លិខិតចំហរ
ខ្ញុំព្រះករុណាអាត្មាភាព-យើងខ្ញុំក្នុងនាមសមាជិកស្ថាបនាក៏ដូចជាសមាជិកប្រតិបត្តិនិងសមាជិកទូទៅទាំងអតីតនិងបច្ចុប្បន្ននៃសមាគមខេមរនិស្សិតនៃសកលវិទ្យាល័យមហាចុឡាឡុងកនរាជាវិទ្យាល័យមានការសោកស្តាយដោយភាពមិនច្បាស់លាស់នៃការចាត់រៀបចំពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខរបស់សមាគមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨នៅវត្តស្រីសុដារាមក្នុងទីក្រុងបាងកក។ តាមលិខិតរបស់សមាគមខេមរនិស្សិតគឺសមាគមជាអ្នករៀបចំបុណ្យភ្ជុំបិណ្ឌនេះ ប៉ុន្តែទៅជារាជទូតកម្ពុជាប្រចាំទីក្រុងបាងកកចេញសំបុត្រថាខ្លួនជាអ្នករៀបចំឬម្ចាស់បុណ្យទៅវិញ។ នៅក្នុងវារៈលំអិតនៃវិធីបុណ្យ ក៏សង្កេតឃើញរដ្ឋមន្ត្រីក្រសួងការងារនិងមុខវិជ្ជាជីវៈរបស់កម្ពុជានឹងមកចូលរួមផងដែរ។ (សូមពិនិត្យមើលលិខិតភ្ជាប់មកជាមួយនេះស្រាប់)
សូមបញ្ជាក់ថាសមាគមខេមរៈនិស្សិតនេះជាសមាគមក្រៅរដ្ឋាភិបាលចំណុះអោយសាកលវិទ្យាល័យ។ ស្ថាប័ននេះជាស្ថាប័នសមណៈនិស្សិតខ្មែរដែលជាបណ្ឌិតបញ្ញវន្តដែលបានបញ្ចប់ការសិក្សា កំពុងសិក្សា និងមានមកបន្តការសិក្សាខាងមុខ។ លក្ខន្តិកៈរបស់សមាគមគឺឈររឹងមាំលើការបំពេញតាមគោលបំណងរបស់ខ្លួនដើម្បីជំរុញភាពជោគជ័យនៃការសិក្សារៀនសូត្រ មានក្រមសីលធម៍ មានវិជ្ជាជីវៈ និងជាក្រុមបច្ចេកទេសសុទ្ធសាធ ហើយមិនពាក់ព័ន្ធក្នុងការបំរើបក្សនយោបាយណាមួយឡើយ។
ដើម្បីតំរង់ទិសរបស់យើងប្រកបដោយសតិសម្បជ្ជញ្ញៈនិងនិរន្តរភាពស្ថាប័ន ខ្ញុំព្រះករុណាអាត្មាភាព-យើងខ្ញុំ សូមថ្កោលទោសបុគ្គលឬក្រុមណាដែលយកសមាគមទៅពាក់ព័ន្ធបំរើបក្សនយោបាយ និងបក្សនយោបាយដែលឆ្លៀតយកអត្ថប្រយោជន៍ពីសមាគមទៅបំរើមហិច្ឆតានយោបាយរបស់ខ្លួនតាមទំនើងចិត្ត។ សូមបញ្ជាក់ថាក្រុមបច្ចេកទេស ពិតជាមានទំងន់និងតំលៃខ្ពស់ជាងក្រុមអ្នកនយោបាយនៅគ្រប់សម័យកាលទាំងអស់ក្នុងការអភិវឌ្ឍន៍សង្គម។
ថ្ងៃ១១រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦១
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨
Open Letter
We are founding members as well as leadership members and general members, in the past and present, of the Khemara Student Association of Mahachulalongkornrajavidyalaya University have disappointed on the conflicting invitation of Pchum Ben Khmer ceremony which will be conducted this October 7, 2018 at Sri Sodaram Monastery in Bangkok. According to the invitation of the Association, the Association is the host of this event. But Royal Embassy of Cambodia in Bangkok issued their own invitation confirming that Embassy is the host of the event. In the detailed agenda, Minister of Labor and Vocational Training of Cambodia will attend the ceremony as well. (Please see the invitations attached herewith).
We would like to affirm that Khemara Student Association is the non-governmental organization under the provision of the University. This institution is the institution of Buddhist monks who are intellectuals and scholars whom graduated, are current students, and are prospective students. The bylaw of the Association has stood firm on accomplishing the objectives of the Association to further learning success, aware of code of ethic, professionalism, and we are purely technical group, and this Association shall never involve serving any political party.
To move towards our goal with consciousness and sustainability of the institution, we are condemning any individual or group who are using the Association to serve the political party, and political party that exploits the Association for their own political ambition. We would like to confirm that technical groups are genuinely pertaining heavier weight and more invaluable than those of politician groups in developing a society.
จดหมาย
เราเป็นสมาชิกผู้ก่อตั้งรวมถึงสมาชิกผู้นำและสมาชิกทั่วไปในอดีตและปัจจุบันของสมาคมนักเรียน Khemara มหาวิทยาลัยมหาจุฬาลงกรณราชวิทยาลัยรู้สึกผิดหวังกับคำเชิญที่ขัดแย้งกันของพิธี Pchum Ben Khmer ซึ่งจะจัดขึ้นในวันที่ 7 ตุลาคม 2018 ที่วัดศรีสุพาราม ในกรุงเทพฯ ตามคำเชิญของสมาคม สมาคมเป็นเจ้าภาพจัดงานนี้ แต่สถานเอกอัครราชฑูตกัมพูชาในกรุงเทพฯได้ออกหนังสือเชิญตัวเองว่าเป็นเจ้าภาพจัดงานดังกล่าว ។ รัฐมนตรีว่าการกระทรวงแรงงานและอาชีวศึกษากัมพูชาจะเข้าร่วมพิธีด้วยเช่นกัน (โปรดดูคำเชิญที่แนบมาพร้อมนี้)។
เราอยากจะยืนยันว่า Khemara Student Association เป็นองค์กรที่อยู่ในความดูแลของมหาวิทยาลัย។ สถาบันนี้เป็นสถาบันของพระสงฆ์ที่เป็นปัญญาชนและนักวิชาการที่จบการศึกษา เป็นนักเรียนปัจจุบัน และเป็นนักเรียนในอนาคต។ ข้อบังคับของสมาคมมีความมุ่งมั่นในการบรรลุวัตถุประสงค์ของสมาคมต่อความสำเร็จในการเรียนรู้ การรับรู้ถึงทางจรรยาบรรณ ทางวิชาชีพ และเราเป็นกลุ่มทางเทคนิคอย่างหมดจด และสมาคมนี้จะไม่เกี่ยวข้องกับการให้บริการพรรคการเมืองใด ๆ។
เพื่อมุ่งสู่เป้าหมายของเราด้วยจิตสำนึกและความยั่งยืนของสถาบันเราประณามบุคคลหรือกลุ่มบุคคลใด ๆ ที่ใช้สมาคมเพื่อรับใช้พรรคการเมืองและพรรคการเมืองที่ใช้ประโยชน์จากสมาคมเพื่อจุดประสงค์ทางการเมืองของตนเอง เราต้องการยืนยันว่ากลุ่มเทคนิคมีน้ำหนักที่หนักกว่าและมีคุณค่ามากขึ้นกว่ากลุ่มนักการเมืองในการพัฒนาสังคม។
October 5, 2018