ចាប់ផ្តើមដោយនិយាយការពិតពីកម្ពុជាបាត់បង់ចំណូលជាតិមហិមារពីឱនភាពពាណិជ្ជកម្មជាមួយចិន ប្រជាជនកម្ពុជាត្រូវបង្ខំចិត្តធ្វើចំណាកស្រុកនិងអត់ឃ្លាតនៅលើគំនាតខុសគ្នាឆ្ងាយណាស់រវាងអ្នកមានអំណាចនិងប្រជាពលរដ្ឋទូទៅ។ ហ៊ុន-សែន កូនចៅ និងបក្សពួករបស់គាត់មានកប់ក្តោងដោយជួនកាលអាចយកលុយផ្ទាល់ខ្លួនជួយអ្នកក្រជាជាងយកលុយជាតិជួយទៀតនោះក៏អាចធ្វើបានដែរ ហើយក្រុមពួកគាត់នេះបានកំពុងទទួលផលប្រយោជន៌ពីការបន្តកាន់អំណាចដែលខ្វះភាពស្របច្បាប់ ដោយការទទួលយកថវិកាពីចិនធ្វើផ្លូវថ្នល់ដែលជាកម្ចីអោយប្រជាជនខ្មែរជាអ្នកសងជំពាក់វិញ ឬវិនិយោគវារីអគ្គីសនីដែលប៉ះពាល់ដល់បរិដ្ឋាននិងប្រជាជនរស់នៅក្បែរៗនោះ។ សមិទ្ធិផលផ្លូវថ្នល់និងវារីអគ្គីសនីនេះត្រូវបានស្ថានទូតចិនលើកមកអួតដាក់សហរដ្ឋអាមេរិក ដូចគ្នានឹងលោកហ៊ុន-សែនអួតប្រាប់ប្រជាពលរដ្ឋខ្មែរថាជាសមិទ្ធិផលខ្លួនផងដែរ។
ប៉ុន្តែអ្វីដែលបារម្មណ៌បំផុតនោះ អំណាចហ៊ុន-សែនក្រោមការដាក់ជើងដោយចិនហាក់ដូចជាអណ្តែតនៅលើព្យុះក្រោមទឹកសព្វថ្ងៃនេះ…តើវាសនាកម្ពុជានឹងធ្លាក់ចុះដូចសម័យខ្មែរក្រហមក្រោមការគាំទ្ររបស់ចិនទៀតឬមួយយ៉ាងណា?
Beginning with truth speech about the huge trade deficit of Cambodia with China. Cambodian people must surrender to migrate to work in another countries for the survival and the huge gap of socioeconomic status of all Cambodian people particularly between general Cambodians and the family of powerful and patronage leaders. Hun Sen, his family and patrons have accumulated largess wealth and sometime they could transfer those personal wealth to support Cambodian people rather than national treasury. The powerful family and patrons have benefited from China’s support to renew their power although this power has been illegitimate. With such power aide, China boasted US about their road buildings and dams while those infrastructures are loans that shall burden all Cambodian citizens to repay, and the dams projects have devastated environment and local Cambodians exponentially. China’s boasting is at the same level of Hun Sen’s who has always manipulated his success to cheat Cambodian people.
But what has been so worried is Hun Sen’s power is just on the tray lifted up by China, in which this tray is floating on the water surface with circling storm underneath….shall destiny of Cambodia will fall into Khmer Rouge style under China’s aids again?
==============
[Posted on Saturday, April 19, 2019 at 3:20AM local time] *English below*
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន។ #fullpictureKH
China is Cambodia’s largest trade partner, but this relationship is heavily skewed in China’s favor. About 87% of trade are Chinese imports, which do not support jobs or industry in the same way Cambodia’s trade relationship with the United States or EU does. This is just one more way Cambodia has shifted from a more balanced and diverse economic approach to one more dependent on China. #fullpictureKH
[Posted on Saturday, April 20, 2019 at 1:30am] មិត្តកម្ពុជាទាំងអស់ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម (https://m.facebook.com/story.php?story_fbid=10156316819443224&substory_index=0&id=79770243223។ វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេចទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។
នៅក្នុងករណីនេះ វាគឺជាភាពសកម្មបំផុតរបស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ៣,០០០គីឡូម៉ែត្រ។ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យមួយនេះ? ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?