Cambodia is also the only “high-risk” country in Southeast Asia.
The report noted that it could only measure risk of money-laundering and terrorism financing since most of it occurs in “absolute secrecy”.
Bridget Di Certo
Thursday, 10 May 2012
Cambodia is ripe for money-laundering and terrorist financing activities due to rampant corruption, banking-sector secrecy and an overall lack of financial transparency, a governance institute says in a report released this week.
The Switzerland-based Basel Institute on Governance has ranked Cambodia the third “highest-risk” country out of 144 listed for its failure to comply with anti-money laundering and counter-terrorism financing standards.
Cambodia’s ranking is based on standards and other “risk categories such as financial regulations, public transparency, corruption and rule of law”, according to the report’s authors.
Cambodia’s risk score is 8.46 out of 10, only slightly lower than Iran, which had the highest score at 8.57.
Cambodia is also the only “high-risk” country in Southeast Asia.
The report noted that it could only measure risk of money-laundering and terrorism financing since most of it occurs in “absolute secrecy”.
Transparency International executive director Kol Preap said the lack of transparency in Cambodia’s banking sector was paramount.
“Any significant amount of money could be channelled through this system of secrecy,” Kol Preap said yesterday.
“We don’t have any anti-money laundering law, but we also need a law for access to information so we can have the right to request these details and monitor the track of money,” he said, adding such a statute would assist in tracking corruption.
“Cambodia has a long way to go on transparency,” he said.
A 2007 US embassy cable published by the anti-secrecy organisation Wikileaks said the Cambodian government was in a “state of denial” about the potential for money-laundering.
Experts who examined Cambodia’s money-laundering vulnerabilities expressed “overall frustration with Cambodia’s weak attempts to police its financial sector”, the cable read.
National Bank of Cambodia officials could not be reached yesterday due to the public holiday.
To contact the reporter on this story: Bridget Di Certo at bridget.dicerto@phnompenhpost.com
Original reference: http://www.phnompenhpost.com/index.php/2012051056082/National-news/cambodia-ripe-for-money-laundering.html
កម្ពុជាជាកន្លែងសម្បូរការលាងលុយកខ្វក់
THURSDAY, 10 MAY 2012 12:03 BRIDGET DI CERTO
អគារធនាគារជាតិនៃកម្ពុជា ក្នុងរាជធានីភ្នំពេញ។ រូបថត ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កម្ពុជា ជាកន្លែងសម្បូរទៅដោយសកម្មភាពលាងលុយកខ្វក់និងផ្តល់មូលនិធិដល់ ភេរវករ ដោយសារអំពើពុករលួយពាសពេញ ការសម្ងាត់នៃវិស័យធនាគារ និងកង្វះនៃតម្លាភាពហិរញ្ញវត្ថុទាំងមូល។ នេះបើយោងតាមវិទ្យាស្ថានអភិបាលកិច្ច បានឲ្យដឹង ក្នុងរបាយការណ៍មួយ ដែលចេញផ្សាយក្នុងសប្តាហ៍នេះ។
វិទ្យាស្ថាន Basel Institute on Governance បានកំណត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា លេខ ៣ នៃប្រទេសមានហានិភ័យខ្ពស់ ក្នុងចំណោមប្រទេស ១៤៤ ដែលខកខាន មិនគោរពអនុវត្តតាមស្តង់ដារប្រឆាំងការលាងលុយកខ្វក់ និងប្រឆាំងភេរវកម្ម។
បើតាមអ្នកនិពន្ធរបាយការណ៍នេះ ចំណាត់ថ្នាក់របស់កម្ពុជា គឺផ្អែកលើស្តង់ដារ និងប្រភេទហានិភ័យដូចជា បទប្បញ្ញតិ្តហិរញ្ញវត្ថុ តម្លាភាពសាធារណៈ អំពើពុករលួយ និងនីតិរដ្ឋ។ ពិន្ធុហានិភ័យរបស់កម្ពុជាគឺ ៨,៤៦ នៃពិន្ទុ ១០ គឺទាបជាងប្រទេសអ៊ីរ៉ង់បន្តិច ដែលមានពិន្ទុ៨,៥៧។ កម្ពុជាជាប្រទេសមានហានិភ័យខ្ពស់តែមួយគត់ នៅអាស៊ីអាគ្នេយ៍។
របាយការណ៍កត់សម្គាល់ថា វាអាចវាស់វែងតែហានិភ័យ នៃការលាងលុយ និងការផ្តល់មូលនិធិ ដល់ភេរវកម្មប៉ុណ្ណោះ ព្រោះភាគច្រើនវាកើតឡើងដោយសារលក្ខណៈមិនស្របច្បាប់របស់វា និងការសម្ងាត់បំផុត។
លោក កុល ព្រាបនាយកប្រតិបតិ្ត នៃអង្គការតម្លាភាពអន្តរជាតិ បានថ្លែងថា កង្វះតម្លាភាព នៅក្នុងវិស័យធនាគាររបស់កម្ពុជាមានកម្រិតខ្ពស់។ លោកថ្លែងកាលពីម្សិលមិញថា៖ «ចំនួនប្រាក់ច្រើន អាចបញ្ជូនតាមរយៈប្រព័ន្ធសម្ងាត់នេះ»។ លោកបន្តថា៖ «យើងគ្មានច្បាប់ប្រឆាំងការលាងសម្អាតប្រាក់ទេ ប៉ុន្តែយើងក៏ត្រូវការច្បាប់ ស្តីពីលទ្ធភាពទទួលបានព័ត៌មានដែរ ដូច្នេះ យើងអាចមានសិទិ្ធស្នើសុំសេចក្តីលម្អិតទាំងនេះ និងតាមដានប្រាក់»។ លោកបន្ថែមថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងជួយតាមដានអំពើពុករលួយ និងការស៊ីសំណូកសូកប៉ាន់ផងដែរ។ លោកបន្តថា៖ «កម្ពុជាត្រូវការពេលច្រើនទៀតដើម្បីមានតមា្លភាព»។
ទូរលេខស្ថានទូតអាមេរិកឆ្នាំ ២០០៧ មួយ ដែលចេញផ្សាយដោយអង្គការ Wikileaks បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបដិសេធអំពីសក្តានុពល សម្រាប់ការលាងសម្អាតប្រាក់។ ទូរលេខនោះបានសរសេរទៀតថា អ្នកជំនាញដែលបានត្រួតពិនិត្យ ពីករណីកម្ពុជា ងាយទទួលរងគ្រោះ ការលាងលុយនោះ បានសម្តែងនូវការខកចិត្តចំពោះការខិតខំប្រឹងប្រែងមិនពេញលេញ ក្នុងការត្រួតពិនិត្យវិស័យហិរញ្ញវត្ថុ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបង្វែរសំណួរទាំងអស់ស្តីពីកម្ពុជា ងាយទទួលរងការលាងសម្អាតប្រាក់ ឲ្យទៅសួរមន្រ្តីធនាគារជាតិកម្ពុជាវិញ ដែលមិនអាចទាក់ទងបានទេ កាលពីម្សិលមិញ ដោយសារថ្ងៃឈប់សម្រាក៕ TK
រាយការណ៍បន្ថែមដោយ ឆាយ ច័ន្ទនីដា
Original reference: http://www.postkhmer.com/index.php?option=com_content&view=article&id=77676:2012-05-10-04-21-58&catid=1:national-news&Itemid=76