have enough market. These have forced them to migrate or seek other jobs.”
Formal lenders may charge interest rates as high as 20 percent per annum, while informal lenders often charge more.
“Prices do not enable our farmers to make more profit to pay their debt,” said agriculture expert Yang Saign Koma, chairman of the board of directors of the Grassroots Democracy Party. “We’ve seen this getting worse and worse. At the end of the month, they are worried about finding money to repay debt. This will become a big catastrophe for Cambodia in the next four or five years.”
Former opposition politicians have criticized Cambodian agricultural policy for its failure to find markets for farmers and boost production.
“This is a big deal,” said Mu Sochua, vice president of the banned Cambodia National Rescue Party. “People migrate because of debt. The debt is not used only for meeting the needs of their agriculture, but to pay for other services like health and education for their children. These should be free, but they are not available.”
The study also found that only about a third of loans were used to finance economic activities, with most of the debt going on essentials and non-profitable spending. It recommends a financial literacy program and support from major financial institutions and the authorities.
“At the moment I see that this is a topic that must be debated to pressure banking institutions, especially microfinance, to pay more attention before giving out loans,” said Virak. “They are worried to lose their money when people are unable to pay back and they cannot confiscate their houses or rice fields or farm. Therefore they must be cautious.
“I believe that putting pressure on the banks is a more effective measure.”
ការស្រាវជ្រាវថាប្រាក់បញ្ញើធ្វើឱ្យគ្រួសារជនចំណាកស្រុកជំពាក់បំណុលកាន់តែខ្លាំង
05 មិនា 2019
ក្នុងឆ្នាំ២០១៨ ពលករចំណាកស្រុកផ្ញើប្រាក់ចំនួន៤១៤លានដុល្លារទៅឱ្យក្រុមគ្រួសារ។ នេះបើតាមតួលេខឆ្នាំ២០១៨របស់ធនាគារពិភពលោក។វ៉ាស៊ីនតោន —
ប្រាក់បញ្ញើពីក្រៅប្រទេសរបស់ពលករចំណាកស្រុកមិនអាចជួយដោះបន្ទុកប្រាក់បំណុលរបស់ក្រុមគ្រួសារទេ។ ផ្ទុយទៅវិញ វាបានក្លាយជាអន្ទាក់មួយធ្វើឱ្យមានការជំពាក់បំណុលកាន់តែខ្លាំងឡើងក្នុងរយៈពេលយូរ ដែលអាចធ្វើឱ្យកសិករធ្លាក់ក្នុងភាពក្រីក្រកាន់តែជ្រៅ។ នេះបើតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ។
ការសិក្សាស្រាវជ្រាវរបស់វេទិកាអនាគតបានចេញផ្សាយកាលពីខែមករា ដោយពិនិត្យលើទំនាក់ទំនងគ្នារវាងប្រាក់ដែលពលករចំណាកស្រុកផ្ញើពីបរទេសនិងការជំពាក់បំណុលក្នុងប្រទេសកម្ពុជា បានរកឃើញថា ដោយសារតែសំអាងលើប្រាក់បញ្ញើ ក្រុមគ្រួសាររបស់ពួកគេប្រថុយខ្ចីបុលប្រាក់ពីធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុឬពីអ្នកផ្តល់ប្រាក់កម្ចីឯកជនយកមកចំណាយ ដើម្បីពង្រីករបរកសិកម្ម និងការចំណាយប្រចាំថ្ងៃលើសេវាសុខាភិបាល កម្មវិធីបុណ្យទាន និងទិញសម្ភារៈប្រើប្រាស់ជាដើម។
ការសិក្សាស្រាវជ្រាវដែលមានចំណងជើងថា« អន្ទាក់បំណុលកម្ពុជា? ការសិក្សាពីទំនាក់ទំនងរវាងប្រាក់បញ្ញើនិងបំណុលគ្រួសារ»បានបន្ថែមថា៖
«ស្ថានភាពនៃប្រាក់បញ្ញើនិងបំណុលក្នុងបរិបទកម្ពុជាក្នុងរយៈពេលខ្លី គឺប្រាក់បញ្ញើទាំងនេះអាចចាត់ទុកថា ជាវិជ្ជមានដោយសារវាជួយក្រុមគ្រួសារពលករចំណាកស្រុកសម្រេចបានតម្រូវការក្នុងជីវភាព ដែលមានដូចជាអាហារ មធ្យោបាយធ្វើដំណើរ និងលំនៅដ្ឋាន។ ប៉ុន្តែក្នុងរយៈពេលយូរ គ្រួសារពលករចំណាកស្រុកអាចនឹងជាប់ជំពាក់បំណុលកាន់តែច្រើន ដោយសារតែប្រាក់កម្ចីមិនត្រូវបានប្រើប្រាស់ដើម្បីបង្កបង្កើនផលទេ»។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគតបានបញ្ជាក់ថា៖
«កត្តាដែលគាត់មានបំណុលធ្វើឱ្យគាត់ធ្វើចំណាកស្រុក ប៉ុន្តែអ្វីដែលយើងរកឃើញគឺ មិនមែនតែប៉ុណ្ណឹងទេ។ យើងរកឃើញថា អ្នកដែលធ្វើចំណាកស្រុកបន្ទាប់ពីគាត់មានលុយច្រើន ហើយបានគាត់បន្តមានបំណុលច្រើនជាងមុនទៅទៀត។ មិនមែនបំណុលធ្វើឱ្យគាត់ចំណាកស្រុកទេ ឥឡូវនេះចំណាកស្រុកធ្វើឱ្យគាត់មានបំណុលថែម។ នេះជាការសិក្សាមួយដែលយើងមើលឃើញខុសពីទិន្នន័យដទៃ»។
ការសិក្សាធ្វើឡើងដោយលោក ឡោ សំណាង អ្នកស្រាវជ្រាវនៃវេទិកាអនាគតបានបន្ថែមថា ប្រាក់បញ្ញើបានរួមចំណែកធ្វើឱ្យបន្ទុកបំណុលកើនឡើងយ៉ាងហោចណាស់៦ភាគរយដែរ។
បច្ចុប្បន្នមានពលករខ្មែរចំនួន១,៨លាននាក់ធ្វើការនៅក្នុងប្រទេសថៃនៅតាមឧស្សាហកម្មគ្រឿងសមុទ្រ សំណង់ រោងចក្រកាត់ដេរ រោងចក្រផលិតកង់ ឧស្សាហកម្មទេសចរណ៍ និងតាមចំការដំណាំជាដើម។ ពួកគេផ្ញើប្រាក់ទៅក្រុមគ្រួសារវិញជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងឆ្នាំ២០១៨ ពួកគេផ្ញើប្រាក់ចំនួន៤១៤លានដុល្លារទៅឱ្យក្រុមគ្រួសារ។ នេះបើតាមតួលេខឆ្នាំ២០១៨របស់ធនាគារពិភពលោក។
សម្ព័ន្ធសហគមន៍កសិករកម្ពុជាបានបញ្ជាក់បន្ថែមថា បំណុលជាបញ្ហាដ៏ធំទីពីរដែលកសិករប្រឈមមុខ បន្ទាប់ពីបញ្ហាកង្វះទីផ្សារសម្រាប់កសិផល។ កសិករខ្មែរជំពាក់ប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុយ៉ាងហោចណាស់ពី២រហូតដល់៥ស្ថាប័ន។
លោកថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានបញ្ជាក់បន្ថែមថា បំណុលនិងចំណាកស្រុកជាបញ្ហាពីរដែលវិលវល់ប្រទាក់ក្រឡាគ្នា៖
«អីចឹងកត្តាសំខាន់គឺជីវភាពរបស់គាត់កាន់តែយ៉ាប់យឺន ហើយការប្រកបមុខរបរនៅតាមតំបន់ជនបទ គឺពិបាកទៅទៀត គឺស្រូវឬផលិតផលកសិកម្មគាត់មិនមានទីផ្សារគ្រប់គ្រាន់ ហ្នឹងហើយដែលធ្វើឱ្យពួកគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ទៅប្រកបមុខរបរផ្សេងៗ។ អ្នកខ្លះរត់ម៉ូតូឌុប អ្នកខ្លះធ្វើសំណង់ អ្នកខ្លះធ្វើលើសេវាកម្ម ឬក៏អ្នកខ្លះជាអ្នកលាងចាន ឬក៏លក់ដូរបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត និងដោះស្រាយបំណុលធនាគារដែលគាត់ជំពាក់»។
អត្រាការប្រាក់ដែលកសិករខ្ចីពីធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ គឺស្ថិតនៅក្នុងរង្វង់២០ភាគរយក្នុងមួយឆ្នាំៗ ខណៈដែលការខ្ចីប្រាក់ពីអ្នកចងការប្រាក់ឯកជនមានរហូតដល់ជិត៣០ភាគរយ។ បច្ចុប្បន្នសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានសមាជិកចំនួន៩៦ស្ថាប័ន។
អ្នកជំនាញកសិកម្មមើលឃើញថា ទន្ទឹមគ្នានឹងចំនួនស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានការកើនឡើង ចំនួនកសិករខ្មែរជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុក៏កាន់តែច្រើនដែរ ហើយហានិភ័យនឹងកើតមានឡើងក្នុងរយៈពេលបួនឬប្រាំឆ្នាំទៅមុខទៀត បើសិនជាមិនមានការកែប្រែគោលនយោបាយទេនោះ។
លោកបណ្ឌិតយ៉ង សាំងកុមារ អ្នកជំនាញកសិកម្មនិងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មើលឃើញថា ក្រៅពីខ្ចីបំណុលដើម្បីដោះសា្រយជីវភាពប្រចាំថ្ងៃដែលកសិករពិបាករកប្រាក់សងវិញឱ្យទាន់ពេល ក៏នៅមានអ្នកខ្លះទៀតដែលពួកគាត់យកមកវិនិយោគលើរបរកសិកម្ម ហើយជួបប្រទះបញ្ហាប្រឈមផងដែរ។
លោកយ៉ង សាំងកុមារ បានបន្ថែមថា៖ «ក៏ប៉ុន្តែវិស័យកសិកម្មយើងគួរឱ្យអភ័ព្វទាក់ទងនឹងបញ្ហាទីផ្សារ និងការប្រកួតប្រជែង ទាក់ទងតម្លៃក៏ធ្វើឱ្យកសិករភាគច្រើនមិនសូវបានប្រាក់ចំណេញដើម្បីយកមកដោះ យកមកសងបំណុល។ យើងឃើញបញ្ហាហ្នឹងកាន់តែខ្លាំងឡើងៗ គឺដាច់ខែមិនទាន់ទេ ពួកគាត់មានការភ័យខ្លាចក្នុងការរកលុយដើម្បីសងគេ។ រឿងហ្នឹងវាអាចជាហានិភ័យមួយធំសម្រាប់កម្ពុជាយើងក្នុងរយៈពេល៤ ឬ៥ឆ្នាំខាងមុខទៀត»។
អតីតគណបក្សប្រឆាំងបានរិះគន់គោលនយោបាយកសិកម្មកម្ពុជាថា បរាជ័យក្នុងការស្វែងរកទីផ្សារសម្រាប់កសិករនិងសម្រួលដល់ការផលិត។
លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖
«រឿងនេះធំណាស់។ រឿងចំណាកស្រុកនេះដោយសារបំណុល ពីព្រោះបំណុលនេះមិនមែនយកមកត្រឹមតែជារបរកសិកម្មរបស់គាត់ទេ។ បំណុលនៃកសិករគាត់ខ្ចីមកដើម្បីយកទៅបង់សេវាដទៃទៀតដែលគួរតែជាសេវារដ្ឋ ដូចជាសេវាសុខភាព សេវាអប់រំរបស់កូនចៅគាត់។ វាអត់មាន»។
លោកស្រីមូរ សុខហួរ បញ្ជាក់ថា តម្លៃដើមសម្រាប់ផលិតរបស់កសិករកម្ពុជាមានតម្លៃខ្ពស់ ហើយអត្រាការប្រាក់ក៏ខ្ពស់ដែរ។
«តួនាទីរបស់រដ្ឋាភិបាលគឺត្រូវធ្វើម៉េចជួយនៅគ្រប់វិធានការ ដើម្បីឱ្យកសិករយើងបញ្ចុះនូវតម្លៃផលិត ហើយនៅក្នុងហ្នឹងគឺអត្រាការប្រាក់»។
ក្រុមគ្រួសារពលករដែលជំពាក់ប្រាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន៦៦,៥០ភាគរយ និងពីអ្នកផ្តល់ប្រាក់កម្ចីមិនផ្លូវការមានចំនួន៣៣,៥០ភាគរយ។ ក្នុងចំណោមនេះគឺមានតែ៣៦,៧៦ភាគរយដែលខ្ចីប្រាក់មកប្រើប្រាស់ក្នុងការពង្រីកមុខរបរ។ នេះបើតាមការរកឃើញរបស់វេទិកាអនាគត។
របាយការណ៍បានផ្តល់អនុសាសន៍ឱ្យអ្នកដែលខ្ចីប្រាក់ត្រូវមានចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ ការគាំទ្រនិងការការពារខាងផ្នែកស្ថាប័ន ហើយកត្តាទីពីរគឺស្ថាប័នផ្តល់ហិរញ្ញវត្ថុត្រូវជួយណែនាំអ្នកខ្ចីប្រាក់ឱ្យប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ ក៏ដូចជាកំណត់បរិមាណខ្ចីក្នុងមួយគ្រួសារ និងដោយមិនយកចំនួនប្រាក់បញ្ញើរបស់ពលករជាកត្តាកំណត់លើការផ្តល់កម្ចីទេ។
លោកអ៊ូ វីរៈ បានបន្ថែមទៀតថា រដ្ឋាភិបាលគួរតែគិតគូររៀបចំច្បាប់ស្តីពីការក្ស័យធុនកម្រិតបុគ្គលផងដែរ ដើម្បីជៀសវាងពលរដ្ឋបាត់បង់ផ្ទះសម្បែងនិងដីធ្លីដោយសារតែប្រាក់បំណុល។
លោកបានមានប្រសាសន៍ថា៖ «នៅពេលបច្ចុប្បន្ននេះខ្ញុំមើលទៅ គឺជាប្រធានបទមួយគួរតែជជែកគ្នាដើម្បីដាក់បន្ទុកឱ្យធនាគារ ជាពិសេសមីក្រូហិរញ្ញវត្ថុ គឺគាត់ត្រូវតែយកចិត្តទុកដាក់មុននឹងឱ្យខ្ចី ហើយគាត់ព្រួយបារម្ភខ្លាចបាត់លុយគាត់ នៅពេលដែលប្រជាពលរដ្ឋគ្មានលទ្ធភាព ហើយគាត់មិនអាចរឹបអូសផ្ទះ ឬមួយក៏ដីស្រែ និងដីចំការបាន គឺគាត់ត្រូវមានការប្រុងប្រយ័ត្ន ហើយការប្រុងប្រយ័ត្នហ្នឹងគឺមានតែការខ្ចីមួយ ដែលផ្តោតតែលើការវិនិយោគពិតប្រាកដមួយ។ ខ្ញុំថា ការដាក់បន្ទុកទៅលើធនាគារជាម្ចាស់កម្ចី គឺជាយន្តការមានប្រសិទ្ធភាពមួយដែរ»។
លោកយ៉ង សាំងកុមារ ស្នើឱ្យបែងចែកឥណទានសម្រាប់កសិករដែលយកការប្រាក់ទាប និងរយៈពេលសងវិញយូរឆ្នាំ ដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្មលើវិស័យកសិកម្មនេះ។
«ដោយឡែកនៅកម្ពុជាយើងហ្នឹង គឺស្ថាប័នមីក្រូហិរញ្ញវត្ថុដែលផ្តល់ទុនឱ្យកសិករ គឺការប្រាក់ខ្ពស់ ហើយរយៈពេលសងក៏វាមិនសូវអំណោយផល។ ជាពិសេសទៀត វាអត់មានការផ្គុំភ្ជាប់គ្នាពីការគាំទ្រការងារបច្ចេកទេស និងការងារទីផ្សារអីចឹង។ អ្នកបោះឆ្នោតទុន គឺបោះតែទុនទៅ ហើយក្រៅពីហ្នឹងកសិករយើងអត់មានការគាំទ្រដិតដល់។ អីចឹង វាជាហានិភ័យមួយខ្ពស់។ អីចឹងយើងត្រូវកែលម្អរឿងហ្នឹង។ កែលម្អនូវគោលការណ៍ឥណទាន ហើយនឹងបង្កើននូវការគាំទ្រពីរដ្ឋាភិបាល លើសេវាសាធារណៈ លើការងារបច្ចេកទេស ការងារទីផ្សារ និងការងារធារាសាស្ត្រជាដើម»។
និន្នាការពិភពលោកបានបង្ហាញថា ក្នុងមួយឆ្នាំៗពលករចំណាកស្រុកផ្ញើប្រាក់ទៅក្រុមគ្រួសារជាច្រើនពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១៦ ពលករចំណាកស្រុកនៅតំបន់អាស៊ីបានផ្ញើប្រាក់ទៅឱ្យក្រុមគ្រួសារចំនួន២៤០ពាន់លានដុល្លារ។ ក្នុងនោះពលករចំណាកស្រុកឥណ្ឌា ចិន និងហ្វីលីពីន បានផ្ញើប្រាក់បញ្ញើទៅក្រុមគ្រួសារច្រើនជាងគេ ដោយឥណ្ឌាមានចំនួន ៦៥,៤ពាន់លានដុល្លារ ចិនមានចំនួន៦១ពាន់លានដុល្លារ និងហ្វីលីពីន៣២,៨ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ចេញផ្សាយកាលពីខែឧសភាឆ្នាំ២០១៨របស់ធនាគារអភិវឌ្ឍន៍អាស៊ី៕