Op-Ed: The CEROC
ពេលជួបប្រទះការគាបសង្កត់ តើប្រជាពលរដ្ឋខ្មែរគួរធ្វើអ្វីខ្លះ? When there is the oppressed, what should Cambodian people do?
បដិបត្តិតាមអរិយសច្ចៈ៤ពលរដ្ឋខ្មែរត្រូវពហិការបោះឆ្នោត
១. ទុក្ខសុច្ចៈ = សេចក្តីពិតគឺទុក្ខដែលជាការរំលោភលើរដ្ឋធម្មនុញ្ញ រំលាយនិងជាន់ឈ្លឺសំលេងប្រជាពលរដ្ឋ និងគ្មានសិទ្ធសេរីភាព
២. សមុទយសច្ចៈ = សេចក្តីពិតគឺលោភៈ ទោសៈ និងមោហៈ ជាគ្រឿងជាប់ជំពាក់នាំទៅរកការរំលោភអំណាចនិងជាប់ជំពាក់អំណាចអស់មួយជីវិតរហូតតវង្សត្រកូល។ សព្វថ្ងៃគេលាតត្រដាងអ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ជនផ្តាច់ការ និងកងកំឡាំងប្រដាប់អាវុធដែលមិនបំរើជាតិតែបំរើជនផ្តាច់ការ។
៣. និរោធសច្ចៈ = សេចក្តីពិតគឺលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធមនុស្សមានពិតប្រាកដ ដែលប្រជាពលរដ្ឋត្រូវមានសង្ឃឹមនិងសុទិដ្ឋិខ្ពស់ ក្នុងស្មារតីមោះមុតជានិច្ច។
៤. មគ្គសច្ចៈ = សេចក្តីពិតគឺការចូលរួមពីគ្រប់មជ្ឃដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរតស៊ូមតិមិនចុះញ៉មអំពើអយុត្តិធម៍ដោយការធ្វើពហិការមិនចូលរួមបោះឆ្នោតថ្ងៃ២៩ កក្កដា ២០១៨ ខាងមុខនេះ និងចូលរួមចុះហត្ថលេខាលើញត្តិទាមទារអោយរដ្ឋាភិបាលកាណាដាមិនទទួលស្គាល់លទ្ធផលឆ្នោតក្លែងក្លាយ ជួយស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា និងមិនផ្តល់ទិដ្ឋាការក៏ដូចជាបង្កកទ្រព្យសម្បតិ្តដល់មន្ត្រីណាដែលមានបាតដៃកខ្វក់រំលោភសិទ្ធិមនុស្ស។ មួយទៀតគឺចុះហត្ថលេខាសំណូមពរអោយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។