Op-Ed: The CEROC
PETITION RESPONSE
Prepare in English and French marking ‘Original Text’ or ‘Translation’
PETITION NO.: 421-03054
BY: MR. MCKINNON (COQUITLAM-PORT COQUITLAM)
DATE: DECEMBER 7, 2018
PRINT NAME OF SIGNATORY: SIGNED BY THE HONOURABLE CHRYSTIA FREELAND
Response by the Minister of Foreign Affairs
SIGNATURE Minister or Parliamentary Secretary
SUBJECT: CAMBODIA
ORIGINAL TEXT
REPLY
ឆ្លើយតបនឹងញត្តិ
រៀបចំឯកសារជាភាសាអង់គ្លេសនិងបារាំងកំណត់សញ្ញាជា ឯកសារដើម ឬ បកប្រែ
ញត្តិលេខ៖ ៤២១-០៣០៥៤
ដោយ៖ លោកម៉ិកគិនណុន មណ្ឌលខោកគ្វីតឡាំ-ផតខោកគ្វីតឡាំ
ថ្ងៃខែឆ្នាំ៖ ៧ ធ្នូរ ២០១៨
ឈ្មោះជាអក្សរធំនៃហត្ថលេខា៖ ចុះហត្ថលេខាដោយអ្នកស្រីគ្រីស្ទា ហ្វ្រីឡែន
ឆ្លើយតបដោយរដ្ឋមន្ត្រីក្រសួងការបរទេស
ចុះហត្ថលេខា៖ រដ្ឋមន្ត្រីឬលេខាធិការរដ្ឋសភា
ប្រធានរឿង៖ ប្រទេសកម្ពុជា
ឯកសារដើម
ការឆ្លើយតប៖
The promotion and protection of human rights, democracy and the rule of law have been integral parts of Canada’s bilateral relations with Cambodia.
Canada is deeply concerned by the anti-democratic actions taken by the Government of Cambodia. The November 2017 dissolution of the Cambodia National Rescue Party (CNRP) by the Supreme Court and the arrest of its leader are deliberate attempts to limit alternate political views, and the targeting of media and NGOs are signs of the government’s growing disregard for the democratic process.
In response to these troubling developments, Global Affairs Canada released a statement on July 29, 2018, the day of the general elections, calling for the release of CNRP leader Kem Sokha. Canada expressed its deep concerns about these undemocratic elections, noting that the election campaign was widely recognized to have been marred by voter intimidation and manipulation of the polls.
On September 9, 2018, Kem Sokha was released on bail from prison after a year of detention, under conditions tantamount to house arrest with highly restricted communications privileges. Page 2 of 2 Following the latter development, the Government of Canada issued a tweet on September 10, 2018, acknowledging Mr. Kem Sokha’s release from prison but calling for the baseless and arbitrary charges against him to be dropped. The Government of Canada further urged the Government of Cambodia to reinstate the CNRP and to hold free and fair elections.
Canada will continue to raise these issues with Cambodia at all levels, and advocate for the acquittal of Kem Sokha, and for the ban on 118 senior members of the CNRP to be lifted.
Our government remains committed to promoting international justice and respect for human rights, and to combatting corruption, including in Cambodia.
Online Petition with the Signed Response
ការលើកកំពស់និងការការពារនូវសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋគឺជាផ្នែកសមាហរណកម្មសំខាន់ក្នុងទំនាក់ទំនងទ្វេរភាគីរវាងកាណាដានិងកម្ពុជា។
កាណាដាមានក្តីកង្វល់យ៉ាងខ្លាំងនូវទង្វើប្រឆាំងលទ្ធិប្រជាធិបតេយ្យដែលប្រព្រឹត្តឡើងដោយរដ្ឋាភិបាលកម្ពុជា។ ការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិការ ឆ្នាំ២០១៧ ដោយតុលាការកំពូលនិងការចាប់មេដឹកនាំរបស់ពួកគេ គឺជាការប៉ុនប៉ងបែបគិតទុកជាមុនក្នុងការកំហិតទស្សនៈនយោបាយផ្ទុយគ្នា ការយកសារព៍តមាននិងអង្គការមិនមែនរដ្ឋាភិបាលជាមុខព្រួញគឺជាសញ្ញាបញ្ជាក់ថារដ្ឋាភិបាលមិនទទួលស្គាល់កាន់តែខ្លាំងឡើងនូវនីតិវិធីដំណើរការលទ្ធិប្រជាធិបតេយ្យ។
ឆ្លើយតបទៅនឹងការវិវឌ្ឍន៌ប្រកបដោយបញ្ហាទាំងនេះ ការិយាល័យកិច្ចការពិភពលោកប្រទេសកាណាដាបានចេញនូវសេចក្តីថ្លែងការណ៌កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចំថ្ងៃបោះឆ្នោតសាកល អំពាវនាវអោយដោះលែងលោកកឹម-សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ប្រទេសកាណាដាបានសំដែងក្តីកង្វល់របស់ខ្លួនយ៉ាងជ្រាលជ្រៅចំពោះការបោះឆ្នោតមិនប្រកបដោយលទ្ធិប្រជាធិបតេយ្យទាំងនេះ ដោយកត់សំគាល់ឃើញយ៉ាងទូលាយថាការឃោសនារកសំលេងឆ្នោតបានរារាំងដោយការគំរាមកំហែងអ្នកបោះឆ្នោត និងការបំភ្លែនូវលទ្ធផលឆ្នោត។
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោកកឹម-សុខាត្រូវបានដោះលែងពីពន្ធនាគារ អោយស្ថិតក្រោមការត្រួតពិនិត្យបន្ទាប់ពីឃុំខ្លួនអស់រយៈពេលមួយឆ្នាំ អោយស្ថិតក្រោមលក្ខណ្ឌដែលស្មើនឹងការឃុំខ្លួនក្នុងផ្ទះដោយបំបិទសិទ្ធិការទាក់ទងមកខាងក្រៅទាំងស្រុង។
តាមរយៈការវិវឌ្ឍន៌ចុងក្រោយបំផុត រដ្ឋាភិបាលកាណាដាបានចេញសារតាមបណ្តាញទ្វីតតើរកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ទទួលស្គាល់ការដោះលែងលោកកឹម-សុខាពីពន្ធនាគារ ប៉ុន្តែអំពាវនាវអោយទំលាក់ចោលបទចោទទាំងបំពាននិងខ្វះមូលដ្ឋានប្រឆាំងនឹងរូបគាត់ទាំងនោះចេញ។ រដ្ឋាភិបាលកាណដាបានជំរុញបន្ថែមដល់រដ្ឋាភិបាលកម្ពុជាអោយមានការដំណើរការគណបក្សសង្គ្រោះឡើងវិញនិងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍។
កាណាដានឹងបន្តលើកឡើងនូវបញ្ហានេះជាមួយភាគីកម្ពុជានូវគ្រប់កំរិតថ្នាក់ ហើយនឹងធ្វើយុទ្ធនាការភាពគ្មានទោសទណ្ឌរបស់លោកកឹម-សុខា និងការហាមប្រាមដល់មន្ត្រីសំខាន់ៗទាំង១១៨នាក់របស់គណបក្សសង្គ្រោះជាតិអោយមានការផ្តល់សម្បទាឡើងវិញ។
រដ្ឋាភិបាលរបស់យើងនៅតែតាំងចិត្តខ្ពស់ចំពោះការលើកកំពស់យុត្តិធម៍អន្តរជាតិនិងគោរពសិទ្ធិមនុស្ស ប្រឆាំងអំពើពុករលួយ រួមបញ្ចូលទាំងប្រទេសកម្ពុជា។
បកប្រែក្រៅផ្លូវការដោយលោកសេង-សុភ័ណ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩