Comment: រឿងរ៉ាវព្រះតេជគុណលួនសាវ៉ាត់គឺដូចគ្នានឹងរឿងអាសីហាបញ្ចេញហ្វេសប៊ុកឃ្លីបតាមផេកក្លែងក្លាយ។ តែពេលនេះគឺបរាជ័យទាំងស្រុងពីព្រោះប្រជាពលរដ្ឋខ្មែរបានរៀនសូត្រមេរៀនដ៏អយុត្តិធម៍នេះរួចហើយ។ នៅពេលដែលប្រជាការពារក្លែងខ្លួនជាតំរួតស្នងការខេត្តសៀមរាបទៅឆែកឆេរ-ដកហូតទ្រព្យសម្បត្តិផ្ទាល់ខ្លួន-ទូរស័ព្ទដៃរបស់មនុស្សជាច្រើននាក់រួមទាំងខាងព្រះសង្ឈនិងស្ត្រីជនរងគ្រោះ ព្រមទាំងវាយខ្នោះក្មួយលោកពីរនាក់ទៀត និងគំរាមកំហែងគ្រប់បែបយ៉ាងដោយគ្មានដីកាតុលាការនោះ(បញ្ជាក់៖លោកជួន សុបញ្ញាបញ្ជាក់ប្រាប់វីអូអេពីដំបូងថាខាងតុលាការអត់ដឹងរឿងអីទេ) មេគណខេត្តសៀមរាបចេញសេចក្តីសម្រេចផ្សឹកព្រះអង្គលួនសុវ់ាត់ទាំងកំបាំងមុខ ដោយអាងតែទៅលើចំលើយដែលទទួលបានពីប៉ូលីសឆែកឆេរទាំងនោះប៉ុណ្ណោះ។ ពេលនេះអ្នកស្រីដួង សុថាវរី ស្នងការរងទទួលបន្ទុកខាងជួញដូរមនុស្សនិងអនីតិជនបានប្រាប់ថាមានពាក្យបណ្តឹងប្អូនស្រីម្នាក់ប្តឹងក្នុងពេលឆែកឆេរសួរចំលើយនោះដែរ។ ដូច្នេះ សំណួរសួរថាតើប៉ូលីសមានបុព្វសិទ្ធិក្នុងមាត្រាណាឬក្រមសីលធម៍ពិតរបស់ប៉ូលីសនៅកន្លែងណាដែលទៅឆែកឆេរ សួរចំលើយ រឹបអូសសម្បត្តិទ្រព្យឯកជន ព្រមទាំងវាយខ្នោះដៃមនុស្សគ្មានទោសកំហុសទាំងគ្មានដីការតុលាការនោះដោយសំអាងតែទៅលើសំលេងឃ្លីបក្នុងហ្វេសប៊ុននោះដែលមិនបង្កអោយមានអស្ថេរភាពក្នុងសហគមតែប៉ុនសសៃសក់ក៏គ្មានផងនោះ? តើបទចោទល្មើសវិន័យសង្ឃអាបត្តិបរាជិកដោយគ្រាន់តែជនអនាមិកបង្កើតផេកនិងបង្ហោះសំលេងក្លែងក្លាយតាមហ្វេសប៊ុកអាចជាភស្តុតាងគ្រប់គ្រាន់ព្រះវិន័យបានមែនទេ? តើបទចោទរឿងសេពសន្ទវៈមានកំរិតទោសធ្ងន់តាមក្រមព្រហ្មទណ្ឌនោះមានធាតុផ្សំគ្រប់គ្រាន់របៀបណា៖ រំលោភពេលណា នៅទីណា មានរូបថតបញ្ជាក់ស្នាមរើបំរាស់រលាត់រលាកនិងសាក្សីយ៉ាងណា? តើអ្នកស្រីដួង សុថាវរី មានបុព្វសិទ្ធិនិងតួនាទីយ៉ាងណាមកកាន់កាប់សំណុំរឿងនេះព្រោះតាមតួនាទីអ្នកស្រីគ្រាន់តែទទួលខុសត្រូវការចាប់រំលោភមនុស្សស្រីអនីតិជនឬក្រោមអាយុប៉ុណ្ណោះ? ឬអ្នកស្រីធ្វើការនេះលើសក្រមសីធម៌និងវិជ្ជាជីវៈរបស់ខ្លួនពីព្រោះខ្លួនជាសមាជិកពង្រឹងគណបក្សប្រចាំឃុំជីក្រែងជាមួយបក្សពួកមួយដំបរស្វានោះ? ឯណាទៅការអនុវត្តន៍យន្តការជាក់ស្តែងបើរកឃើញថាអ្នកស្រីរំលោភបំពានសហលក្ខន្តិកៈប៉ូលីសទាហានដែលត្រូវអព្យាក្រិតពិតប្រាកដនៅរាល់ការអនុវត្តន៍ការងាររបស់ខ្លួននោះ? រឿងការបង្ហោះសារក្លែងក្លាយនេះ មិនមែនគ្រាន់តែបំផ្លាញសេចក្តីសុខនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គលប៉ុណ្ណោះទេ ជាការមាក់ងាយនិងបំផ្លាញព្រះពុទ្ធសាសនាធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះបទចោទរឿងព្រះសង្ឃរំលោភស្ត្រីភេទពេលនះគឺកាន់តែបំផ្លាញព្រះពុទ្ធសាសនាទ្វេរដងថែមទៀត។ យើងធ្លាប់តែលឺមនុស្សញៀនថ្នាំឬមនុស្សវិកលចរិកចាប់រំលោភក្មេង តែអ្នកស្រីហ៊ានអៈអាងថាស្ត្រីវ័យ២៧ឆ្នាំត្រូវបានគេរំលោភ ហើយអ្នករំលោភគឺព្រះសង្ឃថែមទៀតនោះ រឿងនេះគឺពិតជាអស្ចារ្យ ហើយមានតែទមិឡអត់សាសនាទេដែលជឿរឿងនេះនោះ!
23 មិថុនា 2020
បោះពុម្ពភ្នំពេញ —
ស្រ្តីម្នាក់ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយព្រះអង្គ លួន សុវ៉ាត សកម្មជនសង្ឃល្បីឈ្មោះ បានចេញមុខដាក់ពាក្យបណ្តឹងថា នាងមិនមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គនោះទេហើយថា ជនមិនស្គាល់អត្តសញ្ញាណបានបង្កើតហ្វេសប៊ុកដាក់ឈ្មោះហៅក្រៅរបស់កញ្ញា។
ស្រ្តីម្នាក់នោះមានឈ្មោះ ទឹម រដ្ឋា ហៅក្រៅថា ស្រីដា អាយុ៣០ឆ្នាំ ជាអ្នករស់នៅក្នុងភូមិអន្លង់ត្នោត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានផ្ទះនៅទល់មុខវត្តស្លែង ដែលព្រះអង្គ លួន សុវ៉ាតធ្លាប់គង់នៅ។
ក្នុងពាក្យបណ្តឹង ចុះថ្ងៃទី១៩ ខែមិថុនា ដែល VOA ទទួលបាន កញ្ញា ទឹម រដ្ឋា ដែលមានបងប្អូនស្រី៣នាក់ទៀតលើកឡើងថា ជនអនាមិកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយឈ្មោះ Srey Da Chi-Kraeng ដែលបង្ហោះវីដេអូ៤ឃ្លីប ដែលក្នុងនោះមានរូបកញ្ញា បងប្អូនស្រីនិងម្តាយ។ ក្នុងវីដេអូនោះបងប្អូនស្រី និងម្តាយ ត្រូវបានចោទប្រកាន់ថា សន្ទនាស្នេហាជាមួយព្រះអង្គ លួន សុវ៉ាត ដែលព្រះអង្គបានបដិសេធដូចគ្នា។
ពាក្យបណ្តឹងដែលបង្ហោះទៅហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ឲ្យដឹងថា៖
«ទាំងបងប្អូនខ្ញុំ៤នាក់ និងម្តាយត្រូវបានគេលួចយករូបថតទៅដាក់ក្នុងផេក រួមទាំងកាត់តសំឡេងធ្វើជាវីដេអូឃ្លីបនិយាយសាសងជាមួយព្រះសង្ឃបែបលេបខាយស្នេហា។ កត្តានេះធ្វើឲ្យខូចកិត្តិយសធ្ងន់ធ្ងរដល់នាងខ្ញុំនិងសមាជិកគ្រួសារទាំងអស់ ព្រមទាំងមានការរើសអើងនៅក្នុងភូមិ និងទីកន្លែងធ្វើការ»។
កញ្ញា ទឹម រដ្ឋា ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា វីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកនោះមានរូបកញ្ញាបងប្អូននិងម្តាយបង្កើត។ កញ្ញាបន្តថា នេះជាការកាត់តសំឡេងបញ្ចូលគ្នា បង្កើតជាសាច់រឿង ដែលកញ្ញាថា មិនបានដឹងរឿងនេះទាល់តែសោះ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំអត់បានប្រព្រឹត្ត។ ចង់និយាយថា បួនប្រាំនាក់(គ្រួសារ) គេចងទៅទាំង៥អ៊ីចឹង។អ៊ីចឹងអាគ្នាមិនបានធ្វើវាជាប់ទៅអ៊ីចឹងដែរ។ អ៊ីចឹងវាធ្វើឲ្យប៉ះពាល់កិត្តិយស។ វាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តយើងទៀត»។
កញ្ញាបានបដិសេធថា កញ្ញាមិនមានទំនាក់ទំនងស្នេហាអ្វីជាមួយព្រះអង្គ លួន សុវ៉ាត នោះទេបើទោះជាផ្ទះនៅជិតវត្តព្រះអង្គគង់នៅ និងធ្លាប់ស្គាល់ព្រះអង្គក៏ដោយ។ កញ្ញាបន្ថែមថា មានគេចង់ធ្វើបាបព្រះអង្គ។
កញ្ញាបន្តថា៖ «ខ្ញុំអត់មានទំនាក់ទំនង(ស្នេហា)ជាមួយគាត់ផង គ្រាន់តែស្គាល់ ដោយសារលោក(គង់នៅ)វត្តនៅទល់មុខផ្ទះរបស់ខ្ញុំ»។
កញ្ញាបដិសេធមិនបកស្រាយបន្ត ដោយចង់រក្សាភាពស្ងៀមស្ងាត់និងទុកឲ្យសមត្ថកិច្ចចាត់ការស្វែងរកអ្នកបង្កើតទំព័រហ្វេសប៊ុកនេះ។
វីដេអូយ៉ាងតិចចំនួន៤ ដែលមានការចោទប្រកាន់ថា ជាសំឡេងរបស់ព្រះអង្គ លួន សុវ៉ាត ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកមួយឈ្មោះ Srey Da Chi-Kraeng។ នេះជាទំព័រហ្វេសប៊ុកដែលទើបត្រូវបានបង្កើតឡើង កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០នេះ ដែលមានអ្នកចុច Likes ទៅដល់ជាង ១ពាន់នាក់។
វីដេអូមួយក្នុងចំណោមវីដេអូផ្សេងទៀត ដែលមានរយៈពេលជាង៧នាទី ជាវីដេអូថតចេញពីការហៅសន្ទនាគ្នាតាមប្រព័ន្ធសង្គមហ្វេសប៊ុក ដែលមានឈ្មោះជាភាសាខ្មែរ «លួន សុវ៉ាត»។ ការសន្ទនាគ្នានេះមាននិយាយទាក់ទងនឹងស្នេហា ការប្រើប្រាស់ពាក្យពេចន៍ដូចជាម៉ាស្សា ឈឺខ្នង ឈឺចង្កេះនិងការហៅមកជួបគ្នាផងដែរ។ ចាប់តាំងពីថ្ងៃទី៤ខែមិថុនាមក ទំព័រហ្វេសប៊ុក Srey Da Chi-Kraeng មិនមានបង្ហោះសារអ្វីទៀតនោះទេ។
ចំពេលមានការចោទប្រកាន់រឿងសន្ទនាស្នេហា រហូតដល់មានការផ្សឹក ព្រះអង្គព្រះអង្គ លួន សុវ៉ាត នោះ សកម្មជនសង្ឃល្បីឈ្មោះនេះ កំពុងត្រូវបានតុលាការខេត្តសៀមរាបសង្ស័យថា បានប្រព្រឹត្តបទល្មើស«រំលោភសេពសន្ថវៈ»។
Continue reading