[Unofficial translation]School of Law and Economic Science
Research DepartmentAnnouncement
The research department is informing 4th year students in the School of Law and Economic Science for school year 2011-2012 who must write their thesis that the following topics are not allowed:1.Drug problem in society
2.The organization and the working of the Cambodian Red Cross3.The goal and the legal resolution of land dispute resolutions in Cambodia
4.The resolution of land disputes by the authority in Cambodia
5.The advantages of the stock market in Cambodia
6.Prevention and resolution of work dispute in Cambodia
7.Commercial and work dispute arbitrations in Cambodia
8.The regularization of the stock market
9.The publication of public stocks
10.The evolution of the publication on the public sale of stocks by public companies in Cambodia
11.Publicly traded companies
12.First time printing and sale of publicly-owned stocks
13.Registration of commercial companies
14.Publication of information that could influence stocks.
Done in Phnom Penh on 02 February 2012
By the director of the research department(Signed) Kong Saphon
សេចក្តីប្រកាសហាមឃាត់យកប្រធានបទមួយចំនួនធ្វើជាប្រធានបទនៃការសរសេរនិក្ខេបបទ បង្កឲ្យមានមតិភ័ន្តច្រឡំ
កាលពីពេលថ្មីៗនេះ មានមតិដោយឡែកផ្សេងៗពីគ្នាពីមជ្ឈដ្ឋាននិស្សិតបញ្ញវន្តខ្មែរជាច្រើនទាំងក្នុងស្រុក និងក្រៅប្រទេសពាក់ព័ន្ធនឹងសេចក្តីប្រកាសចេញដោយសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលហាមប្រាមចំពោះនិស្សិតឆ្នាំទី៤ ក្នុងឆ្នាំសិក្សា ២០១១ – ២០១២ មិនឲ្យយកប្រធានបទមួយចំនួនមកធ្វើជាប្រធានបទសារណាបញ្ចប់ការសិក្សាឡើយ។ ការហាមប្រាមទៅលើប្រធានបទ ដែលភាគច្រើនជាប្រធានបទកំពុងរសើបផ្នែកនយោបាយនេះ ធ្វើឲ្យបញ្ញវន្តមួយចំនួនយល់ថា ជាការបិទសិទ្ធិសេរីភាពនៃការស្រាវជ្រាវ ហើយក៏ជាសារមួយដល់អ្នកវិភាគសង្គមឲ្យជៀសវាងលើកយកបញ្ហាទាំងនេះមកធ្វើការវិភាគផងដែរ។
ដោយឡែកលោក ច្រឹង ហៃ ដែលជាប្រធានការិយាល័យស្រាវជ្រាវរបស់សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានបដិសេធចំពោះការយល់ឃើញទាំងនោះ ដោយលើកហេតុផលថា ប្រធានបទដែលសកលវិទ្យាល័យហាមយកមកធ្វើសារណានេះគឺដើម្បីជៀសវាងការសរសេរប្រធានបទដដែលៗ ហើយនិស្សិតក៏មិនអាចលួចចំលងសារណាមុនៗបានថែមទៀត។
(សំឡេងលោក ច្រឹង ហៃ)
លោក ប៉ា ច័ន្ទរឿន ជានិស្សិតខ្មែរនៅអូស្ត្រាលី និងជានាយកមជ្ឈមណ្ឌលទស្សនៈវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជាមានការភ្ញាក់ផ្អើលនៅពេលដែលឃើញនូវសេចក្តីប្រកាសលើកដំបូង ហើយលោកយល់ថាការហាមឃាត់លើការសរសេរប្រធានបទដដែលនេះជាការរឹតត្បិតសិទ្ធសេរីភាពរបស់និស្សិត ព្រោះថាប្រធានបទដដែល ប៉ុន្តែវិធីសាស្ត្រនៃការស្រាវជ្រាវខុសគ្នា អាចមានលទ្ធផលផ្សេងគ្នា។
(សំឡេងលោក ប៉ា ច័ន្ទរឿន)
ចំណែកលោក ម៉ែន និមិត្ត ជានិស្សិតថ្នាក់បណ្ឌិតកំពុងសិក្សានៅប្រទេសអូស្ត្រាលីបានសំណូមពរឲ្យមជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នក្នុងការចេញនូវសេចក្តីប្រកាសផ្សេងៗ ឲ្យផ្តល់ព័ត៌មានច្បាស់លាស់ ដើម្បីជៀសវាងការភ័ន្តច្រឡំផ្សេងៗ៕
(សំឡេងលោក ម៉ែន និមិត្ត)