ការចាប់ផ្សឹកព្រះសង្ឃកើត សារ៉ាយ គឺជាទង្វើខុសច្បាប់ជាតិ ច្បាប់អន្តរជាតិ និងវិន័យព្រះពុទ្ធសាសនា។ ព្រះសង្ឃដែលគេផ្សឹកបានលុះត្រាតែរកឃើញថាមានអបត្តិបរាជិកមួយណាក្នុងចំណោម៤។ ការចូលរួមរបស់ព្រះតេជគុណកើត សារ៉ាយ ឈឺឆ្អាលរឿងសង្គម ជាពិសេសការទាមទារយុត្តិធម៌សង្គម មិនខុសវិន័យអបត្តិបរាជិកទេ។ ទង្វើរបស់អាជ្ញាធរនេះគឺឆ្លងផុតបន្ទាត់ក្រហមហើយ ហើយនេះជាការអនុវត្តតាមលំនាំខ្មែរក្រហមរវាងឆ្នាំ១៩៧៥-១៩៧៦ អស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។ លោកហ៊ុន សែន កំពុងឆបោកសមាជិកខ្លួនក្នុងជួរបក្សប្រជាជនថាកំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលខ្មែរក្រហមក៏ហៅរបបខ្លួនថាកម្ពុជាប្រជាធិបតេយ្យដូចជា។ ទីបំផុកអ្នកឃើញលទ្ធផលហើយ។
លទ្ធិប្រជាធិបតេយ្យគឺគេមិនរំលាយបក្សជំទាស់ មិនចាប់បក្សជំទាស់ដាក់គុក មិនដកហូតដំណែងតំណាងរាស្ត្រនិងក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រជាពលរដ្ឋបោះឆ្នោតអោយ មិនចាប់និងចោទការសំដែងមតិនិងការជួបជុំដែលធានាដោយរដ្ឋធម្មនុញ្ញថាជាការបង្កភាពវិកវរសង្គមនោះទេ។
ព្រះតេជគុណកើត សារ៉ាយ និងយុវជនខ្មែរថាវរៈ ចេញមកទាមទារអោយដោះលែងលោកគ្រូរ៉ុង ឈុន និងអោយមានយុត្តិធម៌សង្គមគឺគួរត្រូវបានសរសើរនិងលើកទឹកចិត្តថែមទៀត។
យុត្តិធម៌សង្គមគឺជាបុព្វហេតុសំខាន់សម្រាប់សង្គមមួយដែលលើកកំពស់ភាពជាបណ្ឌិត និងដាក់ទោសទណ្ឌភាពជាជនពាល។ ប្រព័ន្ធយុត្តិធម៌ខ្មែរបច្ចុប្បន្នគឺជាប្រព័ន្ធអយុត្តិធម៌ដែលបង្កភាពងាយស្រួលដល់ជនពាលធ្វើផ្គរធ្វើភ្លៀងរំលោភច្បាប់-ពុករលួយ-រំលោភអំណាច គ្រប់បែបយ៉ាង។
គុកអាចដាក់តែរាងកាយមនុស្សទេ គុកមិនអាចដាក់ចិត្តវិញ្ញាណនិងសេចក្តីស្រឡាញ់យុត្តិធម៌របស់មនុស្សបានឡើយ។ ចាប់ផ្សឹកព្រះតេជគុណកើត សារ៉ាយ គ្រាន់តែជាការយកស្បង់ចីពរចេញកំញើញនិងបន្ទាប់បន្ថោកស្ថាប័នព្រះពុទ្ធសាសនា ប៉ុន្តែមិនអាចផ្សឹកចិត្តបរិសុទ្ធស្រឡាញ់ធម៌ក្នុងដួងហរទ័យរបស់ព្រះតេជគុណកើត សារ៉ាយ បានទេ។
យុត្តិធម៌មិនអាចត្រូវបានគេលើកដាក់លើជើងពានអោយយើងងាយៗទេ បើយើងទាំងអស់គ្នាមិនទាមទារប្រឹងប្រែងដោយស្មងខ្លួនឯង!
យើងត្រូវរួមគ្នាទាមទារយុត្តិធម៌សង្គមទាំងអស់គ្នា!
ប្រភពពីកម្ពុជាថ្មី៖ https://bit.ly/3i7OjnR