គំនិតរឿងវិសុទ្ធិកម្មជាតិសាសន៍(race indentity purification)ត្រូវបានគេលេីកឡេីងសម្រាប់អំពេីឃោរឃៅក្រោមរបបដឹកនាំរបស់ប៉ុលពតនិងបក្សពួក។ ទ្រឹស្តីជាតិនិយម(nationalism)និងជាតិនិយមជ្រុល(ultranationalism)ត្រូវបានគេប្រេីតែក្នុងសម័យកាលមួយគឹសម័យកាលបុរាណតែម្តង។ តែក្រោយមក ក្នុងយុគសម័យកាលសាកលភាវូបនីយកម្ម(globalization)និងការត្រាស់ដឹង(enlightenment) គេបែរមកប្រេីពាក្យថាអ្នកសកម្មដេីម្បីបុព្វហេតុជាតិ(patriotism)វិញ។ ខ្មែរក្រហមត្រូវបានគេមេីលឃេីញថាជារបបជាតិនិយមជ្រុលប្រឹងចំរាញ់ធ្វេីវិសុទ្ធិកម្មជាតិសាសន៍ខ្មែរអោយបរិសុទ្ធដែលផ្ទុយទាំងគំនិតពហុវប្បធម៌និយម(multiculturalism)និងភាពស្រស់ស្អាតនៃជីវ:ចម្រុះ(biodiversity)។
តែបេីយេីងក្រលេកមេីលប្រវត្តិសិល្ប:ខ្មែរយេីងវិញ បុព្វបុរសយេីងមានចរិកពហុវប្បធម៌និយមដោយចំរាញ់វប្បធម៌បរទេសមកធ្វេីជារបស់ខ្មែរ។ ជាក់ស្តែងឥទ្ធិពលឥណ្ឌានៃសិល្ប:បែបភ្នំដា ក៏ដូចជាបែបជ្វាឬសៃលេន្ទ្រ:របស់ព្រះបាទជ័យវរ្ម័នទី២ ជាការវិវត្តន៍ពីបរទេសមកជារបស់ខ្មែរសុទ្ធសាធ។ តែក្រោយមក យេីងសង្កេតឃេីញការវិវត្តន៍និងការជ្រៀតចូលសិល្ប:បែបថៃ បារំាង ចិន និងវៀតណាម។ តែទាំងបីខាងក្រោយនេះជាពិសេសចិននិងវៀតណាម មិនសូវមានទំហំធំធេងដូចការព្យាយាមរបស់រដ្ឋាភិបាលបច្ចុប្បន្នទេ។
ជាការជាក់ស្តែងរាប់បញ្ចូលស្តូបអនុស្សាវរីយ៍ដែលកម្ពុជាបានកសាងឡេីងស្ទេីរគ្រប់ខេត្តក្រុងដែលមានអត្ថន័យក៏ដូចជារូបភាពសិល្ប:សំណង់បម្រេីអោយវៀតណាម យេីងមានវិមានឈ្នះៗ ស្តាតអូឡាំពិកតេជោ ខ្លោងទ្វារអង្គរសង្រ្កានដោយក្រុមយុវជនសកយក និងថ្មីស្រឡាងបំផុតគឺមេដាយត្រៀមសម្រាប់អេស៊ីហ្គេមខាងមុខ ដែលមានផ្កាយបន្លំផ្ការំដួលនិងកំពូលវិមានឈ្នះៗបែបកំពូលស្រួចដូចសិល្ប:វៀតណាម។
សូមសរសេីរដែលវៀតណាមអាចពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា មិនមែនគ្រាន់តែសេដ្ឋកិច្ចនិងនយោបាយប៉ុណ្ណោះទេ ថែមទាំងនយោបាយអន្តោប្រវេសន៍និងសិល្ប:សំណង់ថែមទៀត។ តេីនេះអាចហៅបានថាជាការព្យាយាមប្តូរផ្នត់គំនិតនិងព្រលឹងប្រជាជាតិខ្មែរដែរឬទេ?