តាមតថភាពជាក់ស្តែង ប្រព័ន្ធយុត្តិធម៍នៅកម្ពុជាបានធ្វើដំណើរមកដល់ចំណុចគ្រោះថ្នាក់បំផុតមួយ សព្វថ្ងៃនេះ។ ដំណាក់កណ្តាលផ្លូវកាច់នេះបានគាស់កកាយការពិតនៃនយោបាយខ្មៅកខ្វក់និងអាកប្បកិរិយានយោបាយដែលប្រឡាក់ដិតដាមយូរយារមកហើយរបស់កម្ពុជា។ ដោយមិនផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវជំនឿទុកចិត្តក្នុងសង្គម ម្ចាស់ពានរង្វាន់ខាងយុទ្ធសាស្រ្តនយោបាយបានប្រើវិធីសាស្រ្តផ្សេងៗដើម្បីកកូរកកាយសង្គមដែលពោរពេញទៅដោយមនុស្សមានជំងឺបាក់ស្បាតអោយបាក់ស្បាតកាន់តែខ្លាំងឡើងដោយការអង្រួនអោយចំតំលៃពិតរបស់វា។
រដ្ឋដែលគួរអោយគោរពមួយរមែងមានធាតុផ្សំសំខាន់របស់វាពីរគឺការអភិវឌ្ឍន៌សេដ្ឋកិច្ចប្រកបដោយចិរភាពនិងច្បាស់លាស់ ហើយនឹងការវេញធ្លុងយ៉ាងមាំរបស់ជាតិតាមរយះធនធានសង្គមនៃការជឿជាក់ទុកចិត្តគ្នា។ នៅពេលណាដែលធាតុផ្សំណាមួយត្រូវបានគេបំផ្លាញឬអង្រួនអោយដួល ការរស់រានមានជីវិតនៃជាតិនោះគឺកំពុងស្ថិតនៅក្នុងជ្រោះមរណៈ។ ថ្ងៃនេះ យុត្តិធម៌សង្គមត្រូវបានគេវាយលុកបាន ថ្ងៃស្អែកចលាចលសង្គមអាចនឹងផ្ទុះឡើង ថ្ងៃខានស្អែកភ្លើងឆេះកល្បទាំងស្រុងនឹងមកដល់ ។ល។
Actually, the justice system in Cambodia has reached its critical stage right now. This crossroad juncture unearthed the dirty politics and ingrained political behavior of Cambodia. Without conducting proper agenda to bringing about trust from the people, the tactician has used different tactics to stir this traumatized society into more traumatized by shaking the core value of it.
A dignified nation-state comprises of at least two components: the savvy and sustainable economic development and the tight national bond through trust and cohesive social capital. Whenever, one of these two are damaged or shaken, the survival of that nation is at the brink. Today, social justice is sacked, tomorrow social upheaval exploded, after tomorrow total annihilation arrived etc.