ខ្ញុំជាទំពាំង (អានក្នុង pdf)
១. ខ្ញុំជាទំពាំងក្នុងសង្គមបើក បាក់ឌុបកក្រើកប្រឡងយកជាប់
ខ្ញុំនៅតែឆ្ងល់កូនខ្មែររៀបរាប់ នេះជាទំលាប់ឬជាយ៉ាងណា? ។
២. ១២ឆ្នាំខ្ញុំប្រឹងរៀនរហូត តែជួនរបូត២ថ្ងៃសីហា
តាមពិតខ្ញុំមិន(មែន)ជាកូនទេវតា(fixed mindset) ខ្ញុំជាអ្នកស្នេហាសិក្សាខ្មីឃ្មាត(growth mindset)។
៣. ប្រឡងពីរថ្ងៃដូចចាប់បង្ខំ ហើយកុំបន្លំថាជាការស្រឡាញ់ជាតិ
មិនគួរអួតអាងអោយធំហួសមាឌ អង្គរកេរជាតិកើតដោយព្បាយាម ។
៤. អប់រំស្រុកខ្មែរត្រូវតែកែរទំរង់ ប្រឡងបាក់ឌុបគួរលប់ចេញភ្លាម
ដើរទាន់ពិភពលោកកូនខ្មែរទារទាម ទំពាំងមិនស្ងៀមចង់រីកធំជាក់ស្តែង ។
សេង សុភ័ណ
មើលកូនបណ្តើរហ្វេសប៊ុកបណ្តើរ
ម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩