-
- Phnom Penh Post
- By Roger Mitton
- TUESDAY, 11 JUNE 2013
Opposition leader Sam Rainsy in Washington in May. The self-exiled Rainsy was denied entry into Thailand last week, and was reportedly told he would not be allowed back until after the Cambodian election. Photo by AFPSam Rainsy, Cambodia’s opposition leader and former finance minister, is not a man you would want your sister to marry.
Though still boyishly handsome and stylish, he is outspoken, arrogant and very smart. Such men tend to rise meteorically, then self-destruct before gaining real power.
That said, despite self-imposed exile in France to avoid an 11-year jail sentence he claims is politically motivated, it is still too early to write off Rainsy, 64, as a recent incident in Bangkok proved.
Last Wednesday, the Foreign Correspondents’ Club of Thailand planned to host an event at which Rainsy would discuss poverty, corruption and injustice in Cambodia.
Given past conflicts with media-suppressive Thai governments, the FCCT stressed that it was not sponsoring Rainsy’s visit and that “responsibility for program content was solely that of the event organiser”.
The organiser’s name, however, was not revealed, although it was stated that the event would feature the launch of Rainsy’s new autobiography, We Didn’t Start the Fire: My Struggle for Democracy in Cambodia.
The book recounts his early days in Phnom Penh, his family’s expulsion, the Khmer Rouge regime, the Vietnamese occupation, and Prime Minister Hun Sen’s control of the country since 1985.
The choice of Billy Joel’s infamous vocal rant, We Didn’t Start the Fire, for the book’s title aptly reflects Rainsy’s precocious nature.
But in truth, he cannot be blamed for the infernos that have ravaged this poor country over the past century, although he has sparked his own share of heated incidents.
Another one happened last week when he arrived in Bangkok from South Korea and was told by immigration officials that he was not welcome in Thailand.
The ostensible reason was because of fears that Rainsy would badmouth Hun Sen’s government ahead of next month’s national elections.
“We do support democratic rule, but on the other hand we do not support other people using our country to attack others for political gain,” said the Thai foreign ministry spokesman Manasvi Srisodapol.
It could be pointed out that criticising the government is an opposition leader’s job and that many of them have visited Thailand in the recent past and done that without any problem.
Malaysia’s Anwar Ibrahim and Lim Kit Siang spring to mind, as do Singapore’s Chee Soon Juan and James Gomez, and Myanmar’s Aung San Suu Kyi.
Indeed, Rainsy himself visited Bangkok last November and did not curb his enthusiasm for excoriating Hun Sen’s “reign of the mafia in a banana kingdom”.
So what has changed? Well, there is that general election here on July 28 and Hun Sen wants to take no chances that his bête noir’s Bangkok speech might sway voters at home.
And as press reports have highlighted and as Rainsy himself noted, Hun Sen is known to be friendly with the exiled former Thai PM Thaksin Shinawatra, whose younger sister Yingluck is the present PM.
So, it is widely presumed, a word from Hun Sen to Thaksin to Yingluck and Rainsy is denied entry until after the end of July.
It was not only silly, but also pointless since he went ahead with his talk to the FCCT via Skype from Singapore, which happily welcomed him – as, earlier, had Indonesia, Malaysia, Myanmar and the Philippines. And it was counter-productive, since the “victimised” Rainsy reaped greater publicity and kudos for himself and his party in the run-up to the election.
In his spiel, Rainsy said the Cambodian poll would be a farce, that Hun Sen was a coward who was afraid of the opposition and that his inevitable victory should be considered illegitimate.
In the past, the bristly Hun Sen has responded with similar wild allegations, such as warning of “civil war” if Rainsy’s side won the election.
Of course, the opposition will not win. On that, both men concur.
There will be no electoral fire in Cambodia next month. Like Rainsy’s visit to one of the neighbours, it will not be permitted.
-
ការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ខ្លាំងក្លារបស់ថៃក្លាយជាបញ្ហាត្រូវចោទសួរ
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនិងជាអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកម្ពុជាមិនមែនជាបុគ្គលម្នាក់ដែលអ្នកចង់ឲ្យប្អូនស្រីរបស់អ្នករៀបការជាមួយឡើយ។
បើទោះបីជារូបលោកនៅតែសង្ហា និងទាន់សម័យយ៉ាងណាក៏ដោយ ក៏ប៉ុន្តែលោកជាអ្នករិះគន់ ឥតសំចៃនិងឆ្លាតវៃណាស់។ បុរសបែបនេះទំនងជាងើបឡើងយ៉ាងខ្ពស់បន្ទាប់មកខ្ទេចខ្លួនឯង មុនពេលខ្លួនទទួលបានអំណាចពិតៗនោះ។ ពោលគឺ បើទោះបីជាលោកបាននិរទេសខ្លួនឯងនៅបារាំងដើម្បីគេចពីទោសជាប់ពន្ធនាគារ១១ ឆ្នាំដែលលោកអះអាងថា គឺដោយសារមូលហេតុនយោបាយនោះក្តីប៉ុន្តែវានៅតែឆាប់ពេកក្នុងការគូសលោក សម រង្ស៊ី ដែលមានអាយុ ៦៤ ឆ្នាំ ចោល ដូចករណីនាពេលថ្មីៗនេះ ក្នុងទីក្រុងបាងកក។
កាលពីថ្ងៃពុធសប្តាហ៍មុនក្លិបអ្នកសារព័ត៌មានបរទេសនៅថៃ មានផែនការរៀបចំព្រឹត្តិការណ៍មួយ ដែលលោក សម រង្ស៊ី នឹងពិភាក្សាអំពីភាពក្រីក្រ អំពើពុករលួយ និងភាពអយុតិ្តធម៌នៅកម្ពុជា។ បើគិតពីជម្លោះកន្លងមកជាមួយនឹងរដ្ឋាភិបាលថៃ ដែលបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយ ក្លិបអ្នកសារព័ត៌មានបរទេសនៅថៃបានគូសបញ្ជាក់ថា ខ្លួនមិនបានឧបត្ថម្ភដំណើររបស់លោក សម រង្ស៊ី ទេ ហើយថា «ការទទួលខុសត្រូវចំពោះខ្លឹមសារនៃកម្មវិធីនេះគឺជារបស់អ្នករៀបចំតែម្នាក់គត់»។
ទោះជាយ៉ាងណា ឈ្មោះរបស់អ្នករៀបចំពុំត្រូវបានបញ្ចេញប្រាប់ឡើយ បើទោះបីជាគេនិយាយថា ក្នុងព្រឹត្តិការណ៍នេះ នឹងមានការចាប់ផ្តើមផ្សាយអំពីសៀវភៅស្វ័យជីវប្រវតិ្តរបស់លោក សម រង្ស៊ី ដែលមានចំណងជើងថា We Didn’t Start the Fire: My Struggle for Democracy in Cambodia ក៏ដោយ។
សៀវភៅនេះរៀបរាប់អំពីកុមារភាពរបស់លោកសម រង្ស៊ី កាលនៅភ្នំពេញ ការបណ្តេញគ្រួសាររបស់លោកចេញពីប្រទេសរបបខ្មែរក្រហម ការកាន់កាប់របស់វៀតណាម និងការគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៨៥ មក។ ការជ្រើសរើសយកបទចម្រៀងវ៉ូងវាងរបស់លោក Billy Joel ចំណងជើងថា We Didn’t Start the Fire មកដាក់ជាចំណងជើងសៀវភៅរបស់លោក សម រង្ស៊ី បានឆ្លុះបញ្ចាំងអំពីការត្រៀមទុកជាមុនរបស់លោក សម រង្ស៊ី។ ប៉ុន្តែ តាមពិតគេមិនអាចបន្ទោសលោកសម រង្ស៊ីចំពោះភ្លើងសង្គ្រាមដែលបានបំផ្លិចបំផ្លាញប្រទេសដ៏ក្រីក្រមួយនេះ ក្នុងរយៈមួយសតវត្សរ៍កន្លងមកនេះឡើយ បើទោះបីជាលោកសម រង្ស៊ី បានបង្កឲ្យមានករណីក្តៅក្រហាយផ្ទាល់ខ្លួនក៏ដោយ។
ករណីមួយទៀតកើតឡើងកាលពីសប្តាហ៍មុន នៅពេលលោកសមរង្ស៊ី មកដល់ទីក្រុងបាងកកពីកូរ៉េខាងត្បូង ហើយមន្រ្តីអន្តោប្រវេសន៍បានប្រាប់លោកថា លោកពុំត្រូវបានស្វាគមន៍ក្នុងប្រទេសថៃទេ។
មូលហេតុច្បាស់នោះ គឺដោយសារការភ័យខ្លាចថា លោក សម រង្ស៊ី នឹងនិយាយអាក្រក់អំពីរដ្ឋាភិបាលលោក ហ៊ុន សែន នៅមុនការបោះឆ្នោតខែក្រោយនេះ។
លោក Manasvi Sriodapol អ្នកនាំពាក្យក្រសួងការបរទេសថៃ បានថ្លែងថា៖«យើងគាំទ្រវិធានលទិ្ធប្រជាធិបតេយ្យ ប៉ុន្តែយើងមិនគាំទ្រអ្នកដទៃទៀតប្រើប្រាស់ប្រទេសយើងដើម្បីវាយប្រហារអ្នកដទៃដើម្បីផលចំណេញនយោបាយឡើយ»។ គេអាចចង្អុលបង្ហាញថា ការរិះគន់រដ្ឋាភិបាលគឺជាការងាររបស់មេដឹកនាំគណបក្សប្រឆាំង និងថា មនុស្សជាច្រើននាក់បានចូលក្នុងប្រទេសថៃនាពេលថ្មីៗនេះ ហើយបានធ្វើការរិះគន់ដោយគ្មានបញ្ហាអ្វីឡើយ។ អ្នកទាំងនោះគឺលោក Anwar Ibrahim និងលោក Lim Kit Siang នៃប្រទេសម៉ាឡេស៊ី លោក Chee Soon Juan នៃប្រទេសសិង្ហបុរី និងលោកស្រី អ៊ុង សានស៊ូជី មកពីប្រទេសមីយ៉ាន់ម៉ា។
តាមពិត លោក សម រង្ស៊ី ផ្ទាល់បានទៅទីក្រុងបាងកក កាលពីខែវិចិ្ឆកាឆ្នាំមុន ហើយបានធ្វើការរិះគន់ការគ្រប់គ្រងរបស់លោក ហ៊ុន សែន ថា ជាក្រុមអន្ធពាលក្នុងព្រះរាជាណាចក្រដើមចេក។ ដូច្នេះ តើអ្វីខ្លះបានផ្លាស់ប្តូរ? មែនហើយ មានការបោះឆ្នោតជាទូទៅនៅកម្ពុជានៅថ្ងៃទី ២៨ ខែកក្កដា ហើយលោក ហ៊ុន សែន មិនចង់ធ្វេសប្រហែសឡើយ ព្រោះសម្តីរិះគន់របស់លោកសមរង្ស៊ី ពីទីក្រុងបាងកក អាចជះឥទ្ធិពលដល់អ្នកបោះឆ្នោតនៅកម្ពុជា ហើយដូចដែលរបាយការណ៍សារព័ត៌មានបានគូសបញ្ជាក់ និងលោក សម រង្ស៊ី ផ្ទាល់បានកត់សម្គាល់ថា លោក ហ៊ុន សែន គឺជាមិត្តរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃដែលប្អូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជានាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន។
ដូច្នេះ មានការសន្មតជាទូទៅថា សម្តីពីលោក ហ៊ុន សែន ប្រាប់លោក ថាក់ស៊ីន ប្រាប់លោកស្រី យីងឡាក់ ហើយលោក សម រង្ស៊ីត្រូវបានគេបដិសេធមិនឲ្យចូលក្នុងប្រទេសថៃ រហូតទាល់តែចប់ការបោះឆ្នោតនាខែកក្កដា។
នេះជារឿងល្ងីល្ងើ ហើយគ្មានប្រយោជន៍ ព្រោះលោក សម រង្ស៊ី បានបន្តដោយថ្លែងទៅក្លិបអ្នកសារព័ត៌មានបរទេសនៅថៃ តាម Skype ពីប្រទេសសិង្ហបុរី ដែលបានស្វាគមន៍លោកយ៉ាងរីករាយ ក៏ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយវាបែរជាវាយបកមកវិញ ព្រោះលោក សម រង្ស៊ី បានទទួលការផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយសម្រាប់លោក និងគណបក្សលោកនៅមុនពេលបោះឆ្នោត។
លោក សម រង្ស៊ី បានថ្លែងថា ការបោះឆ្នោតនៅកម្ពុជា នឹងជារឿងកំប្លែង ដែលលោក ហ៊ុន សែន ជាជនកំសាក ដែលខ្លាចបក្សប្រឆាំង ហើយថា ជោគជ័យរបស់លោកហ៊ុន សែន គួរចាត់ទុកថា ពុំស្របច្បាប់ទេ។ កន្លងមក លោក ហ៊ុន សែន បានឆ្លើយតបដោយចោទដូចគ្នា ដូចជាការព្រមានថា នឹងមានសង្គ្រាមស៊ីវិលប្រសិនបើលោកសម រង្ស៊ី ឈ្នះឆ្នោត។ ជាការពិត បក្សប្រឆាំងនឹងមិនឈ្នះទេ។ អំពីចំណុចនេះបុរសទាំងពីរយល់ស្របគ្នា។ រឿងហ្នឹងវានឹងមិនមែនជាបញ្ហាធំនៅកម្ពុជា នៅខែក្រោយឡើយ។ ដូចដំណើររបស់លោក រង្ស៊ី ទៅកាន់ប្រទេសជិតខាងមួយដែរ វាមិនត្រូវបានអនុញ្ញាតឲ្យកើតមានឡើយ៕ TK