វិបត្តិនៃជំហររដ្ឋធម្មនុញ្ញរបស់
បច្ចុប្បន្ន ទិដ្ឋភាពនយោបាយខ្មែរកំពុងឈានដល់ វិបត្តិរដ្ឋធម្មនុញ្ញក្នុងពេលដែ លគណបក្សនយោបាយធំៗផ្លូវការទាំងពី រគឺគណបក្សប្រជាជននិងគណបក្សសង្រ្ គោះជាតិបានកំពុងជួបផលវិបាកក្នុ ងការយល់ដឹងនិងការអនុវត្តន៌មាត្រាជាច្រើនក្នុងរដ្ឋធម្មនុញ្ញ។
ជាការពិត គណបក្សដឹកនាំរដ្ឋាភិបាលគឺគណបក្ សប្រជាជនបកស្រាយមាត្រា៨០ត្រង់ អភ័យឯកសិទ្ធិសភាខុសប្លែកពីគណបក្ សសង្គ្រោះជាតិ។ ថ្វីបើដូច្នោះ ការបកស្រាយបែបនេះកើតឡើងបន្ទាប់ ពីការរំលោភលើរដ្ឋធម្មនុញ្ញត្រូ វបានគេបង្កើតឡើង។ ជាឧទាហរណ៌ លោកនាយករដ្ឋមន្ត្រីបាននិយាយច្រើ នលើកច្រើនគ្រា ជាសាធារណៈ អំពីការចាប់ឃុំនិងការដាក់គុកតំ ណាងរាស្ត្រ ហើយសារពត៍មានរាយការណ៌ច្រើនស្អេ កស្អះអំពីប្រតិបត្តិការដោយផ្ទា ល់របស់លោកនាយករដ្ឋមន្ត្រីក្នុ ងការចាប់ដាក់ខ្នោះលោកហុង សុខហួរ សមាជិកព្រឹទ្ធសភានិងឥស្សរៈជនដ៏ ទៃផ្សេងទៀត។ អ្នកយុទ្ធសាស្រ្តនិយមសំដែងមតិ ដល់ការចាប់និងការដាក់ឃុំអ្នកមា នយោបល់ជំទាស់និងតំណាងរាស្ត្ ររបស់នាយករដ្ឋមន្ត្រីថាជាការឈា នបីជំហានទៅមុខដូចជា ១.រុញសមមិត្តក្នុងក្រុមការងា ររបស់គាត់អោយទៅមុខមុន ២.កាត់ផ្តាច់បន្ទាត់ការងាររបស់ អ្នកជំនាញដែលធានាដល់ភាពស្របច្បា ប់នៃរដ្ឋធម្មនុញ្ញ ៣. ទុកអោយគណបក្សជំទាស់វិលវល់ម្នាក់ ឯងក្នុងការបន្តនីតិវិធីនិងធ្វើ តាមគោលការណ៌លទ្ធិប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្ត្រីប្រតិបត្តិកា រយុទ្ធសាស្រ្តនយោបាយដោយផ្ទាល់ក្ នុងការធ្វើអោយអ្នកជំនាញខាងច្បា ប់និងអ្នកគោរពច្បាប់បាត់បង់នូ វជំហរនិងទទួលការគំរាមកំហែងក្នុ ងជួរគណបក្សរបស់គាត់។ ជាលទ្ធផល អ្នកជំនាញច្បាប់និងអ្នកគោរពច្បា ប់ទាំងអស់កំពុងបិទមាត់បិទត្រចៀ កដោយទុកអោយមនុស្សមួយក្រុមតូចបន្ តបកស្រាយច្បាប់តំរូវទៅតាមសកម្ មភាពបថម។ សកម្មភាពបថមដែលត្រូវបានប្រជា ជកខ្មែរនិយាយយ៉ាងរត់មាត់តគ្នាតា មសុភាសិតដែលថា កាត់ក្បាលតំរូវមួក។ ហើយលោកនាយករដ្ឋមន្ត្រីបានបង្កើ តចង្កូមការពារអំណាចនិងគំរោងនយោ បាយរបស់ខ្លួន ដែលចង្កូមអំណាចទាំងនោះគឺជាក្រេ តលេខមួយផុសឡើងជាក្រុមសាច់ឈាមតែ មួយជាជាងក្រុមដែលមានផលប្រយោជន៌ រួមគ្នា។
គំនិតដែលចាត់ទុករដ្ឋធម្មនុញ្ញជា ក្បាល ការប្តូរនៃធាតុពិតនេះគឺជាគ្រោះ ថ្នាក់ដល់ជាតិធ្ងន់ធ្ងោរទាំងក្ នុងរយះពេលខ្លីនិងនិរន្តរភាពអនា គត។ វិបត្តិរដ្ឋធម្មនុញ្ញគឺកំពុងប្រះស្រាំយ៉ាងខ្លាំងនៅពេលដែលអង្គភាពធានានូវធម្មនុញ្ញភាពគឺក្រុ មប្រឹក្សាធម្មនុញ្ញ បានទទួលរងឈ្មោះអាក្រក់បាត់បង់ទំ នុកចិត្ត មានភាពលំអៀង និងអសមត្ថភាព ក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយឯករាជ្យនិងមានមុខវិជ្ជាជី វៈខ្ពស់។
អសមត្ថភាពក្នុងការស្វែងរកតួអង្ គដែលអាចដោះស្រាយបញ្ហាវិបត្តិរដ្ ឋធម្មនុញ្ញបាននឹងនាំទៅរកលទ្ ធផលដូចតទៅ៖ ១. ការប្រមូលផ្តុំអំណាចកាន់តែខ្លាំ ងនិងការកើតឡើងនៃរបបអំណាចសិ្ថតលើ តែបុគ្គលម្នាក់ដែលប្រការនេះគឺជា រនាំងស្លាប់រស់ដល់គោលការណ៌ប្រជា ធិបតេយ្យ ២. ការផុសឡើងនយោបាយហឹង្សាដែលលេចចេ ញពីនយោបាយពណ៍សពណ៍ខ្មៅនិងសេណារី យ៉ូរបបប្រឈមមុខស្លាប់រស់ ដោយប្រការនេះទំនងកើតឡើងពីការព្ យាយាមបង្ខំអោយសមាជិកសភារបស់ គណបក្សសង្គ្រោះជាតិទាំង៥៥រូបអោ យបោះបង់អគាររដ្ឋសភាចេញដើម្បីត្រឡប់ទៅប្រើប្រាស់បាតុកម្មតា មដងផ្លូវនិងធ្វើខ្លួនជាសកម្មជនវិញ។
ការសិក្សាជាឧទាហរណ៌ខ្លះ
ដោយទុកទ្រឹស្តីការកសាងស្ថាប័នបែ បវិបបើរនិងទ្រឹស្តីកិច្ចសន្យា សង្គមរបស់រ៉ូហ៉្សូមួយឡែកសិន ខ្ញំុប្រទះឃើញអត្ថបទដែលផ្សាយឡើ ងដោយសាខាគណបក្សសង្គ្រោះជាតិទ្វី បអាមេរិកខាងជើងគួរអោយចាប់អារម្មណ៌។
បើចង់អានអត្ថបទសូមចុចលើតំណភ្ជា ប់នេះ ស្តីអំពីអភ័យឯកសិទ្ធិសភាក្នុងមា ត្រា៨០ដែលចែងថា “តំណាងរាស្ត្រមា នអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្ រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំបែញមុខងា ររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍របស់ រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងបទល្មើសព្រហ្មទណ្ ឌជាក់ស្តែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេ ចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្ រេច។ សេចក្តីសម្រេចរបស់គណៈកម្មធិកា រអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដា ក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពី រភាគបីនៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួ យត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្ យផ្អាកតាមមតិភាគច្រើនបីភាគបួននៃ ចំនួនសមាជិករដ្ឋសភាទាំងមូល”។
អត្ថបទនេះបានស្វែងយល់អំពីពាក្ យបច្ចេកទេសផ្សេងៗដូចជា បទល្មើសជាក់ស្តែង នីតិវិធីត្រឹមត្រូវតាមផ្លូវច្បា ប់ ការទទួលខុសត្រូវខ្ពស់និងវិជ្ជា ជីវៈរបស់អ្នកជំនាញច្បាប់ ព្រមទាំងពាក្យថា ការសន្និដ្ឋានភាពគ្មានទោសបស់ ជនជាប់ចោទនៅចំពោះមុខច្បាប់ជាដើ ម។ ជាងនេះទៅទៀតមាត្រាជាច្រើនក្នុ ងរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោ ធនកម្មជាបន្តបន្ទាប់មិនត្រូវបា នយកមកអនុវត្តន៌ដោយរដ្ឋាភិបាលបច្ចុប្បន្នឡើយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយដើ ម្បីរដ្ឋកិច្ចនិងអភិបាលកិច្ចល្អ ឬការដឹកនាំយកច្បាប់ជាធំ។
អត្ថបទទីពីរ សូមចុចតំណរភ្ជាប់នេះដើម្បីអា នអត្ថន័យទាំងស្រុង អំពីការបកស្រាយរដ្ឋធម្មនុញ្ញតា មរយះលិខិតរបស់ក្រសួងយុត្តិធម៌គឺ ជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងប្ រត្យក្ស ជាពិសេសមិនមែនជាការរំលោភតែមាត្ រា៨០ប៉ុណ្ណោះទេ តែការបកស្រាយនេះគឺរំលងតួនាទីនិ ងសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ធម្មនុញ្ញស្របតាមមាត្រា១៣៦ថ្មី។ អត្ថបទវែកញែកផងដែរនូវវិធីដែលលោ កនាយករដ្ឋមន្ត្រីបន្តអាជីពនយោបា យតាមរយះការជ្រៀតជ្រែកបំពារបំពា នលើរដ្ឋធម្មនុញ្ញដោយគ្មានយន្តកា រទប់ស្កាត់ឡើយ។ គណបក្សផ្លូវការទាំងពីរគឺគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ ហាក់បីដូចជាខ្វះការយល់ដឹងសុីជម្ រៅនូវអ្វីគឺផលប្រយោជន៌កំពូលរបស់ ជាតិ ដោយបណ្តែតបណ្តោយអោយនាយករដ្ឋមន្ ត្រីទូងស្គរនិងរើសយកលំនាំបទភ្លេ ងរាំនៅក្នុងបន្ទប់តែម្នាក់ឯងយ៉ា ងសប្បាយប្រាសចាកនូវកង្វល់និងទោ សទណ្ឌដែលកើតចេញពីការរំលោភទាំ ងអស់នោះ។
អនុសាសន៌
ជាតិមានន័យថាបន្ទុករួមគ្នាទាំ ងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម បុគ្គលម្នាក់ឬសកម្មភាពលេចធ្លោ ឯកតនាមណាមួយមិនអាចអះអាងនូវទំនួ លខុសត្រូវរឿងប្រទេសជាតិទាំងមូ លបានទេ។ ដើម្បីបញ្ជាក់នូវអំណាស់អំណាងដូ ច្នោះ ប្រទេសកម្ពុជាត្រូវការស្ថាប័នរឹ ងមាំមួយដែលត្រូវបង្កើតឡើងនិងអនុ វត្តន៌តាមរដ្ឋធម្មនុញ្ញ។ ដូច្នេះ បុគ្គលណាក៏ដោយអោយតែរំលោភរដ្ឋធម្ មនុញ្ញត្រូវតែទទួលទោសទណ្ឌឬមា នយន្តការដាក់ទោសទណ្ឌមួយជាក់លាក់ ប្រកបដោយប្រសិទ្ធិភាព។ រដ្ឋធម្មនុញ្ញគឺច្បាប់កំពូលធានា ដល់ស្ថាប័នដែលយកជាការបាន តែប្រសិនបើគណបក្សនីមួយៗខ្វះខា តចំណេះដឹងក្នុងដំណើរការស្ថាប័ ននៅក្នុងបក្សរបស់ខ្លួន ស្ថាប័នជាតិនឹងឥតន័យដូចគ្នា។
- មានការប៉ុនប៉ងសិក្សានយោបាយដោយផ្
តោតទៅលើគណបក្សទាំងពីរនូវលំនាំនៃ ការដឹកនាំជាពិសេសគឺលំនាំនៃការផ្ទេរអំណាចទៅថ្នាក់ក្រោម ការផ្ចិតផ្ចង់និងប្រយ័ត្នប្រយែ ងការងារ នីតិវិធីនៃការសម្រេចចិត្ត និងការប្រមើលមើលលទ្ធផលការងារជា ប្រចាំ ជាដើម។ នៅពេលដែលគណបក្សប្រជាជនជាគណបក្ សដឹកនាំរដ្ឋាភិបាលជាច្រើនអណត្តិ មកហើយ គណបក្សនេះអាចប្រមូលបានធនធានហិ រញ្ញវត្ថុនិងធានធានមនុស្សបានយ៉ា ងច្រើនដើម្បីកេងបន្លំសាធារណៈ ជនបានមហិមាសម្រាប់ភាពស្របច្បាប់ របស់ខ្លួន គណបក្សសង្គ្រោះជាតិគឺគ្រាន់តែជា សកម្មជនជួរមុខតាមមូលដ្ឋានអាស្រ័ យលើតំលៃសប្បុរសធម៌និងការលះបង់ធំ ធេង ការហ៑ានប្រឈមនិងសុច្ចរិតភាព ហើយប្រសិនបើការសន្និដ្ឋាននេះជា ការពិត សំណួរសួថាតើគណបក្សទាំងពីរគូសវា សគោលនយោបាយគោលឬមេយ៉ាងដូចម្តេច? ជាការពិត ដោយទុកគណបក្សដែលមានធនធានច្រើនជា ងមួយអន្លើរ គណបក្សសង្គ្រោះជាតិហាក់បីដូចជា ផ្ញើរវាសនារបស់ខ្លួនតែទៅលើសមាជិ កនិងអ្នកវិភាគល្បីៗប៉ុណ្ណោះ ប្រសិនយើងក្រឡេកមើលថយក្រោយរវា ងឆ្នាំ២០១៣-១៤។ ជាឧទាហរណ៌ស្រាប់ ការទាមទារអោយមានការផ្លាស់ប្តូ រសមាសភាពគជបតាមរយះដាក់បញ្ចូលអោ យស្ថិតក្រោមរដ្ឋធម្មនុញ្ញគឺជា ទស្សនវិស័យវែងឆ្ងាយ តែការដែលយើងមិនបានលឺសំណើរដាក់អោ យក្រុមប្រឹក្សាធម្មនុញ្ញមិនលំអៀ ង កងកម្លាំងប្រដាប់អាវុធអព្យាក្រិ ត ប្រពន័្ធយុត្តិធម៍អព្យាក្រិត ឬបង្កើតច្បាប់ការគ្រប់គ្រង់ថវិ ការបស់គណបក្សនយោបាយជាដើម គឺចាត់ទុកថាជាការខ្វះខាតការស្រា វជ្រាវនិងការផលិតឯកសារ ធ្វើឡើងដោយក្រុមការងារដែលយល់ដឹ ងសីុជម្រៅដើម្បីធានាដល់ភាពរឹងមាំ នៃក្រុមតំណាងប្រជាធិបតេយ្យទាំ ងអស់។ ក្នុងពេលជាមួយគ្នានេះ អ្នកសង្កេតខ្លះផ្ទុះសំណើចទៅលើសំ ណូមពរសុំអង់ទែនទូរទស្សន៌ទៅវិញ។ - អ្នកសង្កេតការណ៌ទិទៀនទៅលើការបំ
ពេញការងាររបស់តំណាងរាស្រ្តទាំ ង៥៥រូប របស់គណបក្សសង្គ្រោះជាតិក្នុងកំ ឡុងការបំពេញការងារក្នុងអគាររដ្ ឋសភា។ មេដឹកនាំគណកម្មការការងារចំពោះកិ ច្ចក្នុងក្របខណ្ឌគណកម្មការសភាជា ច្រើនរូបបានអោយមន្ត្រីរដ្ឋាភិបា លជាច្រើនតម្រង់ជួរគ្នាដើម្បីសា កសួរ ប៉ុន្តែការយកមាត្រា៩៨ថ្មីមកប្រើ ដូចជាមិនត្រូវគេប្រាប់អោយដឹ ងឬពង្រាងជាគម្រោងដោយគណកម្មកា រឬតំណាងរាស្រ្តណាម្នាក់ឡើយ។ បើនិយាយពីតារាងកាលវិភាគនិងគំរោ ងសកម្មភាព អ្នកទិទៀនឃើញតំណាងរាស្រ្តគណបក្ សសង្គ្រោះជាតិមិនបានដាក់ចេញនូ វវិធានការងារកំរិត១ កំរិត២ អោយជាក់លាក់ឡើយ។ ពេលវេលារំកិលទៅយ៉ាងរហ័យ ដូចដែលអ្នកសង្កេតទស្សន៏ទាយការព្ យាយាមចុងក្រោយរបស់លោកហ៑ុន សែន ក្នុងការបណ្តេញមេដឹកនាំសំលេងភា គតិចនិងតំណាងរាស្ត្របក្សជំទាស់ ចេញពីរដ្ឋសភាគឺជាវិធានការការពា រខ្លួនលោកមិនអោយធ្លាក់ទៅក្នុងមា ត្រាទី៩៨ថ្មី។ - ខណៈនេះ ហ៑ុន សែន ហាក់បីដូចធូរស្បើយអារម្មណ៌បន្ទា
ប់ពីគាត់បានប្រើប្រាស់កណ្តាប់ដៃ ដែកបែបម៉ាច់ឈីវីលានផ្តាច់ការ ទាំងក្រុមការងារតាមខ្សែរសាច់ឈា មនិងខ្សែមានផលប្រយោជន៌រួមគ្នាមិ នអាចគេចចេញពីក្តារអុករបស់គាត់ទេ ហើយគាត់កំពុងតែរំពឹងទុកនូវការបែ កបាក់ ការអស់កំលាំងពលំ និងការស្តីបន្ទោសគ្នាទៅវិញទៅ មករបស់ដៃគូប្រកួតរបស់គាត់។ តែគណបក្សសង្គ្រោះជាតិបានប្រមូ លបានពិន្ទុនៃសេចក្តីល្អច្រើនលើ សលប់ ដែលជាចុងក្រោយអាចស្រូបយកសកម្ មជនមូលដ្ឋាននិងសហគមន៌អន្តរជាតិ អោយចូលរួមរហូតប្រែក្លាយរលកសមុទ្ រអោយទៅជាព្យុះសមុទ្រយក្សខ្លាំ ងក្លាមហិមា។ តែលើសពីអ្វីៗទាំងអស់ វានឹងស្ថិតលើគណបក្សនូវវិធីដែ លគណបក្សនីមួយៗដឹកនាំតាមរបៀបស្ថា ប័ន។
ខ្ញុំសូមអភ័យទោសដែលបកប្រែអត្ថបទនេះតាមសំណើរមានកា