Source: KhmerOversea.Info
កម្មវិធីរំលឹកខួបគំរប់៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តើកម្ពុជាដើរដល់របត់ផ្លូវណា? 30 Years Anniversary of Paris Peace Agreements: Where is Cambodia heading to?
៣០ឆ្នាំកន្លងមកនេះ សន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីសន្តិភាពនៅកម្ពុជានៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ត្រូវបានពើបប្រទៈបដិវាទកម្ម(controversy)ជាច្រើនរវាងអ្នកកាន់កាប់អំណាចនិងប្រជាពលរដ្ឋខ្មែរ។
- នៅពេលដែលកិច្ចព្រមព្រៀងនេះនិយាយពីការកសាងសន្តិភាពយូរអង្វែងប្រកបដោយនិរន្តភាព(comprehensive peace) អ្នកកាន់កាប់អំណាចអួតត្រឹមចេញផុតពីសង្គ្រាមស៊ីវិលនិងអរគុណសន្តិភាពដូចសព្វថ្ងៃ។
- នៅពេលកិច្ចព្រមព្រៀងនេះនិយាយពីការផ្តល់អំណាចដល់ប្រជាពលរដ្ឋតាមរយៈពង្រឹងអង្គការសង្គមស៊ីវិល ប្រជាធិបតេយ្យសេរីពហុបក្ស និងសារពត៍មានឯករាជ្យ អ្នកកាន់កាប់អំណាចបែរយកស្ថាប័នជាតិមកធ្វើជាឧប្បករណ៍នយោបាយរបស់ខ្លួននិងពង្រឹងអំណាចបែបរបបផ្តាច់ការតាមរយៈការប្រើប្រាស់តុលាការជាអាវុធ ការរឹតត្បិតសេរីភាពបញ្ចេញមតិ រឹតត្បិតសកម្មភាពសង្គមស៊ីវិល និងការរំលាយគណបក្សសង្គ្រោះជាតិដែលមានសំលេងគាំទ្រពាក់កណ្តាលប្រទេសព្រមទាំងដកហូតតំណែងតំណាងរាស្ត្រនិងក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រជាពលរដ្ឋបានបោះឆ្នោតអោយពួកគេ។
- នៅពេលដែលកិច្ចព្រមព្រៀងនេះបានបន្តជួយកម្ពុជារហូតមកដល់សព្វថ្ងៃនិងទៅថ្ងៃអនាគត មានទាំងជំនួយមនុស្សធម៍ ការពង្រឹងសមត្ថភាពស្ថាប័ន និងកិច្ចអនុគ្រោះខាងពាណិជ្ជកម្ម ប៉ុន្តែអ្នកកាន់កាប់អំណាចបកស្រាយផ្សេងពីនេះដោយធ្វើការអត្ថាធិប្បាយថាកិច្ចព្រមព្រៀងនេះបានរលត់បាត់អស់សុពលភាពហើយ។
- នៅពេលដែលកិច្ចព្រមព្រៀងនេះធានានូវឯករាជ្យភាព បូរណភាពទឹកដី និងអព្យាក្រិតភាពរបស់កម្ពុជា តែអ្នកកាន់កាប់អំណាចបច្ចុប្បន្នត្រូវបានគេមើលឃើញថាបានងាកទៅពឹងពាក់ចិនកុម្មុយនីសហួសពីដែនកំណត់ដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ។
- នៅពេលដែលកិច្ចព្រមព្រៀងនេះពង្រឹងស្ថាប័នជាតិរៀបចំការបោះឆ្នោតឬគជបអោយមានវិជ្ជាជីវៈខ្ពស់ប្រកបដោយសេរីនិង ត្រឹមត្រូវនិងយុត្តិធម៌ អ្នកកាន់កាប់អំណាចបានបង្កើតគណៈកម្មការជាតិរៀបចំការបោះឆ្នោតដោយខ្លួនឯងរួចធ្វើការបោះឆ្នោតឆ្នាំ២០១៨ដែលធ្វើអោយគណបក្សរបស់ខ្លួនទទួលបានសំលេងក្នុងរដ្ឋសភាទាំងស្រុងគ្រប់គ្រងបែបឯកបក្សមកដល់សព្វថ្ងៃ។
- នៅពេលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសមធម៌និងការការពារបរិស្ថាន រដ្ឋអំណាចបច្ចុប្បន្នមានឈ្មោះអាក្រក់ខាងអំពើពុករលួយ កម្ពុជានៅមានគម្លាតសង្គមខ្ពស់ និងការរិចរិលព្រៃឈើក៏ដូចជាសម្បត្តិជាតិផ្សេងៗ។
វាគ្មិន៖
- ព្រះតេជគុណបណ្ឌិតហុក សាវណ្ណ ព្រះចៅអធិការវត្តខ្មែរម៉ុងត្រអាល ជាទីប្រឹក្សាអង្គការដឺស៊ីរ៉ក់
- លោកគល់ បញ្ញា ជាទីប្រឹក្សាអង្គការខុមហ្រ្វែល-លោកសេង សុភ័ណ ប្រធានអង្គការដឺស៊ីរ៉ក់
- បណ្ឌិតប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាហៅកាត់ថាស៊ីដ-បណ្ឌិតសេង សារី អ្នកស្រាវជ្រាវសង្គមនិងអ្នកវិភាគឯករាជ្យ
- បណ្ឌិតអ៊ា សុផល សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅ Occidental College, USA
- លោកង៉ែត ប៉ុល តំណាងដឺស៊ីរ៉ក់ ខេត្តអាល់បើរតា
សម្របសម្រួលដោយ៖ អ្នកស្រីធឹង វណ្ណា
នៅកម្ពុជា៖ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ ម៉ោង១០ព្រឹកនៅកម្ពុជា
Sunday, October ២៤, 2021 at 10:00 AM Phnom Penh Time
បងប្អូនទស្សនិកជនអាចចូលរួមសួរសំណួរ ជាមតិនិងយោបល់បានទាំងជាចំហរនិងផ្ញើរសារជាឯកជនតាមម៉ែសសិនចើរឬអ៊ីម៉េល៖ info@khmeroversea.info#CambodiaPeaceAt30#គណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសស្វាគមន៍នូវរាល់មតិ យោបល់ និងការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់! #CommitteeForElectionRightsofOverseasCambodians welcome all comments, opinions, and participations from all walks of life.#theceroc #khmeroverseas#cambodiabuddhism #buddhismandsociety #nepotism#wednesdaytalkshow#ពលករចំណាកស្រុក#ព្រះពុទ្ធដីកា #ព្រះសង្ឃខ្មែរនៅក្រៅប្រទេស #TheCEROC #committeeforelectionrightsofoverseascambodians#khmeroversea#ព្រះសង្ឃខ្មែរនៅក្រៅប្រទេស#theceroc#buddhismandsociety .