Political Paradigm of Pragmatism from the Khmer Youth part 60
ក្នុងនាមជាអ្នករស់នៅក្រៅប្រទេសម្នាក់ មានការសោកស្តាយចំពោះមតិរបស់លោកហ៑ុន ម៉ាណែតទាក់ទងនឹងសិទ្ធិបោះឆ្នោតរបស់ខ្មែរដែលកំពុងរស់នៅក្រៅប្រទេស។
ឳពុករបស់លោកនិងរូបលោកផ្ទាល់ហាក់បីដូចជាគ្មានឆន្ទៈនយោបាយក្នុងការសំរួលអោយខ្មែរដែលកំពុងរស់នៅបរទេសជិត២លាននាក់បានចូលរួមបោះឆ្នោតបាន។ ឳពុកលោកនិងរូបលោកមានហេតុផលប្រហាក់ប្រហែលគ្នា ដែលហេតុផលទាំងនោះជាបញ្ហាបច្ចេកទេសសុទ្ធសាធ។ បើនិយាយពីបញ្ហាបច្ចេកទេសវិញ យើងអាចសំរួលតាមរបៀបមីយ៉ាន់ម៉ា ថៃ ឬហ្វីលីពីន ឬយើងអាចពិភាក្សាបង្កើតរបៀបរបស់យើងទាំងស្រុង។
ការមិនសំរួលអោយខ្មែររស់ក្រៅប្រទេសអាចបោះឆ្នោតបានដោយងាយស្រួល គឺជាការរំលោភរដ្ឋធម្មនុញ្ញខ្មែរ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិដែលកម្ពុជាជាភាគីហត្ថលេខី។
On behalf of a Cambodian oversea, I am disappointed by Hun Manet who was interviewed by VOA Khmer recently about the rights to vote of Cambodians overseas.
His father and Hun Manet seems have no political will to facilitate easy access for Cambodians overseas to exercise their rights to vote. He and his father have the same reason to not allow Cambodians overseas to vote as those reasons are typical technical issues. If we are going to discuss technical issues, we could learn from Myanmar, Thailand and the Philippines, or we can establish our own mechanism.
Intention to obstruct Cambodians overseas to vote in Cambodia elections is a violation over Cambodia Constitution and the Universal Declaration of Human Rights of the United Nations in which Cambodia is a covenant.