CORONAVIRUS: WHAT WE KNOW SO FAR
Original source: CambodianInterpreter.Org Video Clip Original Link
What is this virus?
The virus has been identified as a new type of coronavirus. Coronaviruses are a large family of pathogens, most of which cause mild respiratory infections such as the common cold.
But coronaviruses can also be deadly. SARS, or severe acute respiratory syndrome, is caused by a coronavirus and killed hundreds of people in China and Hong Kong in the early 2000s.
Can it kill?
Yes. Over 2850 people have so far died after testing positive for the virus.
What are the symptoms?
Its symptoms are typically a fever, cough and trouble breathing, but some patients have developed pneumonia, a potentially life-threatening infection that causes inflammation of the small air sacs in the lungs. People carrying the novel coronavirus may only have mild symptoms, such as a sore throat. They may assume they have a common cold and not seek medical attention, experts fear.
How is it detected?
The virus’s genetic sequencing was released by scientists in China to the rest of the world to enable other countries to quickly diagnose potential new cases. This helps other countries respond quickly to disease outbreaks.
To contain the virus, airports are detecting infected people with temperature checks. But as with every virus, it has an incubation period, meaning detection is not always possible because symptoms have not appeared yet.
How did it start and spread?
The first cases identified were among people connected to the Huanan Seafood Wholesale Market in Wuhan.
Cases have since been identified elsewhere which could have been spread through human-to-human transmission.
What are countries doing to prevent the spread?
Countries in Asia have stepped up airport surveillance. They include Japan, South Korea, Thailand, Hong Kong, Indonesia, Malaysia and Philippines.
Australia and the US are also screening patients for a high temperature, and the UK announced it will screen passengers returning from Wuhan.
Is it similar to anything we’ve ever seen before?
Experts have compared it to the 2003 outbreak of severe acute respiratory syndrome (SARS). The epidemic started in southern China and killed more than 2850 people in mainland China, Iran, South Korea, Italy, Hong Kong and elsewhere.
=====
កូរ៉ូណាវីរុស៖ អ្វីដែលយើងត្រូវដឹង
តើមេរោគនេះជាអ្វី?
វីរុសនេះត្រូវបានគេកំណត់អត្តសញ្ញាណថាជាប្រភេទមេរោគឆ្លងថ្មី។ កូរ៉ូណាវីរុសគឺជាគ្រួសារវីរុសបង្កជំងឺដ៏ធំមួយដែលភាគច្រើនបណ្តាលឱ្យមានការឆ្លងមេរោគតាមផ្លូវដង្ហើមស្រាលៗ ដូចជាផ្តាសាយធម្មតា។
ប៉ុន្តែកូរ៉ូណាវីរុសឬវីរុសឆ្លងនេះក៏អាចមានគ្រោះថ្នាក់ផងដែរ។ ជំងឺ SARS ឬរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីវីរុសឆ្លងនិងបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសចិននិងហុងកុងនៅដើមទសវត្សឆ្នាំ ២០០០ ។
តើវាអាចសំលាប់មនុស្សបានទេ?
ត្រូវហើយ។ មនុស្សជាង២៨៥០ នាក់បានស្លាប់បន្ទាប់ពីបានធ្វើតេស្តិ៍រកឃើញវីរុសនេះ។
តើរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញារបស់វាច្រើនតែក្តៅខ្លួន ក្អកនិងពិបាកដកដង្ហើម ប៉ុន្តែអ្នកជំងឺខ្លះបានវិវត្តទៅជាជំងឺរលាកសួតដែលអាចគំរាមកំហែងដល់អាយុជីវិតដែលបណ្តាលអោយរលាកថង់ខ្យល់តូចៗនៅក្នុងសួត។ មនុស្សដែលផ្ទុកវីរុសកូរ៉ូណាអាចមានរោគសញ្ញាស្រាលដូចជាឈឺបំពង់ក។ ពួកគេអាចសន្មតថាពួកគេមានត្រឹមជំងឺផ្តាសាយធម្មតាហើយមិនស្វែងរកការយកចិត្តទុកដាក់ខាងពេទ្យជំនាញទេ។
តើវាត្រូវបានរកឃើញយ៉ាងដូចម្តេច?
លំដាប់ហ្សែនរបស់វីរុសនេះត្រូវបានចេញផ្សាយដោយអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិនទៅកាន់ពិភពលោកដើម្បីឱ្យប្រទេសដទៃទៀតធ្វើរោគវិនិច្ឆ័យករណីថ្មីដែលអាចកើតមានយ៉ាងឆាប់រហ័ស។ ការណ៍នេះជួយប្រទេសដទៃទៀតឆ្លើយតបយ៉ាងរហ័សចំពោះការផ្ទុះឡើងនៃជំងឺ។
ដើម្បីទប់ស្កាត់វីរុស អាកាសយានដ្ឋានកំពុងរកមេរោគឆ្លងនេះដោយការត្រួតពិនិត្យសីតុណ្ហភាព។ ប៉ុន្តែដូចវីរុសទាំងអស់ដែរ វាមានរយៈពេលភ្ញាស់របស់វាមានន័យថាការរកឃើញមិនតែងតែអាចកើតមាននោះទេព្រោះរោគសញ្ញាមិនទាន់លេចចេញមក។
តើវាចាប់ផ្តើមនិងរាលដាលយ៉ាងដូចម្តេច?
ករណីដំបូងដែលត្រូវបានគេដឹងគឺស្ថិតក្នុងចំណោមមនុស្សដែលនៅជាប់ឬមានទំនាក់ទំនងនឹងផ្សារលក់ដុំអាហារសមុទ្រហួណាននៅទីក្រុងវូហាន។
ចាប់តាំងពីពេលនោះមកករណីទាំងនេះត្រូវបានគេរកឃើញនៅកន្លែងផ្សេងទៀតដែលអាចឆ្លងតាមរយៈការឆ្លងពីមនុស្សទៅមនុស្ស។
តើប្រទេសផ្សេងៗកំពុងធ្វើអ្វីដើម្បីការពារការរីករាលដាលនេះ?
បណ្តាប្រទេសនៅអាស៊ីបានបង្កើនការឃ្លាំមើលតឹងតែងតាមព្រលានយន្តហោះ។ ប្រទេសទាំងនោះ រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង ថៃ ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។
អូស្រ្តាលីនិងសហរដ្ឋអាមេរិកក៏កំពុងពិនិត្យអ្នកដំណើរបើពួកគេមានសីតុណ្ហភាពខ្ពស់ ហើយអង់គ្លេសបានប្រកាសថាខ្លួននឹងត្រួតពិនិត្យអ្នកដំណើរដែលវិលត្រឡប់មកពីវូហាន។
តើវាស្រដៀងនឹងអ្វីដែលយើងធ្លាប់បានឃើញពីមុនទេ?
អ្នកជំនាញបានប្រៀបធៀបវាទៅនឹងការផ្ទុះឡើងនៃរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ SARS ឆ្នាំ២០០៣ ។ ការរាតត្បាតបានចាប់ផ្តើមនៅភាគខាងត្បូងប្រទេសចិនហើយបានសម្លាប់មនុស្សជាង ២៨៥០នាក់នៅចិនដីគោក អ៊ីរ៉ាន កូរ៉េខាងត្បុង អ៊ីតាលី ហុងកុងនិងកន្លែងផ្សេងទៀត។
==បកប្រែក្រៅផ្លូវការដោយក្រុមហ៊ុនអ្នកបកប្រែឃីន====