In responding to previous article on ប្រជាជនខ្មែរគឺមានជំងឺបាក់ស្បាតផ្លូវចិត្តទាំងអស់ដូចគ្នា Mr.James Sok described following:
សតិអារម្មណ៍ចាញ់បាក់ស្បាតឬជម្ងឺ បាក់ស្បាត?
មុននឹងចាប់ផ្ដើមនិយាយ ជាដំបូងសូមខន្ដីអភ័យទោស ពីសំណាក់លោកអ្នកអានសិន ព្រោះថាអ្វីនឹងបរិយាយតទៅនេះ ច្បាស់ជាអាចប៉ះពាល់ដល់ចិត្តគំនិ តរបស់លោកអ្នកអានមិនខានឡើយ ដោយសារអ្វីនឹងបរិ-យាយតទៅនេះ គឺជារឿងរ៉ាវខ្មែរយើងខ្លះមិនអា ចទទួលបានឡើយ ដោយសារយើងយល់ផ្សេង ឬមិនធ្លាប់ទទួលស្វ័យតិទៀនលើ ករណីយ៍ទាក់ទងនិងខ្លួនយើង ។
តាមដែលធ្លាប់បានដឹង មានការសិក្សាបន្ដិចបន្ដួចទេបា នធ្វើឡើងអំពី «សតិអារម្មណ៍ចាញ់បាក់ស្បាត» ក្នុងចំណោមបណ្ដាជនខ្មែរ ។ ដោយសារ ខ្ញុំបាទមិនមែនជាជនមានជំនាញខា ងវិជ្ជានេះ អ្វីដែលនឹងបរិយាយគឺជាទស្សនៈ ធម្មតាប៉ុណ្ណោះ ។
សតិអារម្មណ៍ចាញ់បាក់ស្បាតប្រហែ លជាកើតមានយូរមកហើយ
ប្រសិនពិចារណាតាមប្រវត្តិសាស្រ្ ដ បណ្ដាជនខ្មែរបានទទួលរងគ្រោះចាញ់ បាក់ស្បាតតាំងពីយូរណាស់ មកហើយ ។ គឺចាញ់បាក់ស្បាតក្នុងសម័យកាលលើ កទីមួយ នៅសម័យចាញ់សង្គ្រាមរួចចាកចោលទី ក្រុងអង្គរ (ឆ្នាំ ១៣៥០-១៣៩៨) ។ បណ្ដាជនខ្មែរបានធ្លាក់ខ្លួនយ៉ា ងខ្លាំង ទាំងផ្លូវកាយនិងចិត្ត ចំនួនមនុស្សក៏បានវិនាសអស់យ៉ា ងច្រើន ដោយសារសឹកសង្គ្រាម ជម្ងឺតំកាត់ រត់លូន និង ទុរភិក្ស ជាដើម ។
ចាប់តាំងពីចាកចោលទីក្រុងអង្គរមក បណ្ដាជនខ្មែរមិនសូវបានសុខទេ រហូតដល់សម័យរៀបចំទីក្រុងលង្ វែក ទើបបណ្ដាជនខ្មែរទទួលបាននូវស្ថិ រភាពខាងផ្លូវសង្គមសេដ្ឋកិច្ចបា នមួយកំរិត ជាហេតុបណ្ដុះបណ្ដាលបាននូវមនុស្ សមានសុខភាពផ្លូវចិត្តមួយភាគ ។ សម័យកាលចំរើននេះបានកើតឡើងមិនយូ រប៉ុន្មានទេ ក៏ទីក្រុងលង្វែកជួបប្រទះនឹងកា រវាយប្រហារធំៗញឹកញយ ។ នៅឆ្នាំ ១៥៩៤ ទីក្រុងលង្វែកក៏ត្រូវបច្ចាមិត្ រវាយបំបែក ប្លន់កាប់សម្លាប់ និង កៀរយកប្រជាជនខ្មែរជាច្រើនម៉ឺននា ក់យកទៅប្រទេសសៀម ។
ក្រោយបរាជ័យធ្ងន់ធ្ងរនៅទីក្រុ ងលង្វែកមក សម័យកាលបន្ដបន្ទាប់នៅប្រទេសកម្ ពុជា ត្រូវគេចាត់ទុកថាជាសម័យកាលខ្ មៅងងឹត រហូតមកដល់សម័យអាណានិគមនិយមបារាំ ងឆ្នាំ ១៨៦៤-១៩៥៣ ។ បណ្ដាជនខ្មែរបានរស់ក្នុង ដំណើរជីវិតដ៏យឺតៗជាទីបំផុតរហូ តមកដល់សម័យឯករាជ្យឆ្នាំ ១៩៥៣-១៩៧០ ក៏ធ្លាក់ខ្លួនចូលក្នុងសឹក សង្រ្គាមរាំរ៉ៃកាប់សម្លាប់យ៉ា ងសាហាវព្រៃផ្សៃសឹងរលាយផុតពូជ (ឆ្នាំ ១៩៧០-១៩៩១)។
ពិចារណាលើគ្រប់កាលសម័យកន្លងមក ឃើញថាបណ្ដាជនខ្មែរបានទទួលរងគ្រោ ះធ្ងន់ធ្ងរមិនឈប់សោះឡើយ ។ តើគ្រោះថ្នាក់អស់ហ្នឹងអាចបណ្ដា លឲ្យមនុស្សស្លុតចិត្តចាញ់បាក់ស្ បាតឬទេ?
កង្វះខាតខាងសុខភាពផ្លូវចិត្តបូ ករួមនិងកង្វះខាងការសិក្សាអបរំ
បណ្ដាជនខ្មែរភាគច្រើន ប្រហែលជាមានជម្ងឺផ្លូវចិត្តច្រើ នយ៉ាង បូករួមនិងកង្វះខាងសិក្សាអប់រំ បរិដ្ឋានសង្គមរឹតតែជួយឲ្យមានភា ពតានតឹងច្រើនជាន់ថែមទៀត ។ សំពាធនានាក្នុងសង្គមបានបន្ថែមឲ្ យអាការរោគចេះតែធ្ងន់ធ្ងរឡើងៗពី មួយថ្ងៃទៅមួយថ្ងៃ ។ ទោះបីជម្ងឺផ្លូវចិត្តច្រើនយ៉ា ងច្រើនបែបហ្នឹង អាចប្រតិកម្មក្លាយជាអំពើហឹង្សា ក៏ដោយ ក៏អំពើហឹង្សាហ្នឹងជួនកាលជាអំពើ ហឹង្សាបំផ្លិចបំផ្លាញខ្លួនឯង និង បំផ្លាញអ្នកដទៃ ហើយកាលណាអំពើហឹង្សាហ្នឹងជួបប្ រទះនឹងអំពើហឹង្សាប្រឈមមុខមកវិញ ក៏អាចតក់ស្លុតធ្លាក់ខ្លួនជាចាញ់ បាក់ស្បាតទៅវិញ ។ មនុស្សកាចដែលគេតែងឈ្នះ ដល់ពេលមួយគេទទួលបរាជ័យ គេក៏ក្លាយជាជនកោតខ្លាចរហូត ។
សុខភាពផ្លូវចិត្តអាចទាក់ទងនិ ងពន្ធុសណ្ដាន
ជម្ងឺផ្លូវចិត្តក្នុងចំណោមបណ្ដា ជនខ្មែរអាចជាប់ទាក់ទងនិងពន្ធុ សណ្ដាន Genetic information ដែលមានខ្សែស្រឡាយពីបុព្វជនមា នម្ដាយឪពុកពូជផៅសណ្ដានខ្លួន ដែលមានជាប់អាការជម្ងឺឬកង្វះសុ ខភាពអ្វីមួយ ។ ទោះបីជាគេមិនទាន់សិក្សាបញ្ ជាក់ច្បាស់ក៏ដោយ មនុស្សចាប់បដិសន្ធិមកមានពាំនាំ មកជាមួយនូវ Genetic information ដែលតំណនូវពូជ ហើយពូជនេះកាលណាមានជម្ងឺណាដែលជា ប្រភេទឆ្លងតាមពន្ធុឬ Gene វាក៏អាចឲ្យកូនចៅតំណក្រោយមា នបញ្ហាសុខភាពតាមហ្នឹងដែរ ។
ជម្ងឺផ្លូវចិត្តមួយចំនួន (មិនថាទាំងអស់ទេ) ប្រហែលជាឆ្លងតពូជ ។ ដូចបានជម្រាបខាងលើថាជម្ងឺផ្លូ វចិត្តហ្នឹងមានច្រើនបែបច្រើនយ៉ ាងណាស់ ។ ជម្ងឺប្រភេទខ្លះចាប់បង្ហាញរោ គសញ្ញភ្លាមៗ ខ្លះកសាងរោគសញ្ញាដែលដំណើរយឺតៗ ខ្លះបង្ហាញរោគសញ្ញាតាមកាលវេលា ប្រក្រតី និង មិនប្រក្រតីរបស់វា ខ្លះទៀតបង្ហាញរោគសញ្ញាតាមអាយុ កាល តាមរយៈការប៉ះទង្គិចនៃសភាពជុំវិ ញខ្លួនបែបជាបរិដ្ឋាន ។ វាមានច្រើនយ៉ាងច្រើនបែប មិនងាយចងក្រងអស់ទេ ។
សភាពចាញ់បាក់ស្បាតអាចទាក់ទងរោ គផ្លូវចិត្ត
សភាពចាញ់បាក់ស្បាតអាចក្លាយជារោ គសញ្ញាផ្លូវចិត្ត ឬអាចជាចំណែកនៃរោគផ្លូវចិត្ត ។ ខ្ញុំបាទគ្មានជំនាញសមត្ថភា ពរកឃើញថាណាមួយណាកើតមុន ឬកើតតំណាលគ្នា ឬទាក់ទងសង្វាក់ត្រង់ណាច្បាស់ទេ តែតាមសេចក្ដីសង្កេត ឃើញថាអាចទាក់ទងគ្នា ។ នេះគឺជាបញ្ហាធ្ងន់ធ្ងរចំពោះបណ្ ដាជនខ្មែរ ។
អាការរោគចាញ់បាក់ស្បាតនិងជម្ងឺ ផ្លូវចិត្តមិនអាចព្យាបាលបានព្រោ ះកត្ដាសេដ្ឋកិច្ច
សេចក្ដីបរិយាយមកដល់ត្រឹមណេះ ឃើញថាអាចដឹងខ្លះអំពីរឿងរ៉ាវទាក់ ទងនិងរោគចាញ់បាក់ស្បាត ។ នៅមានរឿងមួយទៀតដែលកំសត់បំផុត គឺការព្យាបាលដែលមិនអាចធ្វើបាន ចំពោះរាល់មនុស្សឈឺទាំងឡាយក្នុ ងបណ្ដាជនខ្មែរ ។ ដែលព្យាបាលមិនបានព្រោះគ្មានធនធា នសម្រាប់ព្យាបាល ។
ប្រទេសកម្ពុជាគ្មានធនធានគ្រប់គ្ រាន់នឹងព្យាបាលប្រជាជនខ្លួនកំពុ ងឈឺហ្នឹងទេ ។ អាការនៃជម្ងឺនេះគ្មានគោលសម្គា ល់ច្បាស់លាស់ទេ ទាល់តែពិសោធន៍ស្រាវជ្រាវ ។ កម្ពុជាគ្មានសមត្ថភាពធ្វើកិច្ ចការនេះទេ ។ កាលណាអាការរោគមិនសម្គាល់ច្បាស់ មិនអាចព្យាបាលបាលប្រកបដោយប្រសិ ទ្ធភាពឡើយ ។ ដូច្នេះ បញ្ហាក៏ក្លាយជានយោបាយ ព្រោះគ្មានលទ្ធភាពខាងសេដ្ឋកិច្ ចសម្រាប់ដោះស្រាយ ពោលគឺគេមិនអាចនិយាយថាបណ្ដាជន ខ្មែរមួយភាគធំកំពុងឈឺផ្លូវចិត្ តនោះទេ ។ ដើម្បីបឹតបាំងរឿងនេះ គេគ្រាន់តែបន្ទោសនរណានិយាយរឿងឈឺ នេះថាជាមនុស្សមើលងាយមើលថោ កខ្មែរទៅវិញ ហើយក៏ចប់សាច់រឿង ។