យុវជនខ្មែរនៅកូរ៉េខាងត្បូងនិងសម្រែកដើម្បីការផ្លាស់ប្តូររបស់ពួកគេ
មនុស្សជាច្រើនបានចាប់អារម្មណ៍ចំពោះការចូលរួមនយោបាយរបស់យុវជនខ្មែរនៅកូរ៉េខាង ត្បូង។ ជាក់ស្តែង ពិធីរៀបចំទទួលបដិសណ្ឋារកិច្ចអ្នកនយោបាយសំខាន់ៗ ជាពិសេសលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២ មិថុនា ២០១៣ គឺបានទាក់ទាញ អារម្មណ៍របស់មហាជនជាខ្លាំងតាមរយះពត៌មាននិងបណ្តាញសង្គម។ កម្មវិធីមួយ ក្នុង ចំណោមកម្មវិធីជាច្រើន គឺការយកឡាមអាសាច់បង្ហូរឈាមដើម្បីសរសេរប្រយោគខ្លីៗនៅ លើផ្ទាំងក្រដាសស មានឧទាហរណ៍ដូចជា យើងស្រឡាញ់មាតុភូមិខ្មែរ ខ្មែរស្រឡាញ់ខ្មែរ និង មេដឹកនាំខ្មែរត្រូវមានភាពស្មោះត្រង់និងមានគុណធម៌ ជាដើម។
ទង្វើរដ៏ក្លាហាននេះបានពញ្ញាក់ស្មារតីខ្មែរទូទាំងពិភពលោក។ នៅពេលដែលពត៌មានក្នុងស្រុក គាំទ្រគណបក្សគ្រប់គ្រងអំណាចសរសេរថាលោកសម រង្ស៊ី ញុះញង់ក្រុមយុវជនដែលជា កម្មករអោយអាសាច់សំរក់ឈាមខ្លួនឯង យុវជនដែលជាវាគ្មិនសំរាប់កម្មវិធីបានចេញមក បដិសេធន៍តាមរយះវីដេអូខ្លីនៅតាមហ្វេសប៊ុក នូវការចោទប្រកាន់នោះ ដោយអះអាងថា ការធ្វើដូច្នោះគឺឈុតឆាកសំដែងរបស់ក្រុមសំដែងមួយដែលធ្វើឡើងដោយការស្ម័គ្រចិត្ត មិន មែនជាការអូសទាញឡើយ។
យោងតាមក្រសួងក្ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជាបានបញ្ជាក់ថាក្នុងរវាងតែ ជាង៥ខែប៉ុណ្ណោះក្នុងអំឡុងឆ្នាំ២០១២ មានកម្មករចំនួន៤៩៩៨នាក់បានចាកចេញពីប្រទេស ដើម្បីទៅធ្វើការស្របច្បាប់នៅប្រទេសកូរ៉េខាងត្បូង ហើយចំនួនកម្មករធ្វើចំណាកស្រុកទៅកូរ៉េ នេះមានការកើនឡើងយ៉ាងខ្លាំង។ ជាច្រើនឆ្នាំកន្លងទៅនេះ ថៅកែកូរ៉េពេញចិត្តជាខ្លាំងនូវភាព អត់ធ្មត់ក្នុងការងារនិងការទទួលខុសត្រូវរបស់កម្មករខ្មែរបើប្រៀបទៅនឹងសញ្ជាតិផ្សេងៗចំនួន១៥សញ្ជាតិ។ ដូចេ្នះ តំរូវការសំរាប់កម្មករខ្មែរមានចំនួនទ្វេរឡើង ក្នុងខណះដែលលក្ខណ្ឌការ ងារនិងថ្លៃប្រាក់ឈ្នួលល្អជាងប្រទេសផ្សេងៗដែលមានកម្មករខ្មែរធ្វើចំណាកស្រុកទៅ។
សព្វថ្ងៃមានកម្មការប្រមាណជាង៣ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េខាងត្បូង។ កម្មករទាំងនោះធ្វើ ការនៅតាមសហគ្រាសផ្សេងៗមានដូចជាសេវាកម្ម រោងចក្រ កសិកម្ម សំណង់និងសិប្បកម្ម ទៅតាមសមត្ថភាពខាងភាសានិងជំនាញរបស់ពួកគេ។ ប្រាក់ខែរបស់ពួកគេគឺស្ថិតក្រោម រវាងពី ១២០០ទៅ២៨០០ដុល្លាក្នុងមួយខែ។ ជាលទ្ធផល មាតាបិតាដែលមានកូនចំណាក ស្រុកទៅធ្វើការនៅកូរ៉េខាងត្បូង ជីវភាពរស់នៅមានភាពប្រសើរឡើងជាប្រត្យក្របើប្រៀប ធៀបទៅនឹងគ្រួ សារផ្សេងដែលរស់នៅក្នុងសហគមន៍ជាមួយគ្នា។
Continue reading